26 C
Phnom Penh

TAG

ជា សុផារ៉ា

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។ ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន ផ្ទះ​លម្ហែ រីស្សត និង​បឹង​ហ្គាឡូ ជាដើម បាន​សង់​រំលោភ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ មិន​ត្រឹម​តែប៉ុណ្ណោះ ទីតាំង​ទាំងនោះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​សន្លឹម​យ៉ាង​អនាធិបតេយ្យ។ ប្រភព​បន្ត​ថា ម្ចាស់​សំណង់​ដែល​បាន​សង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​កោះរ៉ុងសន្លឹម គឺ​ម្ចាស់​ទីតាំង​ខ្លះ​មាន​ងារ​ជា​ឧកញ៉ា...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន...

ក្រសួង​ដែនដី​រៀបចំ​គម្រោង​បែងចែក​ដី​សង្គមកិច្ច ៣​ម៉ឺន​ហិកតារ​ដល់​ពលរដ្ឋ​ក្រីក្រ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​គម្រោង​បែងចែក​ដី​សង្គមកិច្ច​ចំនួន ៣​ម៉ឺន​ហិកតារ​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​គម្រោង​នេះ​មាន​កញ្ចប់​ថវិកា ១០៧​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ជីវភាព​ពលរដ្ឋ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២៤ មិថុនា បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ដី​សង្គមកិច្ច​នេះ​មាន ៧១​កន្លែង ដោយ​ក្នុង​នោះ​មាន ២៦​ទីតាំង​សម្រាប់​ការងារ​សម្បទាន​ដី​សង្គមកិច្ច និង ៤៥​ទីតាំង​ទៀត​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​ថា...

ពលរដ្ឋ​រិះគន់​លោក ជា សុផារ៉ា និង​មន្ត្រី​ពីរ​រូប​ទៀត​ថា​រួមគំនិត​គ្នា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ទំហំ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឧកញ៉ា​មាន​ទ្រព្យ​ដ៏​ល្បី​ម្នាក់​ឈ្មោះ លី ហាក់ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ផ្ទៃដី​ជាង ៣២​ហិកតារ ទៅ​ឱ្យ​ឈ្មោះ លី ហាក់ គឺ​លោក ចេង ស្រុង បាន​ចុះ​ហត្ថលេខា...

Latest news