33 C
Phnom Penh

TAG

ប្រទេស​សាយប្រឹស

The Guardian កែសម្រួល​អត្ថបទ​ថា​លោក ហ៊ុន សែន មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​បាន​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus នោះ​ទេ

កាសែត The Guardian បាន​កែសម្រួល​ខ្លឹមសារ​អត្ថបទ​របស់​ខ្លួន​ថា លោក ហ៊ុន សែន មិនមែន​ជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​កាន់​លិខិត​ឆ្លងដែន​នៃ​ប្រទេស​នេះ​គឺជា​មន្ត្រី​ធំៗ​ក្បែរ​ខ្លួន​គាត់​ប៉ុណ្ណោះ។ ការ​ចេញ​អត្ថបទ​កែសម្រួល​ខ្លឹមសារ​របស់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រទេស Cyprus ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ការ​ចុះផ្សាយ​ថា លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ីប (Cyprus) ឬ​មាន​សញ្ជាតិ​ស៊ីប កាលពី​ពេល​ថ្មីៗ​នេះ។ កាសែត The Guardian...

កិច្ចសម្ភាសន៍​ពិសេស​ករណី​កាសែត​អង់គ្លេស​ចុះផ្សាយ​ថា​លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​របស់​ប្រទេស​សាយប្រឹស

កិច្ចសម្ភាសន៍​ពិសេស​សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០២១ ករណី​ចុះផ្សាយ​របស់​កាសែត​អង់គ្លេស​ថា លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​របស់​ប្រទេស​សាយប្រឹស (CYPRUS)។

បែក​ធ្លាយ​មេដឹកនាំ​កំពូលៗ​មាន​ប្រាក់​វាល់​លាន​យក​ទៅ​លាក់​នៅ​ដែន​កោះ​សាយប្រឹស​នៃ​ទ្វីប​អឺរ៉ុប​ក្នុង​នោះ​មាន​ទាំង​លោក ហ៊ុន សែន

ក្រុមហ៊ុន​មេធាវី​ដែល​បង្កើត​ដោយ​ប្រធានាធិបតី​នៃ​ប្រទេស​ដែន​កោះ​សាយប្រឹស (Cyprus) ត្រូវ​បាន​ចោទ​ថា​បាន​ជួយ​លាក់​ទ្រព្យសម្បត្តិ​របស់​ពួក​មន្ត្រី​ធំៗ​ពុករលួយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ឈរ​ក្រោម​ផ្លាក​នៃ​ក្រុមហ៊ុន​ក្លែងក្លាយ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ យក​មក​លាក់​ទុក​នៅ​ក្នុង​ដែន​កោះ​មួយ​នេះ។ សាយប្រឹស ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ក៏​ជា​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ុប ២៧​ប្រទេស​ផង​ដែរ។ ដែន​កោះ​មួយ​នេះ​មាន​ប្រវត្តិ​ជា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​រស់នៅ​ដល់​បណ្ដាជន​ទាំងឡាយ​ណា​ដែល​មាន​ប្រាក់​ស្ដុកស្ដម្ភ​មក​រស់នៅ​ក្នុង​ប្រទេស​នេះ ជាមួយ​នឹង​ការ​បង់​ប្រាក់​ធានា​ការ​រស់នៅ​រាប់​រយ​លាន​ដុល្លារ។ ឯកសារ​ចំនួន ១២​លាន​របស់​សមាគម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​ហៅថា Pandora Papers រក​ឃើញ​មេដឹកនាំ ៣៥​រូប​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដោយ​គេច​ពី​ការ​បង់​ពន្ធ​ក្នុង​ប្រទេស និង​ប្រព្រឹត្ត​អំពើពុករលួយ។ តាមរយៈ​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​មាន​ភស្តុតាង​ឯកសារ​រាប់​ពាន់​ទំព័រ​ត្រូវ​បាន​ទម្លាយ​ថា អ្នក​នយោបាយ និង​អ្នកជំនួញ​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល និង​មាន​អំណាច​បាន​លាក់​ការ​វិនិយោគ​របស់​ពួកគេ​ទៅលើ​ភូមិគ្រឹះ ទ្រព្យសម្បត្តិ​ជលសា ក៏ដូចជា​ទ្រព្យ​អចលនៈ​ដទៃ​ទៀត​រាប់​រយ​ពាន់​លាន​ដុល្លារ​តាមរយៈ​វិធី​ផ្សេងៗ។ ការ​ស៊ើបអង្កេត​របស់​ក្រុម​អ្នក​សារព័ត៌មាន​ជាង ៦០០​នាក់​មកពី​បណ្ដា​ស្ថាប័ន​ចំនួន​១៥០ នៃ​ប្រទេស​១១៧...

Latest news