25 C
Phnom Penh

TAG

នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា

សភា​ថៃ​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង​ស្នើ​លុបចោល​អំណាច​ពួក​យោធា​ក្នុង​ឆាក​នយោបាយ

សភា​ជាតិ​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា នេះ បាន​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​ថ្មី​មួយ​ដែល​មាន​គោលដៅ​លុបបំបាត់​ចោល​កេរដំណែល​របស់​ក្រុម​រដ្ឋប្រហារ ឆ្នាំ​២០១៤ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​យោធា​ពាក់ព័ន្ធ​ក្នុង​វិស័យ​នយោបាយ។ ចំពោះ​សេចក្ដី​ព្រាងច្បាប់​របស់​សកម្មជន​ប្រជាធិបតេយ្យ គឺ​សំដៅ​លុបបំបាត់​អំណាច និង​តួនាទី​របស់​យោធា​ថៃ នៅ​ក្នុង​ឆាក​នយោបាយ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BNN Bloomberg បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​វិច្ឆិកា នេះ​ថា ការ​ច្រានចោល​សេចក្ដី​ព្រាងច្បាប់​របស់​ក្រុម​ប្រឆាំង ធ្វើឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​រួម​មួយ​របស់​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​ថៃ ដែល​បាន​បោះឆ្នោត​ជំទាស់​នឹង​សេចក្ដី​ព្រាងច្បាប់​នេះ​ក្នុង​សំឡេង​ជំទាស់ ៤៧៣ ទល់​នឹង ២០៦​សំឡេង​គាំទ្រ...

បាតុករ​ថៃ​ចាប់ផ្ដើម​វិល​មក​រក​ដងផ្លូវ​វិញ ដើម្បី​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​ករណី​ផែនការ​រំលាយ​បក្ស​ប្រឆាំង​ធំ​មួយ

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា រាជធានី​បាងកក​រំជើបរំជួល​ដោយ​សម្រែក​បាតុករ​រាប់​ពាន់​នាក់ ស្រែក​ប្រឆាំង​នឹង​អំណាច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​មួយ​នេះ ដែល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់ ៣​រូប​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ថា​មាន​ផែនការ​ផ្ដួល​រំលំ​របប​រាជាធិបតេយ្យ។ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ បាន​រក​ឃើញ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ៣​រូប​ដែល​បាន​ថ្លែង​សារ​នៅ​ក្នុង​ហ្វូង​បាតុកម្ម​មួយ​កាលពី​ខែ​សីហា ទាមទារ​ឱ្យ​កែទម្រង់​របប​រាជា​និយម​ថៃ ថា​បង្កប់​ដោយ​ផែនការ​ចង់​ផ្តួល​រំលំ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។ ក្នុង​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​មនុស្ស​រាប់​ពាន់​នាក់ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ភាគច្រើន​មកពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) បាន​កាន់កាប់​កំណាត់​ផ្លូវ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាងកក នៅ​ពេល​ពួកគេ​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​នៅ​វិមាន​ប្រជាធិបតេយ្យ។ អ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ថៃ ជាច្រើន​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៃ​ការ​ជួបជុំ​កម្លាំង​ក្រុម​បាតុករ​ជា​លើកដំបូង​អំឡុង​ដែល​ទីក្រុង​បាងកក​ធ្លាក់​ក្នុង​ការ​រាតត្បាត​ជំងឺ​កូវីដ​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។ ក្នុង​ស្ថានភាព​រំជើបរំជួល​នយោបាយ​នៅ​កណ្ដាល​ក្រុង​បាងកក អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ...

កូនស្រី​ពៅ​លោក ថាក់ស៊ីន ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ចាប់​យក​តួនាទី​ដ៏​ធំ​មួយ​ក្នុង​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​ក្នុង​ប្រទេស​ថៃ គឺ​បក្ស​ភឿថៃ។ ការណ៍​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា ត្រកូល ស៊ីណាវ៉ាត្រា ចេញ​មុខ​មក​ប្រឡូក​នយោបាយ​វិញ​ហើយ។ តំណែង​របស់​ស្ត្រី​រូប​នេះ​នៅ​ក្នុង​បក្ស​ភឿថៃ គឺជា​ប្រធាន​នៃ​គណៈកម្មការ​ប្រឹក្សា​នវានុវត្តន៍ និង​បរិយាប័ន្ន​របស់​បក្ស។ ស្ត្រី​ស្រស់​សោភា​រូប​នេះ​មាន​ឈ្មោះ​ថា Paetongtarn "Ing" Shinawatra។ បើ​តាម The strait times ឲ្យ​ដឹង​ថា ការ​បង្ហាញ​ខ្លួន​លើកដំបូង​របស់​អ្នកស្រី បាន​នាំ​ឱ្យ​មាន​ការ​លេច​ឮ​ថា លទ្ធភាព​ក្នុង​ពេល​អនាគត អ្នក​នយោបាយ​ស្ត្រី​វ័យក្មេង​រូប​នេះ​អាច​នឹង​ក្លាយ​ជា​បេក្ខជន​តំណែង​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ភឿថៃ។ លោក...

តើ​តួនាទី​សភា​ក្រុម​បក្ស​ប្រឆាំង​ថៃ នៅ​ឯណា​ដើម្បី​ជួយ​បាតុករ​ទម្លាក់​លោក ប្រាយុទ្ធ ចាន់អូចារ ពី​តំណែង?

នៅ​ពេលនេះ ទីក្រុង​បាងកក កំពុង​រអិល​ធ្លាក់​ទៅ​រក​អស្ថិរភាព​ធ្ងន់ធ្ងរ​ទៅៗ​ចាប់​តាំង​ពី​ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ពើត​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​ប៉ូលិស​បង្ក្រាប​កុបកម្ម តាំងពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ ហើយ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ សីហា នេះ ក៏​នៅតែ​មាន​ការ​ប៉ះទង្គិច​គ្នា​នៅឡើយ។ ក្រុម​បាតុករ​លើក​នេះ​មាន​ទាំង​យុវជន និង​មនុស្ស​ចាស់ ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា​នេះ​មាន​ផែនការ​តែ​មួយ​គត់ គឺ​ទម្លាក់​លោក ប្រាយុទ្ធ ចាន់អូចារ ពី​តំណែង​នាយករដ្ឋមន្ត្រី។ ក្រុម​បាតុករ​ចាត់ទុក​លោក បា្រយុទ្ធ ជា​នាយករដ្ឋមន្ត្រី​អសមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​ពលរដ្ឋ​ថៃ ស្លាប់​រាប់​រយ​នាក់​សឹង​រាល់​ថ្ងៃ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប៉ូលិស​ថៃ បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ក្នុង​រយៈពេល​សឹង​មួយ​សប្ដាហ៍​មក​ហើយ។...

បាតុករ​បន្ត​ទាមទារ​ឱ្យ​អតីត​មេ​រដ្ឋប្រហារ​នៅ​ថៃ​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី

Get out ប្រាយុទ្ធ គឺជា​សម្រែក​របស់​បាតុករ​រាប់​ពាន់​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សួន​វិមាន​ប្រជាធិបតេយ្យ នៅ​កណ្ដាល​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ Prayuth get out មានន័យ​ថា ប្រាយុទ្ធ ចុះចេញ​ពី​តំណែង​ទៅ! លោក ប្រាយុទ្ធ ចាន់អូចា គឺជា​មេ​រដ្ឋប្រហារ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​បាន​ទាញ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​ស្ត្រី​ដំបូង​គេ​នៃ​ត្រកូល ស៊ីណាវ៉ាត់ គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ អ្នកស្រី យីងឡាក់...

រាជាណាចក្រ​ថៃ ចាប់ផ្ដើម​ធ្លាក់​ក្នុង​ការ​រំជើប​រំជួល​នយោបាយ​ឡើងវិញ

នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ខាងមុខ​នេះ គឺជា​ខួប​លើក​ទី​៨៩ នៃ​បដិវត្តន៍​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៣២ ដែល​បាន​ផ្លាស់ប្ដូរ​រាជាណាចក្រ​មួយ​នេះ​ពី​របប​រាជានិយម​ផ្ដាច់ការ​ទៅជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មក​ទល់នឹង​សព្វថ្ងៃ​នេះ។ ក្រុម​អាវ​ក្រហម ក្រុម​អាវ​លឿង ក្រុម​ប្រជាធិបតេយ្យ​វ័យក្មេង​ជំនាន់​ក្រោយ និង​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង នឹង​ធ្វើការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​រំឭក​ព្រឹត្តិការណ៍​មួយ​នេះ​ដោយ​មាន​ការ​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ជាច្រើន​ពាន់​នាក់​នៅ​ទីក្រុង​បាងកក ដែល​កំពុង​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​កូវីដ-១៩។ ពី​ទីក្រុង​បាងកក កាសែត​ថៃ The Nation បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក​ស្នងការរង​ប៉ូលិស​ក្រុង​បាងកក គឺ​លោក​ឧត្តមសេនីយ៍ Piya Tawichai មក​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ថា...

Latest news