30 C
Phnom Penh

TAG

បឹងតាមោក

រដ្ឋាភិបាល​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ១០០​ហិកតារ​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត ដើម្បី​ប្រគល់​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា គ្រប់គ្រង​ជា​កម្មសិទ្ធិ ដែល​បច្ចុប្បន្ន​ផ្ទៃ​បឹង​នេះ​ត្រូវ​បាន​កាត់​ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាង ១​ពាន់​ហិកតារ​ហើយ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ​ទំហំ ១០០​ហិកតារ ស្ថិតនៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ...

អ្នក​វិភាគ៖ អ្នក​មាន​អំណាច​អាច​គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតារ​ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប​និង​ច្បាប់​ទន់ខ្សោយ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប អំណាច​ច្បាប់​នៅ​ទន់ខ្សោយ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់​មាន​ដីធ្លី​តិចតួច និង​ខ្លះ​ទៀត​អត់​មាន​ដីធ្លី​សូម្បីតែ​សម្រាប់​សាងសង់​លំនៅឋាន​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ ថា នៅ​កម្ពុជា ពលរដ្ឋ​ក្រីក្រ​ដែល​ជា​មនុស្ស​ពេញវ័យ​ក្នុង​ចំណោម ៥​នាក់​មាន​ម្នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ជីវភាព​ទីទ័លក្រ។ លោក​ថា ករណី​បែប​នេះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កន្លងមក​នោះ​ទេ។ លោក​អះអាង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹងតាមោក​បន្ថែម​ទៀត ដោយសារ​អំណាច​នៃ​ទឹកលុយ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ លើកឡើង​ថា ដោយសារតែ​អំណាច​នៃ​ទឹកលុយ ហើយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ខាងមុខ បាន​នាំ​ឲ្យ​ការ​កាត់​ផ្ទៃ​បឹងតាមោក​ទៅ​ឲ្យ​វិស័យ​ឯកជន ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់ ហើយ​ផ្ទៃ​បឹង​ដ៏​ធំ​មួយ​នេះ​នឹង​ត្រូវ​លុប​អស់​ខ្ទេចខ្ទី​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ។ ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹងតាមោក​ជាង ៤​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ឈ្មោះ សាយ សោភា ដើម្បី​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​អស់​ប្រមាណ ១​ពាន់​ហិកតារ។ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បណ្ដុះបណ្ដាល​មួយ កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ...

សង្គម​ស៊ីវិល​ថា​បឹង​ធម្មជាតិ​មាន​ច្រើន តែ​រដ្ឋាភិបាល​មើល​រំលង​គុណ​តម្លៃ​នៃ​បឹង​ទាំងនោះ​ដោយ​កាត់​ឱ្យ​ឯកជន​ជាបន្តបន្ទាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្តាយ​ដែល​បឹង​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កាត់ និង​ចាក់​ដី​លុប​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​នៃ​កិច្ច​អភិវឌ្ឍន៍ បើ​ទោះបីជា​បឹង​ទាំងអស់​នោះ​មាន​គុណ​តម្លៃ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​លើកឡើង​ថា ប្រទេស​គេ​គ្មាន​បឹង​ទន្លេ​ដូច​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​គេ​បាន​ប្រឹង​ច្នៃ និង​សាងសង់​បឹង​ស្រះ​ដាក់​កណ្តាល​ក្រុង ដាំ​ដើមឈើ​ដើម្បី​លម្អ​បន្ថែម​ឱ្យ​មាន​ផាសុកភាព​ដល់​ពលរដ្ឋ ខណៈ​កម្ពុជា​មិនបាច់​ចំណាយ​ថវិកា​ដ៏​លើសលុប​ក្នុង​ការ​ជីក ឬ​កសាង​បឹង​សិប្បនិមិត្ត​នោះ​ទេ។ ប្រទេស​កម្ពុជា​មាន​បឹង​ធម្មជាតិ​ដែល​មាន​ស្រាប់​ជាច្រើន ដូចជា​បឹងកក់ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លុប​ទាំងស្រុង...

ឡាន​ដឹក​ដី​ល្មើស​បច្ចេកទេស​ចេញពី​បឹងតាមោក​កំពុង​បំពុល​បរិស្ថាន​និង​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១​៦ ខែ​សីហា ថា រាល់ថ្ងៃ​នេះ​មាន​រថយន្ត​ដឹក​ដី និង​ថ្ម​រាប់​សិប​គ្រឿង បាន​ដឹក​ចេញពី​បឹងតាមោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ផលវិបាក​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មិន​ត្រឹមតែ​ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​នោះ​ទេ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​ក៏​រង​ផល​ប៉ះពាល់​ដែរ ដោយ​មាន​ធូលី​ដី​ហុយ និង​ពំនូក​ដី និង​ថ្ម​ដែល​ជ្រុះ​ចេញ​ពី​ទ្រុង​រថយន្ត​ទាំងនោះ។ ពួកគាត់​អះអាង​ថា ចំណុច​ដែល​រថយន្ត​ទាំងនោះ​បើក​ឆ្លងកាត់ គឺ​ផ្ដើម​ចេញពី​មហាវិថី​ឈ្នះ​ឈ្នះ និង​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ទើប​សង់​ថ្មី​ចាប់ពី​ភូមិ​ស្វាយចេក ខណ្ឌ​ព្រែកព្នៅ...

Latest news