36 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​បោះឆ្នោត​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​ចាត់ទុក​ថា​ជា​គណបក្ស​ដែល​តំណាង​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ពេលនេះ ទើប​អាច​កម្ចាត់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​បាន​ជោគជ័យ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ មករា នេះ​ថា នៅ​ក្នុង​ទីលាន​នយោបាយ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​គណបក្ស​នយោបាយ​តែ​បី​ប៉ុណ្ណោះ​ដែល​ជា​គណបក្ស​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​សម្រាប់​ការ​តស៊ូ​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត ហើយ​គណបក្ស​ទាំង​បី​នេះ ក៏​ជា​គណបក្ស​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ​ដែរ គឺ​ចេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង។ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន...

លោក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​នឹង​គ្មាន​ទី​ជ្រកកោន បើ​លោក​នៅ​រស់ ២០ ទៅ ៣០​ឆ្នាំ​ទៀត

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ហ៊ុន សែន ចំអក​ដោយ​ប្រយោល​ទៅ​កាន់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា​បើ​លោក​នៅ​រស់ ២០ ទៅ ៣០​ឆ្នាំ​ទៀត ក្រុម​ប្រឆាំង​នឹង​គ្មាន​ទី​ជ្រកកោន។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ មករា ថា បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​អ្នក​ចេះ​ជាងគេ ដែល​លោក​ធ្លាប់​ប្រើ​ក្បាល​ឱ្យ​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២/៣ មក ៥០​បូក​១ នៅ​ឆ្នាំ​២០០៦...

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន កំពុង​រុញ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ដោយសារតែ​លួច​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​កងទ័ព​ចិន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​បើក​ផ្លូវ​ទទួល​យក​សង្គ្រាម​មក​ដាក់​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្ក​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​លួច​ផ្តល់​ឱ្យ​ចិន ដាក់​កងទ័ព​ជើងទឹក​របស់​គេ​នៅ​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ មករា ថា លោក ហ៊ុន សែន បាន​ឃុបឃិត​ជាមួយ​ចិន ដោយ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​យក​មូលដ្ឋាន​ជើងទឹក​របស់​ខ្មែរ​នៅ​តំបន់​រាម ជា​កន្លែង​ឈរជើង​ដោយ​លាក់​កំបាំង​ពី​ក្រសែភ្នែក​អន្តរជាតិ​ម្តង​បន្តិចៗ​ក្រោម​រូបភាព​គ្រប់​ទម្រង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ជួយ​ឱ្យ​ចិន អាច​ឈ្លានពាន​ប្រទេស​ជិតខាង។ លោក...

លោក សម រង្ស៊ី ប្រាប់​ប្រធានាធិបតី​បារាំង​ថា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ស្នង​អំណាច​ពី​ឪពុក​ដូច​លោក គីម ជុនអ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​ខ្មែរ​ជ្រើសរើស​ទេ ប៉ុន្តែ​ជា​នាយករដ្ឋមន្ត្រី​ស្នង​អំណាច​ពី​ឪពុក​ដូច​លោក គីម ជុងអ៊ុន ដែល​ស្នង​អំណាច​ពី​លោក គីម ជុងអ៊ីល ដែល​ជា​មេដឹកនាំ​កុម្មុយនីស្ត​ផ្ដាច់ការ​ដូច្នោះ​ដែរ។ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៧...

លោក ហ៊ុន ម៉ាណែត ថា​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង នឹង​ក្លាយ​ជា​សារ​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ

នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ស្នង​ពី​ឪពុក​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ជំនួប​រវាង​លោក​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នឹង​ក្លាយ​ជា​សារ​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ បើ​ទោះជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក បាន​រិះគន់​ថា មេដឹកនាំ​បារាំង កំពុង​ចាញ់បោក​ត្រកូល​ហ៊ុន។ ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប​នា​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ថា បើ​មេដឹកនាំ​បារាំង ខ្លាច​ចាញ់បោក​លោក នោះ​គេ​មិន​ឱ្យ​អញ្ជើញ​លោក​ជា​ផ្លូវការ​ឱ្យ​ចូល​ជួប​ឡើយ។ លោក ហ៊ុន...

លោក សម រង្ស៊ី អំពាវនាវ​សុំ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​រួបរួម​គ្នា

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង ចេញ​សារ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឲ្យ​រួបរួម​សហការ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សូម​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ត្រូវតែ​ចែក​មុខនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។ លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ ៣ ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​សូម​ឲ្យ​អ្នកគាំទ្រ...

លោក ហ៊ុន សែន ថា​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ​ផ្តើម​ចេញ​ពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ខណៈ​ក្រុម​ប្រឆាំង​ថា​ជា​ថ្ងៃ​បាត់បង់​ទឹកដី​ទៅវិញ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ផ្តើម​ចេញពី​ជ័យជម្នះ ៧​មករា ១៩៧៩ ទាំងស្រុង ដែល​ជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​មិន​អាច​បដិសេធ​បាន។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ខួប ៤៥​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ ជា​ថ្ងៃ​គម្រប់​ខួប...

សមាជិក​គណបក្ស​ភ្លើង​ទៀន​តវ៉ា​ឱ្យ​ប្រធាន​និង​អគ្គលេខាបក្ស​ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ

សមាជិក​មូលដ្ឋាន​គណបក្ស​ភ្លើង​ទៀន មកពី​តាម​បណ្តា​ខេត្ត​នានា និង ៩​រាជធានី​រាប់​រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​មួយ​នេះ តវ៉ា​ឲ្យ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​បក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ពួកគេ​មិន​មាន​សមត្ថភាព និង​អសីលធម៌។ សមាជិក​គណបក្ស​ភ្លើង​ទៀន​រាប់​រយ​នាក់​ទាំងនោះ បាន​នាំគ្នា​ឈរ​កាន់​បដា​វែងៗ​រំលេច​ដោយ​អក្សរ​ស្នើ​ឲ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខា​បក្ស...

លោក សម រង្ស៊ី អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ស្រុក​លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក កឹម សុខា និង​រូប​លោក​ផ្ទាល់​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ គឺ​ជា​គណបក្ស​មុន​គេ​បង្អស់​ដែល​បាន​បង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ ក្នុង​គោលបំណង​បញ្ចប់​របប​ផ្ដាច់ការ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​វិល​មក​វិញ​ម្តង​ទៀត​ដែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា អ្វី​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ភ័យខ្លាច​ជាងគេ​បំផុត​នោះ គឺ​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​រួបរួម​គ្នា​ឡើងវិញ​ជា​ធ្លុង​មួយ ដោយ​មាន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម...

ក្រុម​អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្តល់​សេរីភាព​ដល់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​សកម្មជន​នានា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បញ្ជាក់​ឯកសារ​គតិយុត្តិ​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឱ្យ​បក្ស​ទាំងនេះ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​រារាំង​ពី​ផ្លូវច្បាប់​បន្ត​ទៀត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​បង្កើត​បរិយាកាស​នយោបាយ​ទូលំទូលាយ​សម្រាប់​គណបក្ស​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​យាយី​ផង​ដែរ។ ប្រភព​ខាងលើ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន...

Latest news