33 C
Phnom Penh

TAG

លង់​ទឹក

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ស្លាប់​និង​៣​នាក់​កំពុង​បាត់​ខ្លួន ខណៈ​ភ្ញៀវ​ទេសចរ​ខ្លះ​មិន​បាន​អនុវត្ត​វិធាន​សុខាភិបាល

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ តុលា ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៣​នាក់​កំពុង​បាត់​ខ្លួន និង​ម្នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ទាន់​ពេលវេលា ក្នុង​អំឡុង​ពលរដ្ឋ​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។ សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៥​នាក់​បាន​លង់​ទឹក​សមុទ្រ​នៅ​ចំណុច​ខាងក្រោម​ដើមឈើ​ចាំ​ស្នេហ៍ នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៧ ខែ​តុលា នេះ។ ភ្លាមៗ​នោះ​មាន​មនុស្ស​ចំនួន ២​នាក់​ត្រូវ​បាន​គេ​ជួយ​ស្រង់​ចេញពី​ក្នុង​ទឹក​សមុទ្រ និង​មនុស្ស ៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន។ សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​ដែល​យើង​ខ្ញុំ​ទើប​ទទួល​បាន​ថ្មីៗ​នេះ ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​មនុស្ស ២​នាក់​ដែល​ស្រង់​បាន​ពី​ទឹក​សមុទ្រ...

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ពេល​ចុះ​លេង​ទឹកសមុទ្រ​ព្រោះ​មាន​រលក​ធំៗ

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ទៅ​លេង​កម្សាន្ត និង​ចុះ​មុជទឹក​សមុទ្រ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់ ឬ​មិន​ត្រូវ​ចុះ​មុជទឹក​សមុទ្រ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។ សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​នេះ អាកាសធាតុ​នៅ​លើ​លំហសមុទ្រ​ក៏ដូចជា​នៅ​តាម​ឆ្នេរ​នានា​នៅ​ក្រុង​ព្រះសីហនុ គឺ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​រលក​សមុទ្រ​ធំៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ពិសេស​កុមារ​តូចៗ​ដែល​ចុះ​មុជទឹក​សមុទ្រ ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។ សារ​អំពាវនាវ​របស់​មន្ត្រី​នគរបាល​ទេសចរណ៍​ខាងលើ​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត​បន្ទាប់ពី​មាន​បុរស​ជា​ភ្ញៀវ​ទេសចរ​ម្នាក់​មកពី​រាជធានី​ភ្នំពេញ បាន​បាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ពេល​ចុះ​មុជទឹក​សមុទ្រ​នៅ​ឆ្នេរ​អូរត្រេះ១ ស្ថិត​ក្នុង​សង្កាត់​លេខ៤ ក្រុង-ខេត្ត​ព្រះសីហនុ។ ក្រោយ​ការ​បាត់ខ្លួន...

Latest news