29 C
Phnom Penh

TAG

ផ្ទះល្វែង

អតិថិជន​ទិញ​ផ្ទះល្វែង​ពី​បុរី​ពិភពថ្មី​កំបូល​ខកចិត្ត​នឹង​គុណភាព​សំណង់​ផ្ទះ​ល្វែង និង​សេវា​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នេះ

ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​បុរី​ពិភពថ្មី ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​ខក​ចិត្ត​លាយឡំ​នឹង​ការ​ព្រួយបារម្ភ ក្រោយ​ពេល​បាន​ចូល​ទៅ​រស់នៅ​បុរី​ពិភពថ្មី​សាខា​កំបូល ចាប់ពី​គម្រោង​ទី​៣ ដល់​គម្រោង​ទី​៥ ដោយសារតែ​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​រដ្ឋ​ប្រើប្រាស់ និង​បញ្ហា​អសន្តិសុខ​កើត​ឡើង​ញឹកញាប់។ ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​នោះ​បាន​លើក​ឡើង​ថា ទឹក​អណ្តូង​ដែល​ក្រុមហ៊ុន​បុរី​ពិភពថ្មី​កំបូល​នេះ​បើក​ឲ្យ​ប្រើប្រាស់ គឺ​មិន​គ្រប់គ្រាន់​ឡើយ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​មិន​មាន​ទឹក​ប្រើប្រាស់​ក៏​មាន​ដែរ។ ក្រៅ​ពី​នោះ ពលរដ្ឋ​ដែល​ទិញ​លំនៅឋាន​នៅ​បុរី​ពិភពថ្មី​កំបូល បាន​រិះគន់​ចំពោះ​គុណភាព​សំណង់​ផ្ទះ​ល្វែង​ក្នុង​បុរី​ពិភពថ្មី​កំបូល ចាប់ពី​គម្រោង​ទី​១ ទី​២ និង​ទី​៥ ដោយ​ពួកគាត់​បាន​ពិនិត្យ​ឃើញ​ថា សំណង់​ផ្ទះ​ល្វែង​ទាំងនោះ​ហាក់​មិន​មាន​គុណភាព​ទេ ចំណែក​ឯ​សម្ភារៈ​ប្រើប្រាស់​ដែល​បំពាក់​នៅ​ក្នុង​ផ្ទះ​ល្វែង ក៏​មិន​មាន​គុណភាព​ដែរ ដូចជា​ពិដាន​ជ្រាប​ទឹក ស្ទះ​ទុយោ​ទឹក...

Latest news