38 C
Phnom Penh

TAG

បណ្ឌិត កែម ឡី

អាមេរិក​អំពាវនាវ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី ប្រកប​ដោយ​តម្លាភាព

សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា សហរដ្ឋ​អាមេរិក​សូម​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ក្នុង​ការ​ចងចាំ​វីរភាព​បណ្ឌិត កែម ឡី ដែល​ជា​អ្នកវិភាគ និង​ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​សង្គម​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព​យ៉ាង​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​ថា សហរដ្ឋ​អាមេរិក​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព​លើ​ឃាតកម្ម​នេះ។ បណ្ឌិត កែម...

កិច្ច​សម្ភាសន៍​ពិសេស៖ ការ​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ទាំង​អយុត្តិធម៌

កិច្ច​សម្ភាសន៍​ពិសេស​សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធានបទ​ស្តីអំពី៖ «ការ​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ទាំង​អយុត្តិធម៌»។

អ្នក​ឃ្លាំមើល៖ ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​បណ្ឌិត កែម ឡី ដូច​គ្នា​ប៉ុន្តែ​ការ​ចាប់​ឃាតក​ខុស​គ្នា

ប្រធាន​វេទិកា​ពលរដ្ឋ​អះអាង​ថា ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក សិនហ្សូ អាបេ និង​បណ្ឌិត កែម ឡី ធ្វើឡើង​នៅ​កណ្ដាល​ពន្លឺ​ថ្ងៃ​ដូច​គ្នា ប៉ុន្តែ​ការ​ស្វែងរក​ភស្តុតាង​ចាប់​ឃាតក​ពិត គឺ​ធ្វើឡើង​ខុស​គ្នា​ទាំងស្រុង ខណៈ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​លាតត្រដាង​រក​ជន​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ប្រារព្ធ​ពិធី​កោរ​សក់​នៅ​ស្រុក​កំណើត​របស់​បណ្ឌិត កែម ឡី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​នៃ​មរណភាព​បណ្ឌិត កែម ឡី នឹង​ធ្វើ​ពិធី​កោរ​សក់​នៅ​ផ្ទះ​របស់​បណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ ចំនួន ៤​នាក់ រួម​មាន​កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក ស្វាយ សំណាង និង​កញ្ញា ចំណាប់ ដោយ​កំណត់​យក​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ។ សមាជិក​យុវជន​ខ្មែរ​ថាវរៈ...

IDEA TALK៖ ភាព​រងគ្រោះ​ផ្ទួនៗ​នៃ​គ្រួសារ​របស់​បណ្ឌិត កែម ឡី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «ភាព​រងគ្រោះ​ផ្ទួនៗ​នៃ​គ្រួសារ​របស់​បណ្ឌិត កែម ឡី»។

សកម្មជន​នឹង​កោរ​សក់​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​សកម្ម​ខាង​ការ​ការពារ​ព្រៃឈើ បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រកាស​កោរ​សក់​នៅ​ថ្ងៃទី​១០ កក្កដា ក្នុង​ពិធី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ទាមទារ​ឲ្យ​តុលាការ​វែក​មុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ដ៏​កក្រើក​មួយ​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ការ​ប្រកាស​កោរ​សក់​នេះ​ក៏​ជា​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​វីរភាព​របស់​បណ្ឌិត កែម ឡី...

IDEA TALK៖ ៦​ឆ្នាំ​កន្លង​ទៅ​ហើយ តើ​ហេតុ​អ្វី​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «៦​ឆ្នាំ​កន្លង​ទៅ​ហើយ តើ​ហេតុ​អ្វី​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ?»។

ចលនា​យុវជន​នៅ​កូរ៉េ​ខាងត្បូង​រៀបចំ​ពិធី​បុណ្យ​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី

ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង អះអាង​ថា ខ្លួន​នឹង​រៀបចំ​កម្មវិធី​ពិធី​បុណ្យ​រំឭក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅ​កាន់​សុគតិភព ខណៈ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ក៏​បាន​រៀបចំ​ពិធី​រំឭក​ខួប​ពេញ​មួយ​ខែ​កក្កដា នេះ។ សេចក្ដី​ជូនដំណឹង​របស់​យុវជន​យុវនារី​នៃ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង ឱ្យ​ដឹង​ថា ការ​រំឭក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នា​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅ​កាន់​ឋាន​ផុត​ទុក្ខ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​រំឭក​ខួប​នេះ​ចាប់ផ្ដើម​ជួបជុំ​គ្នា​នៅ​ម៉ោង ៩-១០ ហើយ​នៅ​ម៉ោង ១១...

CCHR នឹង​រៀបចំ​ពិធី​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ពេញ​១​ខែ​កក្កដា

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នឹង​រៀបចំ​ពិធី​បែប​សាសនា និង​ចាក់​សម្រង់​សម្ដី​បណ្ឌិត កែម ឡី ពេញ​មួយ​ខែ​កក្កដា ខាងមុខ​នេះ ដើម្បី​រម្លឹក​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឱ្យ​ដឹង​ថា ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី អង្គការ​នេះ​នឹង​រៀបចំ​កម្មវិធី​ពេញ​មួយ​ខែ​កក្កដា ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២។ CCHR...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។ ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា...

Latest news