40.9 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

កិច្ចសម្ភាសន៍៖ សោកនាដកម្ម​ពី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន

ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ពី​សំណាក់​ប្រទេស​រុស្ស៊ី នឹង​មាន​រយៈពេល​ពីរ​ឆ្នាំ។ ក្នុង​នាម​ជា​មហាអំណាច​មួយ រុស្ស៊ី​បាន​បំផ្លិចបំផ្លាញ​ប្រទេស​អ៊ុយក្រែន យ៉ាង​ខ្ទេចខ្ទាំ បង្ខំ​ពលរដ្ឋ​អ៊ុយក្រែន ឲ្យ​រត់​ភៀស​សឹក​ចាកចោល​ភូមិដ្ឋាន ផ្ទះសម្បែង និង​បែកបាក់​ព្រាត់ប្រាស​ក្រុម​គ្រួសារ ជាពិសេស​កុមារា​កុមារី និង​យុវជន​ជំទង់ៗ ពី​ឪពុកម្ដាយ។ កាលពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី រួម​ទាំង​ខ្ញុំ​បាទ​ផ្ទាល់ បាន​ចូលរួម​ក្នុង​ដំណើរ​ស្វែងយល់​អំពី​សោកនាដកម្ម​លើ​ពលរដ្ឋ​អ៊ុយក្រែន។ នេះជា​កិច្ច​សម្ភាសន៍​រវាង​ក្រុម​អ្នកកាសែត​បរទេស​ជាមួយ​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) លោកស្រី...

នាយករដ្ឋមន្ត្រី​អង់គ្លេស​ទៅ​ដល់​ក្រុង​គៀវ​ចំ​ពេល​លោក ហ្សេឡេនស្គី បន្ត​សុំ​ជំនួយ​យោធា​ពី​សម្ព័ន្ធមិត្ត

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គៀវ នៅ​ថ្ងៃ​សុក្រ ទី​១២ មករា ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​សាមគ្គីភាព​កាន់តែ​រឹងមាំ​ជាមួយ​រាជាណាចក្រ​អង់គ្លេស តែ​ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា វត្តមាន​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​ណាតូ​រូប​នេះ​ចំ​ពេល​លោក ហ្សេឡេនស្គី ថ្លែង​អំពី​ផលវិបាក​ដែល​អ៊ុយក្រែន ធ្វើ​សង្គ្រាម​ប្រយុទ្ធ​នឹង​រុស្ស៊ី កំពុង​ខ្វះ​គ្រាប់កាំភ្លើង និង​អាវុធ​ផ្សេងៗ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​អង់គ្លេស បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ក្រសួង​ការពារ​ជាតិ​អង់គ្លេស នឹង​ធ្វើការ​ជាមួយ​បណ្តា​ដៃគូ​សម្ព័ន្ធមិត្ត ដើម្បី​បង្កើន​ឱ្យ​ខ្លាំង​បន្ថែម​ទៀត​នូវ​ចំនួន​ដ្រូន​យោធា​ដែល​ផ្តល់​ឱ្យ​អ៊ុយក្រែន សំដៅ​ជួយ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​ដល់​ប្រទេស​អ៊ុយក្រែន។ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​លើកឡើង​ថា...

ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​នៅ​ក្រៅ​ប្រទេស ៣០០​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​រឹបអូស​ក្រោម​ច្បាប់​ថ្មី​របស់​ក្រុម​ប្រទេស G-7

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 គ្រោង​ពិភាក្សា​គ្នា​អំពី​ច្បាប់​ថ្មី​មួយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ទំហំ ៣០០​ពាន់​លាន​ដុល្លារ ដែល​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​បង្កក​ក្រោម​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​មូស្គូ ដែល​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​ធ្នូ មេដឹកនាំ​ប្រទេស G-7 នឹង​ជួប​គ្នា​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។ តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក និង​អង់គ្លេស បាន​ខិតខំ​ធ្វើការ​រួម​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ ដើម្បី​ឈាន​ដល់​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កក​នៅ​ក្នុង​ប្រទេស​នានា​នៅ​អឺរ៉ុប រួម​ទាំង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ជប៉ុន និង​កាណាដា។ គេ​រំពឹង​ថា មេដឹកនាំ...

IDEA TALK៖ ស្ថានភាព​សង្គ្រាម និង​សង្គម​ក្នុង​ប្រទេស​អ៊ុយក្រែន នា​រដូវ​រងា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «ស្ថានភាព​សង្គ្រាម និង​សង្គម​ក្នុង​ប្រទេស​អ៊ុយក្រែន នា​រដូវ​រងា»។

ក្រុមប្រឹក្សា​សន្តិសុខ UN កំពុង​រង​ការ​ញាំញី​ខ្លាំង​ដោយ​ការ​ប្រកួត​របស់​ប្រទេស​មហាអំណាច​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​ហ្កាហ្សា

ឆ្លងកាត់​ដំណាក់កាល​ចុងក្រោយ​ដែល​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដូចជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន សង្គ្រាម​អ៊ីស្រាអែល វាយប្រហារ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា និង​ករណី​ប្រទេស​កូរ៉េខាងជើង បង្ក​អសន្តិសុខ​ដោយ​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM រំលោភ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ គេ​មើល​ឃើញ​ថា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​ដែល​រក​ឃើញ​មតិ​រួម​ណា​មួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ហ្កាហ្សា បាន​នោះ​ទេ។ មិន​តែប៉ុណ្ណោះ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM គំរាម​ជប៉ុន និង​កូរ៉េខាងត្បូង ក៏​ស្ថាប័ន​មួយ​នេះ​មិន​អាច​រក​មតិ​រួម​គ្នា​ចេញ​សេចក្ដី​សម្រេច​ថ្កោលទោស​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ​បាន​ឡើយ។ ក្នុង​ស្ថានភាព​បែប​នេះ អ្នក​សង្កេតការណ៍ អ្នកវិភាគ ដែល​ជំនាញ​កិច្ចការ​ភូមិសាស្ត្រ​នយោបាយ និង​យោធា...

បទ​អត្ថាធិប្បាយ៖ បុណ្យ​ណូអែល​ប្រារព្ធ​ធ្វើឡើង​ខណៈ​ពិភពលោក​គ្មាន​សន្តិភាព

ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ការ​ប្រារព្ធ​ពិធីបុណ្យ​ធំៗ​នៃ​ពិភពលោក​រាប់​ទាំង​បុណ្យ​ណូអែល ធ្វើឡើង​ក្រោម​ស្ថានភាព​ភ័យខ្លាច ឈឺចាប់ ព្រោះតែ​ពិភពលោក​គ្មាន​សន្តិភាព។ ក្រោយពី​ជំងឺ​កូវីដ-១៩ រាតត្បាត​ពិភពលោក​ក្នុង​រយៈពេល ៣​ឆ្នាំ ខណៈ​ជំងឺ​នេះ​បិទ​បញ្ចប់​វិញ ពិភពលោក​ក៏​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​សង្គ្រាម​ផ្ទុះ​នៅ​អ៊ុយក្រែន ជា​សង្គ្រាម​មហាអំណាច​រុស្ស៊ី ឈ្លានពាន​ប្រទេស​ជិតខាង​របស់​ខ្លួន។ ឥឡូវ​នេះ សង្គ្រាម​ផ្ទុះ​នៅ​តំបន់​មួយ​ទៀត គឺ​នៅ​មជ្ឈិមបូព៌ា ជា​សង្គ្រាម​អ៊ីស្រាអែល សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ដែល​បាន​លួច​វាយប្រហារ​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាងតិច ៥​ពាន់​គ្រាប់​ចូល​ទៅ​ទឹកដី​អ៊ីស្រាអែល ហើយ​ភ្លាមៗ សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១៤០០​នាក់។ នៅ​ឆ្នាំ​នេះ​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​ទៅ​មិញ​ទៅ​ទៀត បុណ្យ​ធំៗ​របស់​ពិភពលោក​ស្ថិត​ក្នុង​ភាព​ក្រៀមក្រំ ជាពិសេស​គឺ​បុណ្យ​ណូអែល...

សមាជិក​ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត​លើ​កញ្ចប់​ថវិកា​សម្រាប់​អ៊ុយក្រែន​នៅ​ដើម​សប្តាហ៍​នេះ

ប្រធាន​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ឆ័ក ឈូមមើរ (Chuck Schumer) និយាយ​ថា ព្រឹទ្ធសភា​នឹង​បោះឆ្នោត​លើ​កញ្ចប់​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន និង​អ៊ីស្រាអែល នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ។ បើ​តាម​លោក Schumer ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​នឹង​ពន្យារ​ពេល​សម្រាក​វិស្សមកាល​របស់​ខ្លួន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ ហើយ​កោះ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​បន្ទាប់ ដើម្បី​ផ្តល់​ពេលវេលា​ដល់​ក្រុម​អ្នក​ចរចា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ។ លោក Schumer បាន​បញ្ជាក់​ថា ការ​ជាប់​គាំង​ជាច្រើន​លើក បាន​នាំ​ឱ្យ​ពិភពលោក​កំពុង​ចាំ​មើល​ព្រឹត្តិការណ៍​នេះ។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ឲ្យ​ដឹង​ថា កញ្ចប់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន...

ភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក​អះអាង​ថា ទ័ព​រុស្ស៊ី​បាត់បង់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត ៩០%

របាយការណ៍​របស់​ភ្នាក់ងារ​ចារកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជូន​ទៅ​កាន់​សមាជិក​សភា បាន​ឱ្យ​ដឹង​ថា ក្នុង​សង្គ្រាម​ចាប់ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទ័ព​របស់​រុស្ស៊ី​បាត់បង់​ប្រមាណ ៨៧% ហើយ​សុទ្ធសឹងតែ​ជា​ទ័ព​ប្រយុទ្ធ ក្នុង​នោះ​បើ​គិត​ជា​តួលេខ​មាន​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​នាក់។ របាយការណ៍​របស់​ទីភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​លម្អិត​ទៀត​ថា បើ​និយាយ​ពី​តួលេខ​ដែល​លើស​ពី​នេះ​ទៅ​ទៀត គឺ​កងទ័ព​រុស្ស៊ី​មាន​នៅ​លើ​សមរភូមិ​ជាក់ស្ដែង​មាន​ចំនួន ៣​សែន ៦​ម៉ឺន​នាក់។ ប៉ុន្តែ​ការ​បាត់បង់​ទ័ព​រហូត​ដល់​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​នាក់​នេះ...

លោក ហ្សេឡេនស្គី អំពាវនាវ​យ៉ាង​រំជើបរំជួល​សុំ​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​អំពាវនាវ​យ៉ាង​រំជើបរំជួល​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​យោធា​ដល់​ប្រទេស​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​ការ​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន មិន​សម្រេច​បន្ត​ផ្ដល់​ជំនួយ​ជួយ​អ៊ុយក្រែន នឹង​ជួយ​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម។ លោក​ទទូច​ថា បើ​សហរដ្ឋ​អាមេរិក​មិន​ជួយ​អ៊ុយក្រែន នឹង​ឱ្យ​លោក ពូទីន បំផ្លាញ​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អឺរ៉ុប ហើយ​អឺរ៉ុប​ទាំងមូល​នឹង​អសន្តិសុខ ចំណែក​វិមាន​ក្រឹមឡាំង គេ​ប្រកាស​ថា​គេ​មិន​ត្រឹមតែ​ឈ្នះ​សង្គ្រាម​នោះ​ទេ គឺ​ឈ្នះ​សង្គ្រាម​ចិត្តសាស្ត្រ​ដែល​នាំ​ឱ្យ​ប្រទេស​ឈ្លានពាន​មួយ​នេះ​ឡើង​ឫទ្ធិ​អំណាច​កាន់តែ​ខ្លាំង។ ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា ការ​ថ្លែង​របស់​លោក...

រុស្ស៊ី​នឹង​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មីនា​ឆ្នាំ​២០២៤ ខណៈ​លោក ពូទីន នៅ​សល់​អ្នកគាំទ្រ​ជិត ៣០% ប៉ុណ្ណោះ

សភា​ជាន់ខ្ពស់​នៃ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ធ្នូ នេះ បាន​បោះឆ្នោត​កំណត់​យក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​អាណត្តិ​ថ្មី ក្នុង​កាលៈទេសៈ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ នេះ។ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​ឯកច្ឆន្ទ​ចំនួន ១៦២​សំឡេង នៅក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ប្រទេស​រុស្ស៊ី។ ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី លោកស្រី Valentina Matviyenko បាន​និយាយ​ថា សេចក្ដី​សម្រេច​នេះ​នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​លើកដំបូង​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី ដែល​ប្រជាជន​រស់នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់...

Latest news