29 C
Phnom Penh

TAG

រថយន្តក្រុង កាណូត

សាលាក្រុង​ភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ឡើងវិញ​នូវ​រថយន្តក្រុង​និង​កាណូត​ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ដោយសារ​វិបត្តិ Covid-19

សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ឡើងវិញ​នូវ​រថយន្តក្រុង និង​កាណូត ក្រោយពី​ផ្អាក​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​កន្លងទៅ​ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ Covid-19។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ក្រោយពី​រដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​គ្រប់​វិស័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស អាច​ធ្វើ​អាជីវកម្ម​បាន​ដូច​មុន​ឆ្នាំ​២០១៩ សាលាក្រុង​ភ្នំពេញ​ក៏​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត ចាប់ពី​ពេលនេះ​ទៅ។ ចំពោះ​រថយន្តក្រុង គឺ​ចាប់​បើក​ដំណើរការ​ដែល​សាធារណជន​អាច​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​រដ្ឋាករ​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន ចាប់ពី​ខ្សែ​ទី​១ រហូត​ដល់​ខ្សែ​ទី​៤B។ ដោយឡែក​ចំពោះ​កាណូត​វិញ ចាប់​បម្រើ​សេវា​ចេញពី​ស្ថានីយ​ចំណត​សួន​ឫស្សីកែវ ក្រុង​ភ្នំពេញ ដល់​ស្ថានីយ​ចំណត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ព័ត៌មាន​បន្ថែម​ថា៖ ខ្សែ​ទី​១ ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​ព្រែកព្នៅ...

Latest news