32 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

ក្រុម​មេដឹកនាំ​ប្រទេស​ចតុភាគី​សម្រេច​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​វិបត្តិ​ពិភពលោក

មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដោយ​បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បើក​ចំហ និង​សេរីភាព តែ​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​ចាត់ទុក​ថា​ជា​វិបត្តិ​ពិភពលោក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ឧសភា។ ថ្លែង​នៅ​ឯ​ជំនួប​កំពូល​របស់​សម្ពន្ធមិត្ត​ដែល​ហៅថា​ក្រុម​ប្រទេស​ចតុ​ភាគី ឬ Quad នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden)...

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ...

UN យល់ព្រម​ឲ្យ​ស៊ើបអង្កេត​រឿង​រុស្ស៊ី​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​អ៊ុយក្រែន

ចិន​ដែល​ជា​ជា​ប្រទេស​កុម្មុយនីស្ត ប៉ុន្តែ​មហាអំណាច​មួយ​នេះ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ​ដើម​ភាគតិច​អ៊ុយហ្គឺ (Uyghurs) នៅ​តំបន់​ស៊ីនជាំង នៃ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន។ ប្រទេស​ដ៏​ធំ​នេះ​កម្រ​ជួយ​ប្រទេស​ណា​មួយ​ដែល​ធ្លាក់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ណាស់។ កាល​ដែល​កម្ពុជា​ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ចិន​ត្រូវ​បាន​ពួក​លោក​ខាងលិច​ចោទ​ថា​មាន​ទំនាក់ទំនង​ជាមួយ​របប​ព្រៃផ្សៃ​នេះ។ ជាថ្មី​ម្ដង​ទៀត ប្រជាមានិត​ចិន​បាន​បោះឆ្នោត​ជំទាស់​ការ​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សម្រេច​បង្កើត​ការ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី ទៅលើ​ប្រជាជន​អ៊ុយក្រែន។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា ដើម្បី​បង្កើត​ការ​ស៊ើបអង្កេត​លើ​ករណី​ដែល​អាច​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​នេះ​ក្នុង​សំឡេង​ភាគច្រើន​លើសលប់ ដើម្បី​បញ្ជា​ឱ្យ​គណៈកម្មការ​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​ករណី​នៃ​ការ​សម្លាប់​រង្គាល​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​គៀវ និង​តំបន់​ផ្សេងៗ​ទៀត​ដូចជា​តំបន់ Sumy ជាដើម។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅក្នុង​ការ​បោះឆ្នោត​សម្រេច​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន គឺ​មាន ២​ប្រទេស​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ដំណោះស្រាយ​នេះ...

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី

តាម​សំណើ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​សុំ​ថវិកា ៣៣​ពាន់​លាន​ដុល្លារ គឺ​ទីបំផុត​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលប់ គឺ​បង្កើន​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ទី​១០ ឧសភា គឺ​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជូន​សំណើ​របស់​សេតវិមាន​ចូល​មក​ក្នុង​សភា​នូវ​ទំហំ​សាច់ប្រាក់​ត្រឹម ៣៣​ពាន់​លាន​ដុល្លារ។ សំឡេង​ឆ្នោត គឺ ៣៦៨​សំឡេង​គាំទ្រ និង ៥៧​សំឡេង​ជំទាស់។ គម្រោង​ស្នើ​ថវិកា នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១១...

តើ​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​មាន​ប៉ុន្មាន​យ៉ាង ហើយ​មាន​ប្រសិទ្ធភាព​ប៉ុនណា?

ក្នុង​ពិភពលោក​នេះ ប្រទេស​ទទួល​រង​ទណ្ឌកម្ម គឺ​ប្រទេស​ដែល​មាន​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស ឬ​ទន្ទ្រាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់ រំលោភ​អធិបតេយ្យ ឯករាជភាព បូរណភាព​ដែនដី​ប្រទេស​ដទៃ។ ទណ្ឌកម្ម​មាន​ពី​អង្គការ​សហប្រជាជាតិ តាម​សេចក្តី​សម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ ឬ​ពី​ប្រទេស​មហាអំណាច​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​មាន​ទំហំ​ធំ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ទណ្ឌកម្ម​នៃ​បស្ចិម​ប្រទេស​លើ​ប្រទេស​រុស្ស៊ី ក្រោយពី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​តើ​មាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​កម្រិត​ណា។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហាអំណាច​មាន​ធនធាន​ដ៏​សម្បើម​អស្ចារ្យ មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​សកលលោក មាន​អាវុធ​យុទ្ធភណ្ឌ​ទំនើប​ជាងគេ​ក្នុង​សកលលោក។ ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក ហើយ​ប្រទេស​តូចៗ​មិន​សូវ​ជឿនលឿន ច្រើន​តែ​ពឹងពាក់​លើ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រើ​ទីផ្សារ​លក់​ទំនិញ ជាពិសេស​គ្រឿង​សម្លៀកបំពាក់។ ព្រោះតែ​ទំហំ​ផលិតកម្ម​ធំ...

លោក ពូទីន ថ្លែង​ការពារ​ការ​លើក​ទ័ព​វាយលុក​អ៊ុយក្រែន​ក្នុង​ទិវា​ជ័យជម្នះ ៩​ឧសភា

សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន គឺជា​ស្រមោល​នៃ​ការ​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​ដែល​អតីត​សហភាព​សូវៀត បាន​វាយ​ឈ្នះ​លើ​កងទ័ព​នៃ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់ អាឌុល​អ៊ីត្លែរ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥។ រៀង​រាល់​ថ្ងៃ​ទី​៩ ឧសភា នៅ​លើ​ទីលាន​ក្រហម​នៃ​ទីក្រុង​មូស្គូ គឺ​រដ្ឋាភិបាល​រុស្ស៊ី តែងតែ​ធ្វើ​ពិធី​ហែ​ក្បួន​កងទ័ព និង​សញ្វាវុធ ដោយ​មាន​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​មហាអំណាច​យោធា​នេះ​មក​ចូលរួម​ជាមួយ​នឹង​ការ​កៀងគរ​ពលរដ្ឋ​ច្រើន​ពាន់​នាក់​មក​ចូលរួម​ផង​ដែរ។ អ្វី​ជា​ការ​ចាប់អារម្មណ៍ និង​ទាក់​ភ្នែក​ទស្សនិកជន គឺ​ការ​បង្អួត​សព្វាវុធ​ធុន​ធ្ងន់ និង​ទំនើប​យ៉ាង​សម្បើម ដែល​ជា​ការ​គំរាម​ដៃគូ​ប្រជែង​នឹង​ក្រុង​មូស្គូ។ ប៉ុន្តែ​ទិវា ៩​ឧសភា សម្រាប់​ឆ្នាំ​នេះ របប​ក្រុង​មូស្គូ រឹតតែ​បង្អួត​ថែម​ទៀត​នូវ​សព្វាវុធ​ទំនើបៗ​មាន​ដូចជា...

តើ​ទិវា​ជ័យជម្នះ «៩​ឧសភា» រុស្ស៊ី​អាច​នឹង​ប្រកាស​បើក​សង្គ្រាម​កាន់កាប់​តំបន់​ភាគ​ខាងកើត​ឬ​ក៏​ត្រូវ​ពង្រឹង​សមរភូមិ​ថែម​ទៀត?

សង្គ្រាម​ដែល​របប​ក្រុង​មូស្គូ លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ប្រព្រឹត្ត​ទៅ​ជាង ៧០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រកាស​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ប៉ុន្តែ​នៅ​មុន​សង្គ្រាម​ផ្ទុះឡើង កងទ័ព​រុស្ស៊ី​បាន​ដាក់​ពង្រាយ​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន មាន​កងទ័ព​ដល់​ទៅ​ជិត ២០​ម៉ឺន​នាក់​ជាមួយ​នឹង​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​បែប​យ៉ាង គឺ​មាន​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើង​ធំ រហូត​យន្តហោះ​ចម្បាំង។ អំឡុង​ពេល​ឡោមព័ទ្ធ​អ៊ុយក្រែន ដែល​មាន​ចំនួន​កងទ័ព​ដ៏​ច្រើន​សន្ធាប់​នេះ លោក ពូទីន បាន​ប្រាប់​ឱ្យ​ទីប្រឹក្សា​របស់​លោក​ព្រមាន​ទ័ព​អ៊ុយក្រែន...

រុស្ស៊ី​បាញ់​មីស៊ីល​យ៉ាងតិច​១៨​គ្រាប់​ទៅលើ​គោលដៅ​សំខាន់ៗ​លើ​ទឹកដី​អ៊ុយក្រែន

យ៉ាងតិច​តំបន់​ចំនួន​៨ នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រង​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី ដែល​ការ​វាយប្រហារ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ក្បាល​ព្រលប់ និង​ដល់​យប់​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់ ៧០​ថ្ងៃ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Independent បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ទាំង ១៨​គ្រាប់​នេះ កងទ័ព​រុស្ស៊ី​បាន​បាញ់​ចេញពី​សមុទ្រ Caspian។ ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​ខ្លាំងៗ​នៅ​តំបន់​ចំនួន​៥ គឺ​តំបន់ Vinnytsia, Lviv, Dnipropetrovsk, Kirovograd និង Transcarpathia...

អ្នក​កាសែត​ស្លាប់​ជាង ២០​នាក់​ក្នុង​សមរភូមិ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

អ្នក​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន និង​អ្នក​កាសែត​ថតរូប​សុទ្ធតែ​ជា​អ្នក​ដែល​ងាយ​គ្រោះថ្នាក់​ដល់​អាយុជីវិត បើ​ពួកគេ​ចុះ​ស្រង់​ព្រឹត្តិការណ៍​នៅ​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់។ សង្គ្រាម​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន គឺជា​សមរភូមិ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ អ្នក​កាសែត​មាន​ភារកិច្ច​ផ្ទាល់​នៅ​ក្នុង​សមរភូមិ គឺ​ដូច​កងទ័ព​ផង​ដែរ។ គិត​មកដល់​ពេល​នេះ គឺ​ជិត ៧០​ថ្ងៃ​មក​ហើយ។ អាយុជីវិត​កងទ័ព​ទាំង​សងខាង​ស្លាប់​រាប់​ពាន់​នាក់ ខណៈ​ជនស៊ីវិល​ជាតិ​សាសន៍​អ៊ុយក្រែន ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា​ស្លាប់​ជាង ៣​ពាន់​នាក់​មក​ហើយ។ សារព័ត៌មាន Interfax Ukraine បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ដោយ​ធ្វើការ​កត់សម្គាល់​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន គឺ​មាន​ជាង ២០​នាក់ ខណៈ​ពួកគេ​កំពុង​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន ហើយ​ជាពិសេស​អ្នក​កាសែត​ថតរូប​ដែល​ចូល​ថត​យក​ព្រឹត្តិការណ៍​ផ្ទាល់​នៅពេល​ពួកគេ​ចង់​បាន​រូបភាព​អំពី​ការ​ឆេះ​មន្ទីរពេទ្យ...

កងទ័ព​រុស្ស៊ី​ស្ថិត​ក្នុង​សភាព​ដ៏​វិបាក​រង​ការ​វាយ​រុញច្រាន​ស្ទើរ​គ្រប់​ទីតាំង​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន

សង្គ្រាម​ក្នុង​ដំណាក់កាល​ទី​២ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន កាន់តែ​សាហាវ និង​ធ្ងន់ធ្ងរ ខណៈ​កងទ័ព​រុស្ស៊ី ស្ថិត​ក្នុង​សភាព​ដ៏​វិបាក ព្រោះ​រង​ការ​វាយ​រុញច្រាន​ស្ទើរ​គ្រប់​ទីតាំង​ប្រយុទ្ធ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ។ តាម​ប្រភព​របស់​កងទ័ព​អ៊ុយក្រែន ដែល​កាសែត The New York Times បាន​ធ្វើ​សេចក្ដី​រាយការណ៍ បាន​ឲ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​ដែល​ឈរជើង កំពុង​ត្រូវ​បម្លាស់ទី​ទៅ​ខ្សែប្រយុទ្ធ​ជួរ​មុខ​ក្នុង​សមរភូមិ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី កំពុង​ព្យាយាម​ប្រមូល​កម្លាំង​វាយប្រហារ​ថែម​ទៀត​របស់​ខ្លួន​ដែល​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ថា​រុស្ស៊ី​ប្រយុទ្ធ​មិន​រាថយ​ឡើយ។ រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ រុស្ស៊ី​បង្កើន​ចំនួន​កងទ័ព​ច្រើន​ថែម​ទៀត ដែល​ប្រតិបត្តិការ​ដំបូង​កងទ័ព​មាន ១២​កងពល គឺ​ជាង ១០​ម៉ឺន​នាក់។ កាលពី​ថ្ងៃ​សៅរ៍...

Latest news