29 C
Phnom Penh

TAG

សម រង្ស៊ី

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

លោក សម រង្ស៊ី ថា​មាន​តែ​កាត់ទោស​លោក កឹម សុខា ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង អះអាង​ថា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ត្រូវតែ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ដាច់ស្រេច មិន​ត្រូវ​អូស​បន្លាយ​ពេល​ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ ថា ការ​ចោទប្រកាន់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​ឪពុក​របស់​ខ្លួន​និង​ប្រមាថ​សព​សម្តេច​ក្រុមព្រះ

កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​អតីត​ដៃគូ​នយោបាយ​របស់​ខ្លួន គឺ​លោក កឹម សុខា ដែល​បាន​ជាប់​ពន្ធនាគារ និង​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​រហូត​ដល់​ពេលនេះ​ថា​ជា​មនុស្ស​កំសាក។ កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ប្រហែលជា​លោក សម រង្ស៊ី ពិតជា​មិន​ដឹង​អ្វី​ទាល់តែសោះ​ទាក់ទិន​នឹង​ការ​តស៊ូ​ដើម្បី​បក្ស​ប្រឆាំង ហើយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​កន្លងមក​របស់​លោក...

បណ្ឌិត សូ ណារ៉ូ៖ អ្នក​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​នៅ​ថ្ងៃ​សមាជ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ ហើយ​ក៏​ជា​ថ្ងៃ​ធ្វើ​អត្តឃាត​នយោបាយ​របស់​គាត់​ដែរ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣០...

កូនស្រី​លោក កឹម សុខា ទម្លាយ​ថា​មនុស្ស​ជំនិត​លោក សម រង្ស៊ី លាប​ពណ៌​លើ​ឪពុក​និង​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ

កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្អូញត្អែរ​ថា ចាប់តាំង​ពី​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​មក មនុស្ស​ជំនិត​បំផុត​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​លាប​ពណ៌​ដោយ​ឥត​ឈប់ឈរ​ប្រឆាំង​នឹង​ឪពុក​ខ្លួន ព្រមទាំង​ក្រុម​គ្រួសារ​របស់​កញ្ញា​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) របស់​កញ្ញា​នៅ​ថ្ងៃ​ទី​៣០...

ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​បាន​ដើរ​ដល់​ផ្លូវបំបែក ក្រោយពី​លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន

ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ គឺ​បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទ​ថា សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​គាំទ្រ​គណបក្ស​ភ្លើង​ទៀន និង​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​កន្លងមក គឺជា​ការ​បំពាន​លើ​រូបលោក និង​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក...

លោក កឹម សុខា ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និង​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សម្ដែង​នូវ​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និង​បុត្រា​បុត្រី ព្រមទាំង​សមាជិក​សមាជិកា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ពេលនេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ថ្វាយ​សារ​រំលែក​ទុក្ខ​ក្រៀមក្រំ​ដល់​ព្រះជាយា បុត្រា​បុត្រី...

បក្ស​ប្រឆាំង​ថា​នឹង​ជួល​មេធាវី​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដកហូត​សញ្ជាតិ​អាមេរិក​ពី​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ប្រទេស បាន​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​ថា នឹង​ពិនិត្យ​លទ្ធភាព​ជួល​មេធាវី​អាមេរិកាំង ដើម្បី​ធ្វើ​កិច្ចការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ស្នើសុំ​ដកហូត​សញ្ជាតិ​អាមេរិកាំង​ដែល​ជា​សញ្ជាតិ​ទី​២ ពី​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រតិកម្ម​ជា​ថ្មី​ទៀត​នៅ​ពេលនេះ​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក ហ៊ុន សែន ប្រកាស​ឱ្យ​អ្នកគាំទ្រ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក ងើប​ឡើង​តវ៉ា​ប្រឆាំង​ការ​ដកហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង។ នៅ​ក្នុង​ទំព័រ Facebook ផ្លូវការ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​ស្វះស្វែង​រក​មេធាវី​អាមេរិកាំង​ដើម្បី​ជួល​ឱ្យ​ធ្វើ​កិច្ចការ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ បើ​តាម​លោក សម...

សារ​របស់​លោក កឹម សុខា បង្ហាញ​ពី​ការ​បែកបាក់​ស្មារតី​សង្គ្រោះ​ជាតិ ឬ​កឹម សុខា និង​សម រង្ស៊ី ជា​មនុស្ស​តែ​មួយ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី និង​ក្រុម​របស់​លោក ឈប់​បំពាន​មក​លើ​រូបលោក​ដោយ​យក​ឈ្មោះ និង​រូបថត​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​មហិច្ឆតា​នយោបាយ​ដែល​លោក​មិន​គាំទ្រ អាច​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ័ន្តច្រឡំ។ ការ​ចេញ​សារ​ជា​លើកដំបូង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នេះ ដែល​និយាយ​ចំ​ឈ្មោះ​លោក សម រង្ស៊ី គឺជា​សញ្ញា​ដែល​បង្ហាញ​ថា ទំនាក់ទំនង​នយោបាយ ឬ​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​រួម​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម...

គណបក្ស​បេះដូង​ជាតិ​ចាត់ទុក​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

គណបក្ស​បេះដូង​ជាតិ ប្រតិកម្ម​ជា​ថ្មី​ទៀត​ដោយ​ចាត់ទុក​ការ​ទាត់​ចោល​សំណើ​សុំ​ចុះបញ្ជី​គណបក្ស​របស់​ខ្លួន ថា​ជា​រូបភាព​ថ្មី​ទៀត​នៃ​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ប្រឆាំង​អ្នក​ប្រជាធិបតេយ្យ។ នេះ​ជា​ប្រតិកម្ម​ផ្លូវការ​ជា​លើកដំបូង​របស់​ខ្លួន​ចាប់តាំង​ពី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ និង​ស្នើ​ឱ្យ​កែតម្រូវ​លក្ខន្តិកៈ​គណបក្ស​នយោបាយ​ថ្មោងថ្មី​នេះ​ជាបន្តបន្ទាប់​ក្នុង​ពេល​កន្លងទៅ។ លោក សៀម ភ្លុក បាន​ចេញ​លិខិត​ចំហ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ដោយ​ចាត់ទុក​ថា ខ្លួន​ពិតជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ មក​លើ​គណបក្ស​បេះដូង​ជាតិ។ ម្យ៉ាង​វិញ​ទៀត ការ​សំអាង​ហេតុ​ថា ស្នាម​មេដៃ​មាន​ភាព​មិន​ប្រក្រតី គឺ​គ្រាន់តែ​ជា​លេស​ក្នុង​ចេតនា​នយោបាយ​បំភិតបំភ័យ គំរាមកំហែង និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ ដែល​មាន​ទស្សនៈ​នយោបាយ​ផ្សេង​ពី​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ គណបក្ស​បេះដូង​ជាតិ ព្រមាន​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់។ ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា...

Latest news