24 C
Phnom Penh

TAG

ម៉េង សុភារី

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថា​ប្រាក់កម្ចី​មាន​ការប្រាក់​លើស​ពី​ការ​កំណត់​នៅ​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ

ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​ព្រមព្រៀង​គ្នា​លើ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​បាន​កំណត់​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​ត្រឹម​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​តែប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​នៅ​កម្ពុជា អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ឧបសគ្គ​ម្ចាស់​បំណុល និង​កូនបំណុល​ក្នុង​ការ​ខ្ចី​ប្រាក់​ដោយ​យក​ការប្រាក់​ខ្ពស់ កំពុង​តែ​បន្ត​កើតមាន​ឥត​ឈប់ឈរ ប៉ុន្តែ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​នូវ​ក្រម​រដ្ឋប្បវេណី​ស្ដីពី​ការ​កំណត់​អត្រា​ការប្រាក់​ខ្ពស់​បំផុត​ក្នុង​កម្រិត​ត្រឹមតែ ១៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ។ ប្រភព​ដដែល​បាន​លើក​ឡើង​ជា​សំណួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ម្ចាស់​បំណុល និង​កូន​បំណុល​ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​លើស​ពី​ច្បាប់​កំណត់? អ្នក​ច្បាប់​រូប​នេះ​បាន​ពន្យល់​ថា ប្រសិនបើ​ម្ចាស់បំណុល និង​កូនបំណុល​បាន​ព្រមព្រៀង​គ្នា​ក្នុង​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​មាន​កម្រិត​ក្នុង​ច្បាប់ នោះ​ចំនួន​អត្រា​ការប្រាក់​ដែល​លើស​នោះ​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំណត់​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត...

Latest news