33 C
Phnom Penh

TAG

សិទ្ធិមនុស្ស

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា រិះគន់​ថា ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ហាក់​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ខ្លួន​តែ​អ្នក​រិះគន់​រដ្ឋាភិបាល ដូចជា​សកម្មជន​បក្ស​ជំទាស់ និង​សកម្មជន​សង្គម​ជាដើម។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​លើកឡើង និង​ការ​រិះគន់​នានា​របស់​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ជុំវិញ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ដោយសារតែ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស​ប៉ុណ្ណោះ មិនមែន​ជា​ការ​រិះគន់​ដោយ​គ្មាន​ហេតុផល និង​គ្មាន​ភស្តុតាង​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ប្រឈម​មុខ​ដោះស្រាយ​នឹង​ការ​រិះគន់​នានា​លើ​វិធានការ​ដែល​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន ជាជាង​ចេះ​តែ​បន្ត​គេចវេស​មិន​ទទួល​ខុសត្រូវ និង​ព្យាយាម​ដោះសា​យក​រួច​ខ្លួន ព្រោះថា​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​វិធី​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​កម្ពុជា​មាន​នីតិរដ្ឋ​ពេញលេញ​នោះ​ទេ...

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រិះគន់​ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​គុណភាព​ប្រជាធិបតេយ្យ

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​រិះគន់​ថា ការ​ធ្វើ​នយោបាយ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​នៃ​របប​ប្រជាធិបតេយ្យ​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ហួស​ហេតុ ដូចជា​ការ​អនុវត្ត​ច្បាប់​ក្រមព្រហ្មទណ្ឌ ជាដើម។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចេញ​របាយការណ៍​លើកដំបូង​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧ មក លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ឧបសគ្គ​មិន​អាច​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​នយោបាយ​បាន។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ​អះអាង​ថា កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ដែល​អាច​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន...

លោក ហ៊ុន សែន៖ សិទ្ធិ​ជា​អាទិភាព​សម្រាប់​កម្ពុជា​គឺ​មាន​តែ​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​អ្នក​ឃ្លាំមើល​ថា​នៅ​មាន​សិទ្ធិ​ច្រើន​ទៀត

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​សិទ្ធិ​ជា​អាទិភាព​សម្រាប់​កម្ពុជា គឺ​មាន​តែ​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​អ្នក​ឃ្លាំមើល​ថា​នៅ​មាន​សិទ្ធិ​ច្រើន​ទៀត

ក្រុម​សិទ្ធិមនុស្ស៖ ការ​សហការ​គ្នា​ហាមឃាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ជា​ការ​រំលោភ​ច្បាប់

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រតិកម្ម​ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថៃ ពិតជា​សហការ​គ្នា​ទប់ស្កាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ មែន​នោះ វា​គឺជា​ទង្វើ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជាង​នេះ​ទៀត វា​ក៏​បង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថា សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​ធ្វើឡើង និង​អនុញ្ញាត​យ៉ាង​ពេញលេញ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​រិះគន់ ឬ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​គាំទ្រ។ ដោយឡែក​សង្គម​ផ្ដាច់ការ​មិន​អនុញ្ញាត​ឱ្យ​អនុវត្ត​សិទ្ធិ​បែប​នេះ​ទេ...

ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក

ក្រុម​អាជ្ញាធរ​សន្តិសុខ​របស់​ខណ្ឌ​ដូនពេញ បាន​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ហេតុផល​ថា សម័យ Covid-19 អាជ្ញាធរ​ហាម​ការ​ជួបជុំ​គ្នា។ ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» ជា​ក្រុម​ដែល​ភាគច្រើន​ជា​ភរិយា និង​កូន​របស់​អតីត​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ពន្ធនាគារ។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ទាំងនោះ​មាន​គ្នា​ប្រមាណ ១០​នាក់ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល «ដោះលែង» សមាជិក​គ្រួសារ​របស់​គាត់...

សមត្ថកិច្ច​រំដោះ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​រង​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​ឲ្យ​មាន​សុវត្ថិភាព​វិញ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូវ សហការ​ជាមួយ​អាជ្ញាធរ​ចិន បាន​រំដោះ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ និង​ត្រូវ​លក់​បន្ត​នៅ​ឯ​ប្រទេស​ចិន ឲ្យ​មាន​សុវត្ថិភាព និង​ត្រៀម​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ហើយ។ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចុះ​ជួយ​ស្ត្រី​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​នៅ​ប្រទេស​ចិន នេះ គឺ​បន្ទាប់ពី​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម ប្ដឹង​និង​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន និង​ការ​ចាត់ចែង​តាម​ជំនាញ​រួច​មក លោក ជីវ ផល្លី...

មន្ត្រី​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ច្រានចោល​កង្វល់​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ច្រានចោល​លិខិត​ថ្កោលទោស​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​ករណី​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព និង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ថា​គ្រាន់តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ដែល​ពុំ​បាន​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សារសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​នោះ​ទេ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​រាយការណ៍​ពិសេស​មួយ​ក្រុម​តូច​នេះ គឺ​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា ការ​ទាមទារ​ឲ្យ​លុបចោល​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា គឺ​ស្មើ​នឹង​ជំរុញ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​អនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ដល់​នីតិរដ្ឋ​របស់​ប្រទេស ហើយ​ការ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ថា​ជា​ការ​គាបសង្កត់​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ​របស់​កម្ពុជា​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ ច្បាប់​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី​៣ ស្ដីពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស មាត្រា​៤៩៤ ចែង​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្ដន្ទាទោស...

លោក ជិន ម៉ាលីន៖ ការ​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​បង្ហាញ​ពី​ចរិត​នយោបាយ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រតិកម្ម​ថា ការ​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​ពេលនេះ បាន​បង្ហាញ​ពី​ចរិត​នយោបាយ និង​ភាព​គ្មាន​ការ​ទទួល​ខុសត្រូវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ។ ការ​ប្រតិកម្ម​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​បន្ទាប់ពី​អង្គការ​សមាគម​ជាង ៦០​ស្ថាប័ន បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ខ្លាំង​ចំពោះ​បំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ ខណៈ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​ប្រឈម​ជាបន្តបន្ទាប់។ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​បង្ហាញ​ក្តី​បារម្ភ​របស់​ពួកគេ​ពី​គោលការណ៍​ទីក្រុង​ប៉ារីស និង​គោលការណ៍​អន្តរជាតិ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ឯករាជភាព​របស់​ស្ថាប័ន​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ពិតជា​មិន​បាន​អាន​សេចក្ដីព្រាង​ដំបូង​នៃ​ច្បាប់​នេះ​ទេ ព្រោះ​គោលការណ៍​ទាំងនោះ​បាន​ដាក់​បញ្ចូល​រួច​អស់​ទៅ​ហើយ​នៅ​ក្នុង​សេចក្ដីព្រាង​ដំបូង​នៃ​ច្បាប់​នោះ។ លោក ជិន...

អ្នកវិភាគ៖ ពលរដ្ឋ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លើកលែងតែ​មាន​ការ​ហាមឃាត់​ពី​ច្បាប់​ដែល​ត្រឹមត្រូវ​តាម​ស្មារតី​ធម្មនុញ្ញភាព

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពលរដ្ឋ​អាច​ធ្វើ​អ្វីៗ​បាន​ទាំងអស់ លើកលែងតែ​មាន​ការ​ហាមឃាត់​ពី​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​ច្បាប់​ដែល​បាន​ហាមឃាត់​នោះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នោះ គឺ​មិនមែន​ជា​ច្បាប់​ទេ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា កម្ពុជា​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ធានា​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់ ដូច្នេះ​ប្រសិនបើ​មាន​ការ​បកស្រាយ​ពន្លាត​វិសាលភាព​របស់​ច្បាប់ និង​យក​ច្បាប់​ទាំងនោះ​មក​ចោទ​ប្រកាន់​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​គេ​ក្នុង​រង្វង់​ច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នោះ​គឺជា​ការ​បង្ក​នូវ​ភាព​អយុត្តិធម៌​ពី​សំណាក់​អ្នក​បកស្រាយ​ច្បាប់​នោះ​តែប៉ុណ្ណោះ។ លោក​អះអាង​ថា ការ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ទៅ​បង្ក្រាប...

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បារម្ភ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះ​ភិក្ខុ កើត សារ៉ាយ នៅ​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ ថា​ជា​ការ​បំពាន​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​កម្ពុជា។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​សម្ដែង​ក្តី​កង្វល់​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ឃុំ​ខ្លួន...

Latest news