29 C
Phnom Penh

TAG

រដ្ឋាភិបាល​រួបរួម​ជាតិ

IDEA TALK៖ ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​បង្កើត​ជា​រូបរាង​បាន តើ​រដ្ឋាភិបាល​នេះ​អាច​រស់​បាន​ប៉ុន្មាន​ដង្ហើម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​បង្កើត​ជា​រូបរាង​បាន តើ​រដ្ឋាភិបាល​នេះ​អាច​រស់​បាន​ប៉ុន្មាន​ដង្ហើម?»។

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ការ​រួបរួម?

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ការ​រួបរួម?»។

សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង​ថា​ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ​ដូច​ទូក​កំពុងតែ​កល់​លើ​ថ្ម

សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លើកឡើង​ថា ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ដូចជា​ទូក​កំពុងតែ​កល់​លើ​ថ្ម ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិនបាន​ដូច្នោះ​ដែរ។ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក មាស ពិសាល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ថា កាលពីមុន អន្តរជាតិ​តែង​គាំទ្រ​នយោបាយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

ក្រុម​បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចាប់ខ្លួន​អតីត​មេឃុំ​បក្ស​ប្រឆាំង​កញ្ញា កឹម តុលា

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ថ្កោលទោស​ដាច់អហង្ការ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់ខ្លួន​អតីត​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម តុលា ថា​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​ចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ការ​ចាប់ខ្លួន​អតីត​មេឃុំ​ជាប់ឆ្នោត​របស់​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​ចាប់ខ្លួន​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ...

អ្នកវិភាគ៖ រដ្ឋាភិបាល​គួរតែ​ប្រើ​នីតិវិធី​ច្បាប់​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​អ្នក​មាន​អំណាច​ពី​ពលរដ្ឋ​ខ្មែរ គួរតែ​ប្រើប្រាស់​នីតិវិធី​ច្បាប់​ដើម្បី​បញ្ចប់​សកម្មភាព​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ដើម្បី​កុំ​ឲ្យ​រំខាន​ខ្លួនឯង និង​អ្នកដទៃ​តទៅទៀត។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា មនុស្ស​វៃឆ្លាត​នឹង​មិន​ទៅ​អើពើ​ដឹង​ឮ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​ជាមួយ​មនុស្ស​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទណ្ឌិត​អត់​បានការ គ្មាន​នរណា​យកចិត្ត​ទុកដាក់​នោះ​ទេ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​សហការ​ជាមួយ​អង្គការ​នគរបាល​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​គេ​ហៅ​កាត់​ថា អាំងទែរប៉ូល ឲ្យ​ចាប់​ខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជូន​ទៅ​កាត់ទោស...

ក្រុម​តស៊ូ​មតិ៖ ការប្រកាស​របស់​លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​កម្លាំង​នយោបាយ និង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក សម រង្ស៊ី មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដូចជា​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ប្រទេស​ភូមា នោះ​ទេ។ ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ បន្ទាប់ពី​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk...

Latest news