41.3 C
Phnom Penh

TAG

មឿន តុលា

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ ខណៈ​សង្គម​ស៊ីវិល​ថា​គ្មាន​ភាព​ចាំបាច់

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២...

ក្រសួង​ការងារ​បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្មករ​ណាហ្គា​វើលដ៍

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ជាមួយ​នឹង​ថៅកែ​នៃ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ បន្ទាប់ពី​ភាគី​ទាំង​សងខាង​បាន​ជួប​ចរចា​គ្នា​នៅ​ជុំ​ទី​១៦ កាលពី​ថ្ងៃ​ពុធ កន្លងមក​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៅ​មុខ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​ធ្វើ​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់ ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់ ដោយ​គ្រាន់តែ​ក្រុមហ៊ុន​ផ្តល់​ការងារ​ឲ្យ​ពួកគេ​ក្នុង​ខែ​ទី​មួយ ៥០​ភាគរយ និង​ខែ​ទី​ពីរ ៧០​ភាគរយ និង​ទទួល​បាន​ការងារ​ពេញ​ម៉ោង​ឡើងវិញ​នៅ​ខែ​បន្ទាប់។ ជាង​នេះ​ទៀត តំណាង​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់​កន្លងមក។...

ធនាគារ​ជាតិ​ថា​អតិផរណា​នៅ​កម្ពុជា​កើន​ឡើង​ជាង ៧% បណ្តាល​មកពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្អូញត្អែរ​ថា អតិផរណា​នៅ​កម្ពុជា​បាន​កើនឡើង​ដល់ ៧,២% ក្នុង​ឆ្នាំ​២០២២ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​ចុងក្រោយ បណ្ដាល​មកពី​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​បាន​ជះ​ឥទ្ធិពល​លើ​តម្លៃ​ប្រេងឥន្ធនៈ និង​ម្ហូបអាហារ​ពិភពលោក។ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា លោក ជា ចាន់តូ បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ថា ក្រោម​ឥទ្ធិពល​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង និង​ម្ហូបអាហារ​ពិភពលោក អតិផរណា​នៅ​កម្ពុជា​ក៏​បាន​កើន​ឡើង​ជាបន្តបន្ទាប់​រហូត​ដល់...

អ្នក​ឃ្លាំមើល៖ ការ​ចោទ​ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​លេស​បិទ​បាំង​ការ​ប្រេះឆា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​ក្រុម​ប្រឆាំង​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ភាព​ប្រេះឆា​ផ្ទៃក្នុង​បក្ស បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។ ក្នុង​សុន្ទរកថា​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃទី​១៦ និង ១៧ ខែ​កក្កដា នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ទទួល​បាន​ជ័យជម្នះ និង​សមិទ្ធផល ឬ​ស្នាដៃ​ដែល​សម្រេច​បាន​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ ដោយសារ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ ដោយ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹងមាំ...

តំណាង ADIDAS ជំរុញ​ឱ្យ​កម្ពុជា​ស៊ើប​អង្កេត​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ខេន​ស្ព័ត​ស៊ូ

តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស ADIDAS ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​លើ​សកម្មភាព​របស់​អាជ្ញាធរ​ខ្មែរ​ដែល​បាន​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព អំឡុង​ពេល​មាន​វិវាទ​រវាង​កម្មករ និង​ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​បន្ត​ទៀត​នៅ​ពេល​ក្រោយ។ តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២...

ក្រសួង​ការងារ​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ច្រានចោល​សំណើ​របស់​កម្មករ​និយោជិត

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ការ​ចរចា​រក​ដំណោះស្រាយ​វិវាទ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) និង​ថៅកែ​ក្រុមហ៊ុន មិន​ទាន់​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​បាន​នៅឡើយ​ទេ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ច្រានចោល​សំណើ​ទាំងស្រុង​របស់​កម្មករ​និយោជិត។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ ថា ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់។ ជាង​នេះ​ទៀត ខាង​ក្រុម​សហជីព និង​តំណាង​ភាគី​កម្មករ​និយោជិត​ទាំងនោះ ក៏​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់...

ក្រសួង​ការងារ​ដាក់​កំហិត​ឱ្យ​ម្ចាស់​រោងចក្រ​អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​សម្រាប់​កម្មករ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​ដាក់​កំហិត​មួយ​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​កម្រិត​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ឲ្យ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីអំពី​ការងារ អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ រោងចក្រ​សហគ្រាស​ត្រូវតែ​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង និង​ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ដល់​កម្មករ​និយោជិត​ទាំងអស់។ ក្រសួង​ការងារ អះអាង​ថា រោងចក្រ​សហគ្រាស​ត្រូវ​តែ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​សាកល្បង​ការងារ និង​កម្មករ​និយោជិត​ពេញ​សិទ្ធិ រួម​ទាំង​ប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ ជូន​កម្មករ​និយោជិត​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​រៀបចំ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត រោងចក្រ​សហគ្រាស​ក៏​ត្រូវ​ចុះ​បញ្ជិកា​កម្មករ​និយោជិត​នៅ​បេឡា​ជាតិ​ផ្នែក​សន្តិសុខ​សង្គម ព្រមទាំង​ត្រូវ​បង់​វិភាគទាន​ឱ្យ​ពួកគេ​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្តី​របស់​ពួកគេ និង​អ្នកទោស​មនសិការ​ជាង ២០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អ្នកស្រី ព្រុំ ចាន់ថា ជា​ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ បាន​ឈរ​លើក​បដា​ជាមួយ​ក្រុម​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​យុត្តិធម៌ និង​សន្តិភាព ព្រោះ​ប្តី​របស់​អ្នកស្រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ត្រូវ​រង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ដូច្នេះ...

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ដែល​មាន​ទុន​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ បុរស​ខ្លាំង​ក្រាញ​អំណាច​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​វិនិយោគ​នេះ គឺ​ប្រៀប​ដូចជា​ចិន​មាន​ម្សៅ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ដី​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​កម្ពុជា​នឹង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ...

លោក ស ខេង ដាស់តឿន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច ដាស់តឿន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ​ថា ករណី​ឧក្រិដ្ឋ​សាហាវ​ឃោរឃៅ​នា​ពេល​កន្លងមក​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​វិនិយោគ​ចិន​ដែល​មាន​បំណង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។ លោក ស ខេង ថា​លោក​ទទួល​បាន​របាយការណ៍​ពី​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​បទល្មើស​សាហាវៗ​កន្លងមក ដូចជា​ករណី​ចាប់​ជំរិត អំពើ​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ការ​ឆក់ប្លន់ ជាដើម។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ...

Latest news