29 C
Phnom Penh

TAG

ប្រធានាធិបតី​អាមេរិក ចូ បៃដិន

ប្រធានាធិបតី​អាមេរិក​ប្រាប់​ពិភពលោក​ថា​ត្រូវ​រួម​គ្នា​ប្រឆាំង​ប្រជាធិបតេយ្យ​របស់​ជន​ផ្ដាច់ការ

សន្និសីទ​កំពូល​របស់​អ្នក​ប្រជាធិបតេយ្យ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​មាន​រយៈពេល ២​ថ្ងៃ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ចំ​ពេល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន US News បាន​ចុះផ្សាយ​ថា យ៉ាងហោចណាស់​មាន​ប្រទេស​ជាង ១០០​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ។ ប្រទេស​ខ្លះ​ចូលរួម​តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស ដូចជា​ប្រទេស​ប៉ាគីស្ថាន ជាដើម។ វេទិកា​នេះ ប្រព្រឹត្ត​ទៅ​តាមរយៈ​វីដេអូ conference ដែល​ផ្សាយ​ចេញពី​សេតវិមាន។ អ្វី​ដែល​លោក ចូ បៃដិន (Joe Biden)...

អាមេរិក​បន្ថែម​ទណ្ឌកម្ម​មួយ​ទៀត​លើ​កម្ពុជា​ចំ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២

សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា និង​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​យោធា និង​ទណ្ឌកម្ម​លើ​ការ​ជួញដូរ​អាវុធ​ពី​អាមេរិក​ទៅ​កម្ពុជា​ថែម​ទៀត កាលពី​ថ្ងៃ​ពុធ ទី​៨ ធ្នូ។ ទណ្ឌកម្ម​នេះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​កងទ័ព​ចិន​នោះ ត្រូវ​ប្រកាន់​ជំហរ​ឯករាជ្យ និង​អព្យាក្រឹត្យ​នៅ​ពេល​កម្ពុជា​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ទណ្ឌកម្ម​នេះ​នឹង​រឹតត្បិត​ទៅលើ​ការ​លំហូរ​អាវុធ និង​គ្រឿងបរិក្ខារ​យោធា​ពី​អាមេរិក នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​វិធាន​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​កម្ពុជា និង​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ អ្នកស្រី Gina Raimondo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បញ្ជាក់​ថា អាមេរិក​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​គោរព​ចំពោះ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។ តែ​អ្នកស្រី​ទទូច​ថា អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ឱ្យ​រីកចម្រើន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ...

ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បាន​លទ្ធផល​តិចតួច​បំផុត​អំពី​អនាគត​អ៊ុយក្រែន

ជំនួប​កំពូល​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពីរ បាន​បិទ​បញ្ចប់​ដោយ​មាន​លទ្ធផល​តិចតួច​បំផុត នាំ​ឲ្យ​អនាគត​អ៊ុយក្រែន​មិន​ច្បាស់លាស់ ថា​តើ​អាច​គេច​ផុត​ឬ​ទេ​ពី​ការ​លើក​ទ័ព​ចូល​លុកលុយ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។ សារព័ត៌មាន​អង់គ្លេស Independent បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​នេះ​ម្នាក់​នៅ​ក្រុង​វ៉ាស៊ីនតោន ម្នាក់​ទៀត​នៅ​ក្រុង​មូស្គូ។ ទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​សម​ភាគី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​សន្ទនា​គ្នា​តាម​វីដេអូ Online។ ប្រធានបទ​ដែល​នាំ​ឱ្យ​ក្ដៅ​គគុក​មាន​តែ​មួយ​គត់ គឺ​អំពី​ស្ថានការណ៍​នៅ​តាម​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈម​មុខ​ដាក់​គ្នា។ បើ​តាម​សេចក្ដី​រាយការណ៍...

អាមេរិក​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​អំពើពុករលួយ

សហរដ្ឋ​អាមេរិក គ្រោង​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ។ ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ ធ្នូ ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​ចំនួន​ក្នុង​ពិភពលោក​នៅ​សប្តាហ៍​ក្រោយ អំឡុង​ពេល​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​របស់​សហរដ្ឋ​អាមេរិក ស្តី​អំពី​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក នឹង​ប្រកាស​នូវ​សំណើ​ដែល​បាន​រៀបចំ​ឡើង ដើម្បី​បិទ​ចន្លោះ​ប្រហោង​ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ទីផ្សារ​អចលនទ្រព្យ និង​ដោះស្រាយ​ចន្លោះ​ប្រហោង​ក្នុង​បណ្ដាញ​តម្លាភាព​សាជីវកម្ម ដែល​អនុញ្ញាត​ឱ្យ​មាន​អំពើពុករលួយ​រីក​ចម្រើន រួម​ទាំង​ដំណើរការ​ដោយ​ខុសច្បាប់​ជាច្រើន​ហូរ​ចូល​សហរដ្ឋ​អាមេរិក​ថែម​ទៀត។ លើស​ពី​នេះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នឹង​ចាត់​វិធានការ​ជាបន្តបន្ទាប់...

ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង ពុំ​បាន​រក​ឃើញ​ចំណុច​ត្រូវ​គ្នា មាន​តែ​ព្រមាន​គ្នា​ករណី​តៃវ៉ាន់

ជំនួប​កំពូល​នៃ​មេដឹកនាំ​មហាអំណាច​ធំ​ពីរ​ដែល​មាន​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​សម​ភាគី​អាមេរិក លោក ចូ បៃដិន ប្រើ​រយៈពេល​បួន​ម៉ោង​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​វិច្ឆិកា ពុំ​មាន​កិច្ចព្រមព្រៀង​អ្វី​មួយ​បាន​ប្រកាស​ឡើង​ជា​ផ្លូវការ​នោះ​ទេ គឺ​មាន​តែ​ឃើញ​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ថា ជំនួប​កំពូល​នេះ​បាន​ត្រឹមតែ​គំរាម​គ្នា​ទៅវិញ​ទៅមក​អំពី​កោះ​តៃវ៉ាន់​តែ​ប៉ុណ្ណោះ។ សារព័ត៌មាន The Guardian បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រតិកម្ម​ទៅ​នឹង​លោក ចូ បៃដិន ប្រាប់​ឱ្យ​ចិន​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​យោធា​គំរាមកំហែង​កោះ​តៃវ៉ាន់...

ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​នៅ​ជាមួយ​អាស៊ី​ដើម្បី​ការពារ​សេរីភាព ខណៈ​វាយប្រហារ​ចិន​អំពី​ផែនការ​ឈ្លានពាន​តៃវ៉ាន់

នៅ​ថ្ងៃ​ទី​២៨ តុលា គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ​ជាមួយ​ប្រទេស​ជា​ដៃគូ មាន​ដូចជា​អាមេរិក ចិន អូស្ត្រាលី ជប៉ុន រុស្ស៊ី និង​ឥណ្ឌា ហើយ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម Video-online។ កិច្ចប្រជុំ​ដាច់ដោយឡែក​រវាង​មេដឹកនាំ​អាស៊ាន​ដែល​មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផ្ដោត​សំខាន់​អំពី​បញ្ហា​ជម្លោះ​ដែនសមុទ្រ បញ្ហា​ប្រជាធិបតេយ្យ​ក្នុង​តំបន់ បញ្ហា​កោះ​តៃវ៉ាន់ និង​បញ្ហា​ជំងឺ​កូវីដ-១៩ ក៏​មេដឹកនាំ​អាមេរិក​លើកឡើង​ផង​ដែរ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សិង្ហបុរី CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​តុលា។ ពី​ទីក្រុង​វ៉ាស៊ីនតោន...

នាយករដ្ឋមន្ត្រី​ថ្មី​ជប៉ុន​និង​ប្រធានាធិបតី​អាមេរិក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដោយ​ប្ដេជ្ញា​រួម​គ្នា​ទប់ទល់​អនុត្តរភាព​របស់​ចិន

លោក Fumio Kishida នៅ​ថ្ងៃ​អង្គារ ទី​៥ តុលា នេះ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បន្ទាប់ពី Fumio Kishida បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែ​តុលា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​នេះ។ លោក Fumio Kishida បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា...

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។ សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS ជា​សម្ពន្ធភាព​ត្រីភាគី​ដែល​មាន​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។ សម្ពន្ធភាព​នេះ គឺ​មិន​ខុស​នឹង​សម្ពន្ធភាព​ចតុភាគី​នោះ​ទេ។ គោលដៅ​រួមគ្នា​តែ​មួយ គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​បច្ចេកទេស​យោធា និង​អន្តរាគមន៍​យោធា។ សម្ពន្ធភាព​ថ្មី​នៃ​ប្រទេស​បី​នេះ គឺ​មាន​កិច្ចសន្យា​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅដល់​ប្រទេស​អូស្ត្រាលី តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង...

ប្រធានាធិបតី​អាមេរិក​បង្ហាញ​មោទកភាព​ក្នុង​ការ​ជួយ​ជម្លៀស​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន

សឹងតែ​គ្រប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ធំៗ​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ដែល​លោក​បាន​ថ្លែង​បិទ​បញ្ចប់​ជា​ប្រវត្តិសាស្ត្រ​នូវ​ការ​ដក​ទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា។ ថ្លែង​ចេញពី​សេតវិមាន លោក ចូ បៃដិន បាន​បញ្ជាក់​ថា លោក​ប្ដេជ្ញា​ថា​នឹង​មិន​បន្ត​អូស​បន្លាយ​សង្គ្រាម​ដែល​មិន​ចេះ​ចប់​នេះ​ទេ ហើយ​លោក​ក៏​នឹង​មិន​បន្ត​អូស​បន្លាយ​ការ​ដក​ទ័ព​អាមេរិក​ចេញពី​ដែនដី​មួយ​នេះ​ដែរ។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​រយៈពេល ២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​ចាត់ទុក​ថា​នេះ​គឺជា​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ លោក ចូ បៃដិន បាន​ថ្លែង​ដោយ​មោទនភាព​នៃ​ការ​ជួយ​ជម្លៀស​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​លោក​ថា​បាន​ជម្លៀស​តាម​ផ្លូវ​អាកាស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បាន​ជម្លៀស​បាន​មនុស្ស​ជាង...

សរុប​ព្រឹត្តិការណ៍​ចុងក្រោយ​មុន​មួយ​ថ្ងៃ​នៃ​ការ​បិទ​បញ្ចប់​ការ​ដក​ទ័ព​អាមេរិក​និង​សម្ពន្ធមិត្ត​ចេញពី​ក្រុង​កាប៊ុល

នៅ​សល់​តែ ២៤​ម៉ោង​ទៀត​ប៉ុណ្ណោះ ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ស្ថិត​ក្រោម​ពួក​តាលីបង់ នឹង​អស់​មាន​វត្តមាន​កងទ័ព​បរទេស​ហើយ។ កងទ័ព​អាមេរិក និង​ណាតូ ដែល​ចូល​កាន់កាប់ និង​ផ្ដួល​រំលំ​របប​តាលីបង់ កាលពី​ឆ្នាំ​២០០១ បាន​តាំង​នៅ​លើ​ប្រទេស​នេះ​អស់​រយៈពេល ២០​ឆ្នាំ។ សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ណាតូ បាន​ឯកភាព​ដក​ទ័ព​ចេញពី​ប្រទេស​ឥស្លាម​មួយ​នេះ​ដោយ​មិន​ឱ្យ​ហួស​ថ្ងៃ​កំណត់​នៃ​ថ្ងៃ​ទី​៣១ សីហា ឡើយ។ តែ​នៅ​ខណៈ​កាលបរិច្ឆេទ​កាន់តែ​ជិត​ចូល​មក​ដល់ រដ្ឋធានី​កាប៊ុល ក៏​បាន​ធ្លាក់​ក្នុង​អំពើ​ភេរវកម្ម​ដែល​សូម្បី​កងទ័ព​អាមេរិក​ក៏​ស្លាប់​ដោយសារ​អំពើ​នេះ​ដែរ។ ទ័ព​អាមេរិក​ស្លាប់ ១៣​នាក់ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ដែល​សម្រុក​ឡើង​ជិះ​យន្តហោះ​អាមេរិក និង​សម្ពន្ធមិត្ត​ចាកចេញ​ពី​មាតុភូមិ​របស់​ខ្លួន បាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​កាលពី​ថ្ងៃ​ទី​២៦...

Latest news