32.9 C
Phnom Penh

TAG

យ៉ង សាំងកុមារ

ក្រសួង​កសិកម្ម​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ក្រសួង​មិន​ជួយ​ដោះស្រាយ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​កសិករ

ក្រសួង​កសិកម្ម ច្រាន​ចោល​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​រិះគន់​ថា ក្រសួង​មិន​បាន​អើពើ​រក​ដំណោះស្រាយ​ជូន​កសិករ។ ក្រសួង​មួយ​នេះ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្នុង​បណ្ដាញ​សង្គម បញ្ឈប់​បង្ហោះ​ព័ត៌មាន​មិន​ពិត បង្ក​ការ​ព្រួយបារម្ភ​ដល់​កសិករ​ដែល​មិន​ទាន់​ប្រមូល​ផល ឱ្យ​ប្រញាប់​ប្រមូល​ស្រូវ​របស់​ពួកគេ​ទាំង​មិន​ទាន់​គ្រប់​គុណភាព​ដើម្បី​លក់ បណ្ដាល​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ថែម​ទៀត។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ក្រសួង​បាន​ដឹង​រួច​ហើយ​អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នៅ​ពេលនេះ ប៉ុន្តែ​ក្រសួង​ក៏​បាន​បញ្ជូន​ក្រុម​ការងារ​គោលដៅ​ចុះ​ទៅ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​បញ្ហា​ជាក់ស្ដែង និង​រក​ដំណោះស្រាយ​ឱ្យ​បាន​សមស្រប​នៅ​នឹង​កន្លែង​ជូន​ប្រជាកសិករ ក្នុង​ពេល​ប្រមូល​ផល​ស្រូវ​នៅ​ពេលនេះ​ហើយ​ដែរ។ ក្រសួង​កសិកម្ម​អះអាង​ថា ពេញ​មួយ​ខែ​វិច្ឆិកា រហូត​ដល់​ពាក់កណ្តាល​ខែ​ធ្នូ គឺជា​ពេលវេលា​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា ជាពិសេស​ប្រភេទ​ពូជស្រូវ​ផ្ការំដួល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​កំពុង​កកស្ទះ...

GDP ព្រមាន​ថា​ការ​បង្ក​ជម្លោះ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ការ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រហូត​យក​ព្រះមហាក្សត្រ​មក​ដាក់​ក្នុង​ជម្លោះ​របស់​ពួកគេ គឺ​ជា​ទង្វើ​ដែល​នាំ​ឱ្យ​ខូច​ដល់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​កំពុង​ជាប់​គាំង​ដោយ​វិបត្តិ​ស្អេកស្កះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

រដ្ឋមន្ត្រី​កសិកម្ម​ថ្មី​មាន​មោទកភាព​ដែល​កម្ពុជា​ទទួល​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ចិន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម សម្ដែង​នូវ​មោទកភាព​ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​សម្រាប់​កម្ពុជា លើ​វិស័យ​អភិវឌ្ឍ​កសិកម្ម​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​នាំចេញ​ផ្លែ​មៀន​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ការ​ទទួល​បាន​សិទ្ធិ​នាំចេញ​ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​សម្រាប់​កម្ពុជា លើ​វិស័យ​អភិវឌ្ឍ​កសិកម្ម ក្រោយ​ការ​ចរចា​លក្ខខណ្ឌ​អនាម័យ។ លោក ឌិត ទីណា លើកឡើង​ថា ការ​សម្រេច​បាន​នូវ​ការ​នាំចេញ​ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា​នៅ​ពេលនេះ គឺជា​ជោគជ័យ​ថ្មី​មួយ​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន ដែល​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម...

GDP ជំរុញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​​ឱ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រួតពិនិត្យ​លើ​ការងារ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ទទួល​ខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់​ខ្លួន បន្ទាប់ពី​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ១១​ខេត្ត​ក្នុង​ចំណោម​រាជធានី-ខេត្ត​ទាំង​២៥ បាន​កើតមាន​នូវ​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ជាង ១​ម៉ឺន​ទីតាំង។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ការ​លេច​ចេញ​នូវ​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ច្រើន​លើសលប់​បែប​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ភូមិ-ឃុំ​មាន​សុវត្ថិភាព គឺ​នៅតែ​មិនទាន់​អាច​អនុវត្ត​បាន​នៅឡើយ ក្នុង​នោះ​ក៏​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ ឬ​ការ​មិន​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​នេះ​ផង​ដែរ។ បណ្ឌិត...

រដ្ឋសភា​ឯក​បក្ស​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ឱ្យ​លោក ឌិត ទីណា ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្រោម​សំឡេង ១១១​លើ​១១១​សំឡេង ឲ្យ​លោក ឌិត ទីណា កូនប្រុស​បង្កើត​របស់​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២ នេះ ដែល​សមាជិក​រដ្ឋសភា​សរុប ១១១​រូប ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង​ដែរ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ឌិត...

GDP ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​តាមរយៈ​ជួយ​សម្រួល​សង​ធនាគារ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ចំណាត់ការ​ក្នុង​ការ​ជួយ​ទំនុក​បម្រុង​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ តាមរយៈ​ការ​ជួយ​សម្រួល​សង​ធនាគារ និង​ផ្តល់​ទុន​បន្ថែម​ដើម្បី​ស្ដារ​មុខរបរ​កសិកម្ម​របស់​ពួកគាត់។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា រដ្ឋាភិបាល​គួរតែ​សិក្សា​ពី​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​បាន​លម្អិត​ជាង​នេះ ព្រោះ​ថា​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន​មិនមែន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដែល​មាន​ស្រាប់ ដើម្បី​ធ្វើ​កសិកម្ម​នោះ​ទេ ដូចជា​ការ​ទិញ​ជី ការ​ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត ការ​ទិញ​ពូជ​ស្រូវ និង​ការ​ភ្ជួររាស់​ដី គឺ​ពួកគេ​ភាគច្រើន​បាន​ខ្ចី​លុយ​ពី​ធនាគារ​មក​ប្រើប្រាស់ ខណៈ​កសិករ​ខ្លះ​ទៀត​បាន​ជំពាក់​ឈ្មួញ​ទាំងស្រុង​តែម្តង...

អ្នក​ឃ្លាំមើល​ថា​ផែនការ​រួបរួម​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​បក្ស​ភ្លើង​ទៀន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ផែនការ​រួបរួម​របស់​គណបក្ស​ក្រៅ​ រដ្ឋាភិបាល​ដែល​ប្រកាស​ចង​សម្ពន្ធភាព​រួបរួម​កម្លាំង ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ប្រវត្តិ​ជា​ដៃគូ​សហការ​មិន​ស្មោះត្រង់។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ថា ប្រសិនបើ​ការ​ចង​សម្ព័ន្ធ​នេះ​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ដោយ​មិន​មាន​គណបក្ស​ណា​មួយ​ក្បត់​ដៃគូ​របស់​ខ្លួន នោះ​ផែនការ​នៃ​ការ​រួបរួម​ប្រាកដជា​នឹង​មាន​លទ្ធផល​ល្អ...

GDP បន្ត​បង្កើន​សហការ​គណបក្ស​បី​បន្ថែម​ទៀត​មុន​ការ​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) សម្រេច​ដាក់​ផែនការ​បង្កើន​ការ​សហការ​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​បាន ៣​គណបក្ស​បន្ថែម​ទៀត ដើម្បី​ឲ្យ​គ្រប់​ចំនួន ៧​គណបក្ស មុន​ការ​ចូលរួម​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា ក្រុម​របស់​លោក​នឹង​សម្របសម្រួល​ឲ្យ​មាន​ការ​សហការ​គ្នា​ឲ្យ​បាន​គណបក្ស​ចំនួន​៧ ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ ក្រោម​គោលការណ៍​ចែក​មណ្ឌល​គ្នា​ដើម្បី​ប្រមូល​សំឡេង​ឆ្នោត​ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ធ្លាប់​គាំទ្រ​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​គេ​បោះបង់​ចោល​ដោយសារតែ​សំឡេង​មិន​គ្រប់​ចំនួន​ក្នុង​ការ​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​ធ្វើ​ជា​តំណាង​របស់​ពលរដ្ឋ​នា​ពេល​កន្លងមក។ លោក​បន្ត​ថា ការ​បង្កើត​សម្ព័ន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​គ្មាន​ប្រយោជន៍​ទេ...

លោក ស ខេង ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច និង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា ហើយ​ពលរដ្ឋ​បាន​ចូលរួម​ដោយ​សេរី។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ ថា កម្ពុជា​តែង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុង​នោះ កម្ពុជា​បាន​អនុវត្ត​នូវ​ការ​បោះឆ្នោត​យ៉ាង​ទៀងទាត់ ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់...

បក្ស​នយោបាយ​បួន​ទាមទារ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ គ្រោង​ដាក់​លិខិត​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ ក្នុង​សប្តាហ៍​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ថា គណបក្ស​ចំនួន​៤ ដែល​នឹង​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា រួម​មាន៖ គណបក្ស​ភ្លើង​ទៀនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​ឆន្ទៈ​ខ្មែរនិង​គណបក្ស​កែទម្រង់​កម្ពុជា។ គណបក្ស​ទាំង​៤ បាន​ឯកភាព​គ្នា​ហើយ​ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ...

Latest news