33 C
Phnom Penh

TAG

រ៉ុង ឈុន

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌

ដើម​សប្តាហ៍​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨​ហើយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។ ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ​អំពាវនាវ​យ៉ាង​ព្រោងព្រាត​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​សកម្មជន​សង្គម​ដើម្បី​កម្ពុជា ដែល​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យកចិត្ត​ទុកដាក់ និង​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ ការងារ​បម្រើ​សង្គម​របស់​ពួកគេ​បែរជា​ទទួល​រង​នូវ​ការ​គំរាមកំហែង បំភិតបំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅវិញ។ ពួកគេ​និយាយ​ថា សកម្មភាព​ការពារ​បរិស្ថាន ការ​ទាមទារ​យុត្តិធម៌​សង្គម និង​សកម្មភាព​សិទ្ធិមនុស្ស​របស់​សកម្មជន​សង្គម​ទាំងនោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ​ស្មើៗ​គ្នា យុត្តិធម៌​សង្គម សុខមាលភាព បរិស្ថាន​ល្អ...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​ប្រគល់​សិទ្ធិ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ក្នុង​ការ​វះកាត់​នេះ​ឱ្យ​សាច់ញាតិ​របស់​លោក រ៉ុង...

មន្ត្រី​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ច្រានចោល​កង្វល់​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ច្រានចោល​លិខិត​ថ្កោលទោស​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​ករណី​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព និង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ថា​គ្រាន់តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ដែល​ពុំ​បាន​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សារសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​នោះ​ទេ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​រាយការណ៍​ពិសេស​មួយ​ក្រុម​តូច​នេះ គឺ​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា ការ​ទាមទារ​ឲ្យ​លុបចោល​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា គឺ​ស្មើ​នឹង​ជំរុញ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​អនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ដល់​នីតិរដ្ឋ​របស់​ប្រទេស ហើយ​ការ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ថា​ជា​ការ​គាបសង្កត់​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ​របស់​កម្ពុជា​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ ច្បាប់​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី​៣ ស្ដីពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស មាត្រា​៤៩៤ ចែង​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្ដន្ទាទោស...

អ្នក​សង្កេតការណ៍៖ គ្រូបង្រៀន​បាន​ត្រឹមតែ​ជា​កម្មករ​បង្រៀន​ប៉ុណ្ណោះ​នៅ​ពេល​អ្នក​មាន​អំណាច​ចាប់​ពួកគេ​ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ

អ្នក​សង្កេតការណ៍​រិះគន់​ថា គ្រូបង្រៀន​បាន​ត្រឹមតែ​ជា​កម្មករ​បង្រៀន​ប៉ុណ្ណោះ មិន​អាច​បំពេញ​តួនាទី​ជា​បុគ្គលិក​ក្នុង​វិស័យ​អប់រំ​ទេ​នៅ​ពេល​ដែល​អ្នក​នយោបាយ​ឱកាស​និយម នាំគ្នា​យក​គ្រឹះស្ថាន​អប់រំ​ជា​ទីតាំង​ឃុំឃាំង​គ្រូបង្រៀន ហើយ​យក​គ្រូបង្រៀន​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​របស់​ពួកគេ​នោះ។ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ថា បច្ចុប្បន្ន​នេះ មន្ត្រី​ដែល​ទទួល​បន្ទុក​ខាង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​មួយ​ចំនួន បាន​ត្រឹម​រង់ចាំ​ស្តាប់​បញ្ជា​ពី​មន្ត្រី​នយោបាយ​កំប៉ិកកំប៉ុក និង​ព្យាយាម​អែបអប​អ្នក​ទាំងនោះ​តែប៉ុណ្ណោះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​អំណាច ធ្វើ​បាប​គ្រូបង្រៀន​ដូចគ្នា ខណៈ​អ្នក​ទាំងនោះ​ក៏​ជា​ជនរងគ្រោះ​នៃ​អ្នក​នយោបាយ​ឱកាស​និយម​ទាំងនោះ​ផង​ដែរ។ បណ្ឌិត សេង...

ក្រុម​តស៊ូ​មតិ​ថ្កោលទោស​តុលាការ​ក្រុង​ភ្នំពេញ​ដែល​កាត់ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

ក្រុម​អ្នក​ឃ្លាំមើល​ថ្កោលទោស​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់ទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ថា​ជា​ការ​ប្រតិដ្ឋ​ភស្តុតាង​មួលបង្កាច់​លើ​រូប​គាត់ និង​ជា​ការ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ សីហា ថា ផ្អែក​តាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា លោក រ៉ុង...

លោក រ៉ុង ឈុន ស្នើ​ចៅក្រម​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​សំណូមពរ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឱ្យ​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង។ ការ​សំណូមពរ​នេះ ធ្វើឡើង​ចុងក្រោយ​នៃ​ការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​សំណុំរឿង​មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ កណិកា និង​លោក តុន និមល នៅ​ថ្ងៃ​សុក្រ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី អ៊ុក ឆាយ៉ាវី...

បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព គ.ជ.ប

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ឲ្យ​រដ្ឋសភា​ជាតិ​កម្ពុជា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ដើម្បី​ធានា​នូវ​ឯករាជភាព និង​អព្យាក្រឹត្យ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ហៅ​កាត់​ថា GDP បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ​ថា រដ្ឋសភា​ជាតិ​គួរ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៥១​ថ្មី (ពីរ) ស្ដីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មាន​សមាសភាព ៩​រូប ដែល​ទទួល​អាណត្តិ ៥​ឆ្នាំ នា​ពេល​កន្លងមក។ ប្រភព​ដដែល​អះអាង​ថា ក្នុង​ករណី​ដែល​កម្ពុជា​មាន​គណបក្ស​នយោបាយ​តែ​មួយ​ក្នុង​រដ្ឋសភា​ដូច​សព្វថ្ងៃ​នេះ គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​កំណត់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៤​រូប​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង ៥​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ចំហ...

តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក រ៉ុង ឈុន

តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​មេធាវី​លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​ទាំង​យុវតី ស កណិកា ដែល​មេធាវី​បាន​ស្នើសុំ​កូនក្ដី​ខ្លួន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​បារម្ភ​ពី​សុខភាព និង​ការ​ឃុំ​ខ្លួន​កូនក្ដី​បាន​ធ្វើ​លើស​នីតិវិធី​ហើយ​នោះ។ ការ​បដិសេធ​នេះ ធ្វើឡើង​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង កោះហៅ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន គឺ​លោក ឡោ...

អ្នក​តស៊ូ​មតិ​ថា​កម្ពុជា​គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ដែល​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ ហើយ​អាច​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ពិបាក​ស្ដារ​ឡើងវិញ ទាំង​អសន្តិសុខ និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនាគត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​កង្វល់​អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ចរន្ត​របស់​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប...

តើ​រដ្ឋាភិបាល​គួរ​បន្ត​រឹតត្បិត​សេរីភាព និង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​បន្ត​ទៀត​ដែរ​ឬ​ទេ ដើម្បី​រក្សា​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ដើម្បី​រក្សា​កិត្តិយស​របស់​កម្ពុជា ឱ្យ​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​សវនាការ​របស់​ប្រធាន​សហជីព​រូប​នេះ​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់ និង​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ​ថា ប្រសិនបើ​តុលាការ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ដែល​អាច​ដោះលែង​លោក...

Latest news