29 C
Phnom Penh

TAG

សកម្មជន​ការពារ​សិទ្ធិមនុស្ស

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ​ពី​អង្គការ Frontline Defenders

អង្គការ​អន្តរជាតិ Frontline Defenders ឬ​អង្គការ​អ្នក​ការពារ​ឈាន​មុខ បាន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​នៅ​កម្ពុជា នូវ​ពានរង្វាន់​ដែល​មាន​ឈ្មោះ​ថា Frontline Defenders Award ឬ​អ្នក​ការពារ​ជួរ​មុខ​សម្រាប់​ឆ្នាំ​២០២១ កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដែល​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Dubline ប្រទេស​អៀរឡង់។ អង្គការ​អន្តរជាតិ Frontline Defenders បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Dubline កាលពី​ថ្ងៃ​ពុធ ទី​២៤ វិច្ឆិកា...

អង្គការ​ជិត​៧០​ស្ថាប័ន​ថា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ៧០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន​នៅ​កម្ពុជា បាន​លើកឡើង​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ ដែល​បាន​លម្អៀង​ទៅ​ខាង​និន្នាការ​នយោបាយ​បក្ស​កាន់​អំណាច។ អង្គការ​សមាគម​ការពារ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា រួម​មាន​សមាគម​ដីធ្លី​ខេត្ត​កោះកុង សហព័ន្ធ​សហជីព CATU និង​សហភាព​ការងារ CLC ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​របស់​ខ្លួន ដើម្បី​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ចៀសវាង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែល​សិទ្ធិ​សេរីភាព​ពួកគេ​នៅតែ​រង​ការ​រឹតត្បិត​ដដែល​នោះ។ ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​បើក​លំហ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ...

លោក រ៉ុង ឈុន ថា​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​ប៉ុណ្ណោះ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អណាធិបតេយ្យ​ប៉ុណ្ណោះ អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​លើ​ទីលាន​សាធារណៈ​មួយ​កន្លែង​ថា ការ​សម្រេច​ឃុំ​ខ្លួន​រូបលោក និង​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា គឺជា​ការ​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ជាទីបំផុត ហើយ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា នេះ គឺ​ក្នុង​គោលបំណង​បង្ហាញ​ពី​ជំហរ​របស់​លោក និង​សកម្មជន​បរិស្ថាន​ដទៃ​ទៀត​ថា នឹង​ត្រូវ​បន្ត​កិច្ចការ​សង្គម​តាម​របៀប​ណា​ទៅ​ថ្ងៃ​មុខ និង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​អំឡុង​ពេល​ដែល​រូបលោក​ត្រូវ​ឃុំ​ខ្លួន​ផង​ដែរ។ លោក...

IDEA TALK៖ តើ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​តាម​ទំនើង​ចិត្ត នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​បែប​ណា​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​តាម​ទំនើង​ចិត្ត នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​បែប​ណា​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ?»។

ក្រុម​សង្គម​ស៊ីវិល​៨៥​ស្ថាប័ន​ទាមទារ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​សកម្មជន​សង្គម​ដោយ​គ្មាន​លក្ខខណ្ឌ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៨០​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃឈើ​ដោយ​ឥត​លក្ខខណ្ឌ ដោយសារតែ​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ផ្សេងៗ​របស់​ពួកគេ ធ្វើឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ ការ​ទាមទារ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ៨៥​ស្ថាប័ន ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជាដើម។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ៨៥​ស្ថាប័ន បាន​ឱ្យ​ដឹង​ថា កន្លងមក​មាន​តំណាង​សហគមន៍​ដីធ្លី...

តុលាការ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន ៦​នាក់​ផ្សេង​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង​៣​ឆ្នាំ

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន ៦​នាក់​ផ្សេង​ទៀត ដូចជា​កញ្ញា ស កន្និកា និង​លោក តុន និមល ជាដើម ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង​រយៈពេល ៣​ឆ្នាំ និង​មិន​ឱ្យ​អ្នក​ទាំង​បី​ទាក់ទង​គ្នា​ជាដាច់ខាត​តាម​គ្រប់​រូបភាព។ សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ សម្រេច​ឱ្យ​ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន...

ក្រុម​សង្គម​ស៊ីវិល​បន្ត​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បន្ត​ធ្វើ​យុទ្ធនាការ​ក្នុង​សប្តាហ៍​ទី​១៣ ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ បើ​ទោះបីជា​សកម្មជន​ខ្លះ​ត្រូវ​បាន​តុលាការ​ដោះលែង​ហើយ​ក៏ដោយ។ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ និង​អង្គការ​ដទៃ​ទៀត នាំគ្នា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន ៦​រូប​ទៀត ដូចជា​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក...

សកម្មជន​បរិស្ថាន​និង​សមាជិក​ខ្មែរ​ថាវរៈ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

សកម្មជន​បរិស្ថាន និង​សមាជិក​ខ្មែរ​ថាវរៈ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស ឱ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ប៉ុន្តែ​កុមារា កាក់ សុវណ្ណច្ឆ័យ នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​១០ វិញ។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចោទ​ថា ការ​ធ្វើ​បែប​នេះ គឺ​រំលោភ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំងស្រុង។ កញ្ញា អេង ម៉ាឡៃ បាន​រិះគន់​ភ្លាមៗ​នៅ​មុខ​ពន្ធនាគារ​ថា ការ​កាត់ក្តី​លើ​សំណុំរឿង​របស់​កញ្ញា គឺជា​រឿង​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ...

ក្រុម​សង្គម​ស៊ីវិល​បន្ត​ធ្វើ​យុទ្ធនាការ​សប្តាហ៍​ទី​១២​ដើម្បី​សុំ​ឱ្យ​ដោះលែង​យុវជន​ការពារ​បរិស្ថាន​៦​នាក់

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​១២ លើ​បណ្តេញ​សង្គម​បន្ត​ទៀត នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​យុវជន​ការពារ​បរិស្ថាន ៦​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​លើ​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ប្រភព​ដដែល​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំងនោះ​គ្រាន់តែ​លើកឡើង​ពី​បញ្ហា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​ចង់​ឱ្យ​ពលរដ្ឋ​គ្រប់​គ្នា​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​សម្រាប់​កម្ពុជា​ឱ្យ​បាន​ល្អ​តែប៉ុណ្ណោះ មិន​គួរ​អាជ្ញាធរ​ចាប់​ខ្លួន​ពួកគេ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ ព្រោះ​សកម្មភាព​របស់​សកម្មជន​ទាំងនោះ​កន្លងមក​មិន​បាន​ល្មើស​ទៅ​នឹង​មាត្រា​ណា​មួយ​របស់​កម្ពុជា​ឡើយ។ អង្គការ​សមាគម​ជាច្រើន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចូលរួម​លើក​ទឹកចិត្ត​ដល់​សកម្មជន និង​សកម្មភាព​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​តាម​គ្រប់​រូបភាព ដើម្បី​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ ជាជាង​ការ​បំភិតបំភ័យ និង​ការ​គំរាម​ចាប់​ខ្លួន​ដូច​ពេល​កន្លងមក​ដែល​ធ្វើ​ឱ្យ​សកម្មជន​នានា​រង​ការ​ភ័យខ្លាច និង​ជា​ការ​គំរាមកំហែង​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សង្គម​បរិស្ថាន​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។ ក្រុម​អង្គការ​សមាគម​ទាំងនេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សាលក្រម​របស់​តុលាការ​ចំពោះ​សកម្មជន​សង្គម​ទាំងនោះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា នេះ ដោយ​សម្រេច​កាត់ទោស​សកម្មជន​សង្គម ដូចជា​អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ...

Latest news