28 C
Phnom Penh

TAG

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ កាសែត New Straits Times ដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស Saifuddin Abdulla កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ថា​ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម Bukit Aman...

ស្ត្រី​ថៃ​ដែល​ថា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​សារភាព​ថា​ខ្លួន​ប្រឌិត​រឿង​ដើម្បី​ឆាប់​បាន​ទៅ​ស្រុក​វិញ

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា បាន​សារភាព​ដល់​សមត្ថកិច្ច​ថា ករណី​នេះ​គឺ​នាង​ប្រឌិត​ឡើង​ដោយសារតែ​នាង​បាន​ចូល​មក​កម្ពុជា​ខុសច្បាប់ ហើយ​បារម្ភ​ខ្លាច​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន។ សារព័ត៌មាន​ពីរ​របស់​ថៃ គឺ Thai Examiner និង Thai PBS World បាន​ស្រង់​សម្ដី​របស់​នគរបាល​កម្ពុជា និង​នគរបាល​ថៃ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​ប្រទេស​ថៃ ថា​ស្ត្រី​ថៃ​រូប​នោះ​បាន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ដូច្នេះ​នាង​បារម្ភ​ខ្លាច​សមត្ថកិច្ច​កម្ពុជា​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​នាង ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​ឆាប់។ បើ​តាម​សារព័ត៌មាន​ថៃ​ទាំង​ពីរ​នេះ មូលហេតុ​ដែល​នាង​ប្រឌិត​រឿង​ឡើង ដើម្បី​នាង​អាច​រួចផុត​ពី​ចំណាត់ការ​ផ្លូវច្បាប់​ពី​សមត្ថកិច្ច​កម្ពុជា ហើយ​អាច​ទៅកាន់​ប្រទេស​ថៃ​វិញ​បាន​លឿន។ នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ...

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ជន​សង្ស័យ​១៧​នាក់​ពាក់ព័ន្ធ​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន

កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន ១៧​នាក់​ពាក់ព័ន្ធ​បទល្មើស​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ជា​សាធារណៈ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា កម្លាំង​ជំនាញ​នគរបាល​ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។ យុទ្ធនាការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដក​ហូត​ភស្តុតាង​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ជាច្រើន​កញ្ចប់ កញ្ឆា​ក្រៀម កាំភ្លើង​កែច្នៃ ទូរស័ព្ទ កាំបិត ដាវ​កែច្នៃ ចំពាម​កៅស៊ូ និង​ប្រដាប់​ជក់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា...

ពលរដ្ឋ​ថា​ជនជាតិ​ចិន​ដែល​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​ក្នុង​ក្រុង​ព្រះសីហនុ​កំពុង​ចែកចាយ​ឬ​ជួញដូរ​គ្រឿងញៀន

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​គ្រឿងញៀន​ហាក់​បង្កើន​សកម្មភាព​ជួញដូរ ឬ​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​មាន​សញ្ញា​កើន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ បន្ទាប់ពី​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍​ក្នុង​មូលដ្ឋាន​នេះ​ហាក់​បាន​ថយ​ចុះ​អត្រា​ឆ្លង​រួច​មក។ ប្រភព​ពី​ពលរដ្ឋ​បន្ត​ថា ជន​សង្ស័យ​ដែល​ចែកចាយ ឬ​ចរាចរ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ទាំង​ជនជាតិ​ខ្មែរ ជាពិសេស​ជនជាតិ​ចិន ផង​ដែរ។ ប្រភព​បន្ត​ថា រាល់​ថ្ងៃ​នេះ ជនជាតិ​ចិន​ភាគច្រើន​ដែល​មិន​មាន​ការងារ​ធ្វើ​ពិតប្រាកដ ហើយ​កំពុង​មាន​វត្តមាន​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ គឺជា​ភ្នាក់ងារ​សកម្ម​ក្នុង​ការ​ចែកចាយ ឬ​ចរាចរ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ដែល​ភាគច្រើន​ពួកគេ​បាន​ចែកចាយ​លក់​ទៅ​ឲ្យ​ជនជាតិ​ចិន​ដូច​គ្នា​នៅ​តាម​ទីតាំង​ធ្វើ​អាជីវកម្ម​នានា មាន​ដូចជា​មណ្ឌល​កម្សាន្ត កាស៊ីណូ និង​បន​ពេស្យាចារ​លួចលាក់​ជាដើម។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែ​តុលា...

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ដែល​បាន​ឃុបឃិត​អនុញ្ញាត​ឲ្យ​បើក​បនល្បែង​ល្មើស​ច្បាប់​តាម​អនឡាញ​ផ្ទុយពី​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី និង​ល្មើស​វិធានការ​របស់​ក្រសួង​សុខាភិបាល។ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​វីដេអូ​មួយ​បាន​បែកធ្លាយ​តាមរយៈ​បុគ្គលិក​មួយ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ដឺសេនជូរី ដែល​ធ្វើការ Live video តាម​បណ្ដាញ​សង្គម Facebook...

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ថា​គ្មាន​សមត្ថភាព​ចាប់​ក្រុម​ដៃដល់​ដុតផ្ទះ​និង​បង្ក​របួស​ស្នាម​លើ​ពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បដិសេធ​ថា​ពុំ​មាន​ករណី​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចេញ​ប្លន់​ទ្រព្យសម្បត្តិ ដុត​ផ្ទះ ព្រមទាំង​គំរាម​សម្លាប់​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នោះ​ទេ។ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការពិត​ករណី​ផ្ទុះ​ហិង្សា​នៅ​ចំណុច​ភ្នំ​ត្រងោល ភូមិ​ចំណោទរាម ឃុំ​បិតត្រាំង កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ មិនមែន​ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ​ទេ គឺជា​ជម្លោះ​ដណ្តើម​ដី​រដ្ឋ​ខុសច្បាប់​របស់​ក្រុម​ជន​អនាធិបតេយ្យ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​បិតត្រាំង ចោទ​លោក ជួន ណារិន្ទ និយាយ​ឲ្យ​រួច​តែ​ពី​មាត់...

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ចុះ​ស្រាវជ្រាវ​ករណី​ចោរ​ប្លន់​ប្រដាប់​អាវុធ​និង​ដុត​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​កម្លាំង​ដើម្បី​ចុះ​ស្រាវជ្រាវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​មាន​គ្នា​ច្រើន​នាក់​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ ដុត​បំផ្លាញ​ផ្ទះ ម៉ូតូ ម៉ាស៊ីន​ភ្លើង រថយន្ត និង​គំរាម​សម្លាប់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ក្រុម​ចោរ​ដែល​ធ្លាប់​ចូល​ប្លន់​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ស្រុក ត្រូវ​គេ​អះអាង​ថា ពួកគេ​មាន​គ្នា​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ និង​ឧបករណ៍​ល្មើស​គ្រប់​ដៃ ដូចជា​កាំភ្លើងវែង កាំបិត ចំពាម​កៅស៊ូ និង​កាំភ្លើង​ស្នប់ ឬ​កាំភ្លើង​កែច្នៃ​ជាដើម។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន...

ជនជាតិ​ចិន​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​របស់​លោក បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ជនជាតិ​ចិន ៤​នាក់ និង​ភស្តុតាង​ទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ដន្ទាទោស​ពាក់ព័ន្ធ​បទល្មើស​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់។ លោក ជួន ណារិន បាន​បន្ត​ថា កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ៤​នាក់​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ម្នាក់​ញាត់​បញ្ចូល​ក្នុង​រថយន្ត រួច​ក៏​បើក​បម្រុង​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​ជំនាញ​ដេញ​តាម និង​ឈាន​ទៅ​ឃាត់​ខ្លួន​ជនល្មើស​ទាំង ៤​នាក់ ហើយ​រំដោះ​ជនរងគ្រោះ​ដោយ​សុវត្ថិភាព។ លោក ជួន...

Latest news