30 C
Phnom Penh

TAG

ជំងឺកូវីដ-19

សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​ក្រីក្រ​សម្រេច​ចិត្ត​ចំណាកស្រុក ខណៈ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ហាក់​យឺតយ៉ាវ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ការ​ផ្តល់​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ហាក់​មាន​ភាព​យឺតយ៉ាវ ខណៈ​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​មិន​អាច​រង់ចាំ​បាន ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់ចំណូល​ក្នុង​ពេល​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ​ថា ទំហំ​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​នៅ​ពេលនេះ គ្រាន់តែ​អាច​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​ពួកគាត់​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ លោក​អះអាង​ថា រដ្ឋាភិបាល​គួរតែ​បន្ត​យកចិត្ត​ទុកដាក់​លើ​ជីវភាព​គ្រួសារ​ក្រីក្រ​ទាំងនោះ​បន្ត​ទៀត...

តើ​អាជ្ញាធរ​កម្ពុជា​គួរ​អនុវត្ត​បែប​ណា​ចំពោះ​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​កាត់​ថា GDP បាន​ប្រតិកម្ម​ជុំវិញ​ការ​បូជា​សព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19នៅ​ខេត្ត​កំពត ថា​មាន​ភាព​អាណោចអាធម្ម​មិន​ស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ខេត្ត​កំពត បាន​បូជា​សព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19នៅ​វាល​រហោឋាន​ក្បែរ​ជើងភ្នំ​មួយ​កន្លែង ដែល​មិនបាន​ប្រើ​ទី​ប៉ាឆា​សម្រាប់​បូជា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា នៅ​ពេលនេះ​ទី​ប៉ាឆា​សម្រាប់​បូជា​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19ពិត​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​ដែល​ត្រូវ​បង្កើត​ឲ្យ​មាន​តាម​ខេត្ត​នីមួយៗ ព្រោះ​ថា​ស្ថានភាព​ការ​ឆ្លង​នៃ​ជំងឺ​នេះ​មិន​ដឹង​ថា...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាក់​វ៉ាក់សាំង​តាម​ទីប្រជុំជន​ឲ្យ​បាន​លឿន​បំផុត

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ទៅតាម​ទីប្រជុំជន តាម​បណ្តា​ខេត្ត រោងចក្រ និង​តំបន់​ទេសចរណ៍​នានា​ឲ្យ​បាន​លឿន ក្រោយ​ការ​ចាក់​វ៉ាក់សាំង​បង្កើត​ភាព​ស៊ាំ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ជោគជ័យ។ ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បាន​ទៅដល់​កម្ពុជា នៅ​ថ្ងៃ​នេះ​ដែល​ជា​ជំនួយ​ចិន ផង និង​ជា​កា​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង ដើម្បី​ទប់ស្កាត់​ចម្លង​វីរុស Covid-19 ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

បណ្ឌិត មាស នី ថា​ក្រសួង​សុខាភិបាល​គួរ​ពិនិត្យ​ការ​បើក​ប្រាក់​បេសកកម្ម​បុគ្គលិក​ឱ្យ​ត្រឹមត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រសួង​សុខាភិបាល​កម្ពុជា គួរ​មាន​យន្តការ​ត្រួតពិនិត្យ​លើ​ការ​បើក​ប្រាក់​បេសកកម្ម​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 និង​ពិនិត្យ​គុណភាព​ម្ហូបអាហារ​សម្រាប់​អ្នកជំងឺ​ផង​ដែរ ចៀសវាង​អំពើ​ពុករលួយ​កើត​មាន​ក្នុង​ពេល​អនុវត្ត។ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ មាន​ត្រីងៀត​កំពុងតែ​ឆ្លៀត​ពង​យ៉ាង​ពេញ​ទំហឹង ដោយសារ​មាន​បុគ្គលិក​សុខាភិបាល​ខ្លះ​កំពុងតែ​ព្យាយាម​កេងប្រវ័ញ្ច​ធ្វើ​មាន​ធ្វើ​បាន​នៅ​ពេល​ដែល​មនុស្ស​ដទៃទៀត​កំពុង​រងទុក្ខ​ដោយសារ​វិបត្តិ​សកល​មួយ​នេះ។ លោក​អះអាង​ថា នៅ​អង្គភាព​ខ្លះ​មាន​ការ​គាបសង្កត់​កើន​ឡើង​ដោយ​មាន​អ្នក​តាម​កាត់​យក​ភាគរយ​ពី​អ្នក​ប្រចាំការ​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក ទោះ​អ្នក​ទាំងនោះ​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ Covid-19 គ្មាន​ពេល​សម្រាក​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា តាមដាន និង​ស្រាវជ្រាវ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិធានការ​រដ្ឋបាល​នានា​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ ជុំវិញ​បញ្ហា​នេះ...

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​គោល​នយោបាយ​គាំពារ​ជនរងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល

ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​គោលនយោបាយ​គាំពារ​ជន​រងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខ្លួន ជាជាង​ការ​អនុវត្ត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ពលរដ្ឋ​ដោយ​គ្មាន​ដំណោះស្រាយ​ដូច​ពេល​កន្លង​មក។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ក្រុង​ភ្នំពេញ ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​សម្រេច​ឱ្យ​ផ្អាក​អាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស Covid-19 មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​រយៈពេល ១៤​ថ្ងៃ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា...

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ខែ​ឧសភា​ឆ្នាំ​២០២១​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២០​ម៉ឺន​នាក់

ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ​ថា ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត ២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត ៧០០% បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​២០២០។ ការ​ធៀប​ទៅ​នឹង​ខែ​មេសា ឆ្នាំ​២០២០ គឺ​ដោយសារ​តែ​ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងនោះ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ឬ​ភ្ញៀវ​ជាតិ​ចំនួន​ជាង...

វៀតណាម​សុំ​វ៉ាក់សាំង​COVID-19​ពី​អាមេរិក ខណៈ​សមាជិក​អាស៊ាន​មួយ​នេះ​ពុំ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ចិន​ជា​ប្រទេស​ជាប់​របង​នឹង​គ្នា

វៀតណាម ជា​ប្រទេស​មួយ​ដ៏​ធំ​នៃ​សមាគម​អាស៊ាន ១០​ប្រទេស។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនិស្ត​ដែល​មាន​របង​ព្រំដែន​ជាប់​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​ប្រទេស​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ វ៉ាក់សាំង​ចិន ដែល​កំពុង​ចាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​សឹងតែ​ទាំងអស់​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ ប្រទេស​ដែល​ពុំ​បាន​ឮ​ថា​ប្រើ​វ៉ាក់សាំង​ចិន មាន​សិង្ហបុរី និង​វៀតណាម។ សម្រាប់​សិង្ហបុរី ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់ កំពុង​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ តែ​សម្រាប់​វៀតណាម ជា​រដ្ឋ​កុម្មុយនិស្ត​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន បែរ​ជា​ពុំ​អើពើ​សុំ​ជំនួយ ឬ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន នោះ​ទេ បែរ​ជា​ទៅ​សុំ​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ជា​អតីត​សត្រូវ​នឹង​គ្នា​កាល​ពី​ក្នុង​សង្គ្រាម​វៀតណាម​ខាងត្បូង...

សាច់ញាតិ​និង​អ្នក​វិភាគ​ថា​រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​អ្នក​ទោស​នយោបាយ​និង​មនសិការ​ឆ្លង​Covid-19

សាច់ញាតិ​អ្នក​ជាប់​ឃុំ និង​អ្នក​វិភាគ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា គ្រួសារ​របស់​ពួកគាត់​បាន​ឆ្លង​ជំងឺ Covid-19 នៅ​ក្នុង​ពន្ធនាគារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​លើក​ឡើង​ថា មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន ៣៥០​នាក់ រក​ឃើញ​ឆ្លង​ជំងឺ Covid-19 ខណៈ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ពន្ធនាគារ​ខេត្ត​កណ្ដាល និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ភាព​ចង្អៀត​ណែន​ដោយសារ​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ។ ក្មួយ​ប្រុស​របស់​លោក រ៉ុង ឈុន គឺ​លោក រ៉ុង វិជ្ជា ប្រាប់​សាព័ត៌មាន The Cambodia...

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ស្ថានភាព​ពលរដ្ឋ​ពេល​នេះ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ផង​និង​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ផង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពេលនេះ​មិន​ត្រឹម​តែ​ត្រូវការ​ការពារ​សុវត្ថិភាព​សុខភាព​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ក៏​ជា​កត្តា​ចម្បង​សម្រាប់​ពួកគាត់​ដែរ ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង ១​ឆ្នាំ​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 នេះ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​ការ​បញ្ចេញ​វ៉ាក់សាំង​ទៅ​តាម​បណ្តា​ខេត្ត​ដែល​មន្ត្រី​របស់​ខ្លួន​ធ្លាប់​បាន​ស្នើសុំ​កន្លង​មក ថា​ជា​ការ​ប្រើ​ខុស​យុទ្ធសាស្ត្រ និង​គ្មាន​ប្រសិទ្ធភាព។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា...

IDEA TALK៖ តើ រដ្ឋាភិបាល គួរប្រើយុទ្ធសាស្រ្តបែបណា ដើម្បីពន្លឿនការដោះស្រាយវិបត្តិ កូវិដ−១៩ ប្រកបដោយប្រសិទ្ធភាព?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើ រដ្ឋាភិបាល គួរប្រើយុទ្ធសាស្រ្តបែបណា ដើម្បីពន្លឿនការដោះស្រាយវិបត្តិ កូវិដ−១៩ ប្រកបដោយប្រសិទ្ធភាព?

Latest news