28 C
Phnom Penh

TAG

ប្រទេស​ភូមា

បទវិភាគ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពុំ​មាន​មេដឹកនាំ​យោធា​ភូមា​គឺជា​បរាជ័យ​ថ្មី​ទៀត​នៃ​របប​សឹក​នៅ​លើ​វេទិកា​តំបន់

កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ប៉ុន្តែ​កិច្ចប្រជុំ​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ក្រុម​មេដឹកនាំ​ពិភាក្សា​គ្នា​តាមរយៈ​វីដេអូ​អនឡាញ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​នេះ​ពុំ​មាន​សមាជិក​អាស៊ាន​ណា​មួយ​អវត្តមាន​នោះ​ទេ ក្រៅតែ​ពី​មេដឹកនាំ​របប​សឹក​ភូមា​មួយ​គត់​ត្រូវ​បាន​ផាត់ចោល​មិន​ឱ្យ​ចូលរួម​ប្រជុំ។ ការ​ផាត់ចោល​មេដឹកនាំ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ​ភូមា កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ គឺជា​សេចក្ដី​សម្រេច​ដ៏​កម្រ​នៃ​សមាគម​អាស៊ាន ក្នុង​ការ​ប្រើ​សិទ្ធិ​ជា​អង្គការ​តំបន់​ដោយ​មិន​បារម្ភ​ពី​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សមាជិក​អាស៊ាន។ ការ​រាំង​ខ្ទប់​សិទ្ធិ​របស់​តំណាង​ភូមា ទោះ​ជា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ពិតមែន តែ​ជា​គុណតម្លៃ​មួយ​ដែល​អាស៊ាន​ហ៊ាន​ចាត់ការ​ទៅលើ​សមាជិក​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​អ្នក​ប្រជាធិបតេយ្យ​ធ្លាប់​កត់សម្គាល់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ​កន្លងមក​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​កម្ពុជា...

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន​គួរតែ​សើរើ​ឡើង​វិញ

ក្នុង​ស្ថានភាព​ដែល​ប្រទេស​ភូមា ជា​សមាជិក​អាស៊ាន​បង្ក​អស្ថិរភាព​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​សមាគម​អាស៊ាន ពោល​គឺ​ធម្មនុញ្ញ​អាស៊ាន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧបករណ៍​របស់​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ធ្វើជា​ឈ្នាន់​របស់​ខ្លួន​ដើម្បី​តោង​អំណាច ឬ​ក៏​ធ្វើ​រដ្ឋប្រហារ ក៏​ព្រោះ​តែ​មិន​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អង្គការ​តំបន់​នេះ​ឡើយ។ ជាក់ស្ដែង របប​សឹក​ភូមា​ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ គឺ​ពួកគេ​មិន​មាន​ការ​ព្រួយបារម្ភ​ច្រើន​ទេ ថា​នឹង​រង​ទណ្ឌកម្ម​ពី​ប្រទេស​ក្នុង​សមាគម​អាស៊ាន ព្រោះ​តែ​មាត្រា​មួយ​នៃ​ធម្មនុញ្ញ​អាស៊ាន​បាន​ចែង​មិន​ឱ្យ​សមាជិក​ណា​មួយ​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង ឬ​ចូល​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​សមាជិក​ខ្លួន​ឡើយ។ មាត្រា​នេះ គឺ​ចែង​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (non-interference policy)។ ដោយសារតែ​គោលនយោបាយ​នេះ​ហើយ សមាជិក​អាស៊ាន​ឯ​ទៀត​សឹងតែ​មិន​ហ៊ាន​លូក​ដៃ​ចូល​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​នោះ​ទេ ខណៈ​របប​សឹក​ប្រទេស​នេះ​កាន់តែ​គឃ្លើន​បង្ក្រាប​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​មិន​ញញើត​ឡើយ។ ដោយ​មើល​ឃើញ​បែប​នេះ លោក Saifuddin Abdullah...

របប​សឹក​ភូមា​ដឹកនាំ​ដោយ​ពួក​យោធា ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ

ប្រទេស​ភូមា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ។ ប៉ុន្តែ​ពេល​នោះ ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។ ចាប់ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅលើ​សេរីភាព​របស់​ប្រជាជន តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។ គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ បាន​ឡើង​កាន់​អំណាច​ក្រោម​ការ​ចង្អុល​វាស់វែង​នៃ​រដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​ពួក​យោធា​ដោយ​ការ​រឹត​បន្តឹង​សេរីភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ឡើយ ក៏​ព្រោះ​តែ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​ពួក​យោធា​ហាម​ប្រធានាធិបតី​ពាក់ព័ន្ធ​ខ្សែលោហិត​ជាមួយ​ជនបរទេស។ តែ​យ៉ាងណា អ្នកស្រី​នៅតែ​យក​អំណាច​បាន គឺជា​ទីប្រឹក្សា​រដ្ឋ​ឋានៈ​ស្មើ​ប្រធានាធិបតី។...

សហគមន៍​អឺរ៉ុប​ថ្កោលទោស​យោធា​ភូមា​ដែល​មាន​ផែនការ​រំលាយ​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា របប​សឹក​ភូមា​មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី សហភាព​អឺរ៉ុប​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រកាស​ថ្កោលទោស​ពួក​យោធា​ដោយ​គំរាម​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​របប​សឹក​មួយ​នេះ។គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NLD នៃ​ប្រទេស​ភូមា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​លើក​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ហៅថា​ជា​អច្ឆរិយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ពួក​យោធា​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​រំលាយ​ឆន្ទៈ​ប្រជាជន​ភូមា​រាប់​លាន​នាក់។ពី​ទីក្រុង​ព្រុយហ្សែល ប្រទេស​បែលហ្សិក ការិយាល័យ​អ្នក​នាំពាក្យ​សម្រាប់​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ពួក​យោធា​ភូមា ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​រំលាយ​បក្ស​នយោបាយ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា។អ្នក​នាំ​ពាក្យ​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រសិនបើ​គណៈកម្មការ​បោះឆ្នោត​នៃ​ប្រទេស​ភូមា​ដែល​ពួក​យោធា​លើក​បន្តុប​ដំណើរការ​ផែនការ​រំលាយ​បក្ស​នេះ...

Latest news