25 C
Phnom Penh

TAG

សន ជ័យ

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​បង្កើន​អំពើពុករលួយ​ចំពោះ​ការ​លើកលែង​ពន្ធ​នាំចូល​រថយន្ត​របស់​រដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​នាំចូល​ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧​គ្រឿង គឺជា​ការ​បង្កើត​អំពើពុករលួយ​បន្ថែម​ទៀត ប្រសិនបើ​ពុំ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកលែង​ការ​យក​ពន្ធ​រថយន្ត​របស់​រដ្ឋ គឺជា​រឿង​ធម្មតា​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​នៅ​ក្នុង​ការ​បង់​ពន្ធ។ លោក​ថា៖ «កន្លងមក គឺ​ធ្លាប់​មាន​ករណី​ជាច្រើន​ដែល​មាន​ការ​ស្នើសុំ​គោលការណ៍​អនុគ្រោះ​ជា​រថយន្ត​របស់​រដ្ឋ ប៉ុន្តែ​ធាតុ​ពិត រថយន្ត​ទាំងនោះ​ជា​របស់​ឯកជន ខណៈ​មាន​ករណី​ខ្លះ​ទៀត​ក៏​មាន​ការ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ទៅ​បម្រើ​ឱ្យ​ប្រយោជន៍​បុគ្គល​ផង​ដែរ»។ លោក​បន្ត​ថា ករណី​ទាំងនោះ គឺ​ត្រូវ​យកចិត្ត​ទុកដាក់ និង​ទាមទារ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ...

កម្ពុជា​ខកខាន​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ដំណាច់​ខែ​ឧសភា​មិន​ដូច​ការ​គ្រោងទុក

កម្ពុជា​បាន​ខកខាន និង​បន្ត​ពន្យារពេល​នាំ​ប្រេង​ឆៅ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូច​តាម​ការ​គ្រោងទុក ថា​នឹង​នាំ​ចេញ​នៅ​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០២១ នេះ ដោយសារ​ក្រុមហ៊ុន​នាំ​ចេញ​នៅ​មិនទាន់​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​នៅឡើយ។ លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា នេះ​ថា នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន Kris Energy កំពុង​ធ្វើ​ការងារ​នាំ​ចេញ​ប្រេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រុមហ៊ុន Kris Energy មិនទាន់​បាន​បញ្ចប់​ការងារ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន​មួយ​ចំនួន។ ដូចនេះ ក្រុមហ៊ុន​នៅ​មិនទាន់​អាច​នាំ​ចេញ​ប្រេង​បាន​នៅឡើយ​ទេ។...

Latest news