30 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

ក្រសួង​ដែនដី​រៀបចំ​គម្រោង​បែងចែក​ដី​សង្គមកិច្ច ៣​ម៉ឺន​ហិកតារ​ដល់​ពលរដ្ឋ​ក្រីក្រ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​គម្រោង​បែងចែក​ដី​សង្គមកិច្ច​ចំនួន ៣​ម៉ឺន​ហិកតារ​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​គម្រោង​នេះ​មាន​កញ្ចប់​ថវិកា ១០៧​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ជីវភាព​ពលរដ្ឋ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៤ មិថុនា បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ដី​សង្គមកិច្ច​នេះ​មាន ៧១​កន្លែង ដោយ​ក្នុង​នោះ​មាន ២៦​ទីតាំង​សម្រាប់​ការងារ​សម្បទាន​ដី​សង្គមកិច្ច និង ៤៥​ទីតាំង​ទៀត​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​ថា...

ពលរដ្ឋ​សំណូមពរ​លោក ហ៊ុន សែន ជួយ​ការពារ​ដី​ទី​សក្ការៈ​ទួលអង្គ​លោកតា​ដែល​ត្រូវ​ចៅសង្កាត់​គោករកា​ឃុបឃិត​លក់​ស្ងាត់ៗ

ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ បាន​បង្ហាញ​ការ​សោកស្តាយ ក្រោយ​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា ទីតាំង​ដី​ត្រពាំងអង្គ ឬ​ហៅថា​ទួល​អង្គលោកតា មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤២៥៧​ម៉ែត្រ​ការ៉េ ដែល​ជា​ទីទួល​បុរាណ​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ​សម្រាប់​គោរព​បូជា​ជំនឿ​សាសនា​តាំងពី​ដូនតា​រៀង​មក ត្រូវ​គេ​រត់ការ​លក់​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​ក្រោម​រូបភាព​អ្នក​ភូមិ​ស្នើសុំ​លក់​ទៅ​ឲ្យ​ឈ្មួញ ដើម្បី​យក​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ចែក​គ្នា​ចាយ។ ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​គេ​ឃុបឃិត​គ្នា​លក់​នេះ ត្រពាំង​ទួលអង្គ ឬ​ទួល​បុរាណ​ខាងលើ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​បែកបក សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​រត់ការ​លក់​ស្ងាត់ៗ​ទៅ​ឲ្យ​ឈ្មួញ​ដី ដែល​ត្រូវជា​បក្ខពួក​លោក សន ស៊ិន ចៅសង្កាត់​គោករកា តែម្តង។ ពលរដ្ឋ​ដែល​ធ្លាប់​រៀបចំ​ពិធី​ប្រពៃណី​ជំនឿ​សាសនា​នៅ​ទួល​បុរាណ​នោះ បាន​សំណូមពរ​ដល់​លោក...

ពលរដ្ឋ​រិះគន់​វិធានការ​ទប់ស្កាត់​បទល្មើស​របស់​អភិបាល​ខេត្ត​កោះកុង​គ្មាន​ប្រសិទ្ធភាព

ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​អះអាង​ថា ក្រុមហ៊ុន ឬ​ឈ្មួញ​ពុះ​ដី​ឡូត៍ បាន​ដឹក​យក​ដី​ចាក់​លុប​ចំណី​ព្រែក​ធម្មជាតិ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​កើតឡើង​យ៉ាង​អណាធិបតេយ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជីវចម្រុះ ជម្រក​មច្ឆា​សមុទ្រ និង​បណ្តាល​ឲ្យ​ទឹកសមុទ្រ​តំបន់​នោះ​ប្រែ​ជា​ល្អក់។ ប្រជា​នេសាទ​នៅ​តាម​ដងព្រែក​កោះប៉ោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ថា សកម្មភាព​របស់​ក្រុមហ៊ុន ឬ​ម្ចាស់​ដី​ឡូត៍​មួយ​ចំនួន បាន​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក ប៉ុន្តែ​មិន​ឃើញ​មាន​មន្ត្រី​ស្ថាប័ន​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទប់ស្កាត់​នោះ​ទេ។ ជាង​នេះ​ទៀត អាជ្ញាធរ​ហាក់​មាន​ចេតនា​លាក់បាំង​អត្តសញ្ញាណ​ម្ចាស់​ក្រុមហ៊ុន...

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ និង​ប្រជា​ការពារ​រាប់​រយ​នាក់ ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាប់​ច្រាំងទន្លេ​ខាងកើត​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។ ពលរដ្ឋ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា សមត្ថកិច្ច​បាន​ចុះ​បិទ​ផ្លូវ និង​វាយកម្ទេច​ភោជនីយដ្ឋាន​ឈ្មោះ​ដី​មាស ទំហំ​ជិត ២​ហិកតារ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បំណង​យក​ដី​ប្រគល់​ជូន​ក្រុមហ៊ុន OCIC...

ជម្លោះ​រវាង​អតីត​មន្ត្រី​គយ​ខេត្ត​កោះកុង​ជាមួយ​មេ PM ខេត្ត​ព្រះសីហនុ មិនទាន់​បញ្ចប់​នៅឡើយ

ទំនាស់​មួយ​រវាង​អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយ​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​រហូត​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ភាគី​ម្ខាងៗ​បាន​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ដោយ​រក្សា​ជំហរ​មិន​មាន​កំហុស​រៀងៗ​ខ្លួន។ អតីត​មន្ត្រី​គយ​ចូល​និវត្តន៍​បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ និង​ស៊ើប​អង្កេត​សកម្មភាព​ការងារ​របស់​លោក ហេង ប៊ុនទី ថា​តើ​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ លោក សិទ្ធិ កូសាំងស៊ីន បាន​បន្ត​ចោទប្រកាន់​លោក ហេង...

ពលរដ្ឋ​រិះគន់​ក្រសួង​បរិស្ថាន​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​មោឃភាព​លិខិត​បញ្ជាក់​ដីធ្លី​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ

ពលរដ្ឋ និង​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន បាន​រិះគន់​ក្រសួង​បរិស្ថាន ដែល​ចេញ​បទបញ្ជា​ទៅ​អភិបាល​ខេត្ត​ទាំងអស់​ឲ្យ​ចាត់​វិធានការ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា ឬ​ការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ជាអាទិ៍ ដែល​ធ្វើឡើង​នៅ​លើ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​ជីវចម្រុះ។ មន្ត្រី​ឃុំ-សង្កាត់​មួយ​ចំនួន និង​ពលរដ្ឋ បាន​រិះគន់​ចំពោះ​លិខិត​របស់​ក្រសួង​បរិស្ថាន ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ព្រោះ​ឯកសារ​ទាំងនោះ​ត្រូវ​បាន​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ បាន​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ។ ក្រសួង​បរិស្ថាន បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ កន្លង​មក​នេះ​ថា ដោយ​ពិនិត្យ​ឃើញ​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន​នៅតែ​បន្ត​ចុះ​ហត្ថលេខា​បញ្ជាក់​ទទួល​ស្គាល់​នៅ​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់...

ពលរដ្ឋ​រិះគន់​លោក ជា សុផារ៉ា និង​មន្ត្រី​ពីរ​រូប​ទៀត​ថា​រួមគំនិត​គ្នា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ទំហំ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឧកញ៉ា​មាន​ទ្រព្យ​ដ៏​ល្បី​ម្នាក់​ឈ្មោះ លី ហាក់ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឈ្មោះ លី ហាក់ គឺ​លោក ចេង ស្រុង បាន​ចុះ​ហត្ថលេខា...

អភិបាល​ស្រុក​កោះកុង​ត្រៀម​បញ្ជូន​សំណុំរឿង​អ្នក​រំលោភ​ដី​មាត់​ព្រែកតាតៃ​ទៅ​តុលាការ

អភិបាល​ស្រុក​កោះកុង លោក ជា សូវី ព្រមាន​ថា អាជ្ញាធរ​នឹង​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​ម្ចាស់​ទីតាំង​សំណង់ និង​ចាក់​ដី​លុប​មាត់​ព្រែកតាតៃ នៅ​រឹង​ទទឹង​មិន​រុះរើ​តាម​កិច្ចសន្យា​កំណត់ និង​ជីក​កាយ​ដី​ចេញពី​ចំណី​ព្រែក។ លោក​បន្ត​ថា ក្នុង​ចំណោម​ម្ចាស់​ទីតាំង​ដី​ចំនួន ៥​នាក់ ដែល​ប្រព្រឹត្ត​ល្មើស​សង់​សំណង់​អណាធិបតេយ្យ និង​ដឹក​ដី​ចាក់​រំលោភ​យក​មាត់​ព្រែកតាតៃ​កន្លង​មក​នេះ គឺ​មាន ៤​នាក់ បាន​អនុវត្ត​តាម​កិច្ចសន្យា ប៉ុន្តែ​នៅ​មាន​ម្ចាស់​ដី​ម្នាក់​ទៀត​ឈ្មោះ គិន ប៊ូកាន មិន​ទាន់​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​ស្រុក​កោះកុង នៅឡើយ។ លោក ជា សូវី...

កងកម្លាំង​យោធា​ខេត្ត​កណ្តាល​បាញ់​ប្រជាពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី

កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​កណ្តាល បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១។ កងកម្លាំង​យោធា​ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នាក់ បាន​បង្ក្រាប​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ខណៈ​ពលរដ្ឋ​ទាំងនោះ​កំពុង​នាំគ្នា​រារាំង​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដី​របស់​ពួកគាត់។ ក្នុង​ការ​បង្ក្រាប​នោះ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ​បាន​បាញ់​ចំ​ស្មា​របស់​ពលរដ្ឋ​ម្នាក់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​បណ្តាល​ឱ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ភូមិ​អង្គស្រែពរ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខណៈ​ពលរដ្ឋ​ព្យាយាម​ការពារ​ដីធ្លី​ស្រែ​ចម្ការ​របស់​ពួកគាត់​ដែល​ត្រូវ​បាន​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ទាំង​បំពាន និង​មាន​ក្រុម​ទាហាន​ជា​អ្នក​កាង​ការពារ​ដែល​បំពាក់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ...

ពលរដ្ឋ​ជាង​៦០​គ្រួសារ​ត្រៀម​តវ៉ា​ទាមទារ​ដោះស្រាយ​ទំនាស់​ដីស្រែ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​កណ្តាល កំពុង​ប្រមូល​គ្នា​ចេញ​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ​ជាង ៦០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វាល​យន្តហោះ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​បាន​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់។ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​បោះតង់​សង់​ខ្ទម​នៅ​តំបន់​ដី​មាន​ជម្លោះ​នៅ​ភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ខ្លះ​ទៀត​នៅ​តាម​ដង​ផ្លូវ ដើម្បី​តៀម​តវ៉ា​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​គ្រួសារ​ពួកគាត់។តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នាំគ្នា​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ មិន​អើពើ​រក​ដំណោះស្រាយ​ចំពោះ​ទុក្ខ​កង្វល់​រួម​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។តំណាង​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដីស្រែ​ចម្ការ​ទាំងនោះ​ជា​ដី​កេរ​ដូនតា​របស់​ពួកគាត់ ដែល​បាន​អាស្រ័យផល​ជាង ៤០ឆ្នាំ​មក​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​ហាមឃាត់ និង​រារាំង​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​ធ្វើ​ស្រែ​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​លើ​ដី​នៅ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។រីឯ​ការ​ហាមឃាត់​នេះ គឺ​ខាង​ភាគី​ក្រុមហ៊ុន​មិនទាន់​មាន​គោលការណ៍​ច្បាស់លាស់​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកភូមិ​នៅឡើយ​ទេ។អ្នកភូមិ​អំពៅព្រៃ បាន​ស្រែក​ទាមទារ​យុត្តិធម៌​ជាង...

Latest news