41.3 C
Phnom Penh

TAG

សិទ្ធិមនុស្ស

យុវជន​និង​សកម្មជន​ខក​ចិត្ត​ដែល​អាជ្ញាធរ​ហាម​មិន​ឱ្យ​ជិះ​កង់​រំឭក​ពី​វីរភាព​លោក ឈុត វុទ្ធី

យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​បរិស្ថាន បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ពី​ការ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​កណ្តាល​ព្រៃ​ក្នុង​ខេត្ត​កោះកុង។ ថ្ងៃ​ខួប ១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​កម្ពុជា លោក ឈុត វុទ្ធី នា​ថ្ងៃ​នេះ យុវជន​ខ្មែរ​ថាវរៈ រួម​ទាំង​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ទាមទារ​យុត្តិធម៌ និង​បង្ហាញ​ថា​ពួកគេ​នៅតែ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​កម្ពុជា​ដ៏​ល្បីល្បាញ។ ការ​ជិះ​កង់​ពី​វិមាន​ឯករាជ្យ និង​មាន​ការ​ដាក់​ផ្កា​នៅ​ទីនោះ ហើយ​បន្ត​ទៅ​ព្រះអង្គ​ដងទង់ ដោយ​មាន​ការ​កាន់​រូប​ថត​លោក ឈុត វុទ្ធី...

លោក កឹម សុខា៖ ទំនាក់ទំនង​ការទូត​ជាមួយ​បរទេស​គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​របស់​លោក​ជាមួយ​រដ្ឋ​បរទេស គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​រួម​របស់​ជាតិ និង​ពលរដ្ឋ​ខ្មែរ ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក សម្ដែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ មេសា ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Paul Grove បាន​មក​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ដល់​គេហដ្ឋាន​របស់​លោក​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ...

រដ្ឋាភិបាល​ប្ដេជ្ញា​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ដើម្បី​ធានា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ត្រូវតែ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ឲ្យ​បាន ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ គឺជា​អាទិភាព។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា សិទ្ធិ​របស់​ពលរដ្ឋ​ត្រូវ​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​នានា ដូចជា​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា អនុសញ្ញា និង​លិខិតុបករណ៍​អន្តរជាតិ​ទាក់ទង​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ។ លោក កែវ រ៉េមី...

អាមេរិក​ថា​កងកម្លាំង​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​កើតមាន​ឡើង​នៅ​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ស្ដីពី «ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១» ដែល​មាន​កម្រាស់​ជាង ៤០​ទំព័រ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឱ្យ​ដឹង​ថា ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ដូចជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ ការ​ចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការ​ប្រឆាំង​អ្នកទោស​នយោបាយ ជាដើម។ ក្រៅពី​បញ្ហា​នេះ ក៏​មាន​ការ​តាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ជីវិត​ឯកជន​របស់​ពលរដ្ឋ​តាម​ទំនើង​ចិត្ត និង​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ចាប់​ខ្លួន ឬ​កាត់ទោស​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌។ ចំណែក​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី...

លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី ទាសករ​ឈាម​នៅ​កម្ពុជា ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ហៅ​កាត់​ថា គ.ជ.ប.ជ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តែងតែ​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព និង​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំពោះ​ល្បិច​កល​ថ្មីៗ​នៃ​ជនល្មើស ដែល​ធ្វើការ​ជួញដូរ​មនុស្ស​យ៉ាង​ហ្មត់ចត់។ លោក ស ខេង...

អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៥០ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (UN) ឱ្យ​ជួយ​ជំរុញ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​ស្វែងរក​សកម្មជន​រូប​នេះ​ចាប់តាំង​ពី​ថ្ងៃ​បាត់​ខ្លួន​មក។ ការ​ស្នើសុំ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង ៥០​ស្ថាប័ន ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (CED) នឹង​រៀបចំ​ពិនិត្យ​មើល​ឡើងវិញ​ជា​បឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២។ អង្គការ​ទាំង ៥០​ស្ថាប័ន ក្នុង​នោះ​មាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស...

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​នូវ​ការ​កាត់ទោស និង​ការ​ដាក់​ពន្ធនាគារ​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​ខ្វះ​ភស្តុតាង​ច្បាស់លាស់ ក្នុង​គោលបំណង​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស បន្ទាប់ពី​ដំណើរការ​ពិនិត្យ​ឡើងវិញ​លើ​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សម័យ​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​កម្ពុជា​ធានា​ថា ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធានា និង​អនុវត្ត​សិទ្ធិមនុស្ស​បាន​ទេ វា​ជា​ក្តី​បារម្ភ​ធំៗ​មួយ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។ កន្លងមក ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ដំណើរការ​សវនាការ​ក្តី​ដ៏​ធំ ការ​ដកហូត​លិខិត​ឆ្លងដែន និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​សមាជិក​គណបក្ស​ជំទាស់។ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា...

តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​នូវ​ភស្តុតាង​ចំពោះ​ការ​ចោទប្រកាន់​ថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​បំភិតបំភ័យ និង​ដើរ​ថយក្រោយ។ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ថា របាយការណ៍​ផ្ទាល់មាត់​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ នៅ​ទីក្រុង​ហ្សឺណែវ គឺជា​ការ​លើកឡើង​ដែល​ប្រាសចាក​ពី​ការពិត​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ពុំ​បាន​លើកឡើង​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត របាយការណ៍​ដែល​បាន​លើកឡើង​ទាំងនោះ បាន​រំលង​នូវ​គោលការណ៍​សត្យានុម័ត អព្យាក្រឹត​ទាំងស្រុង។ ដូច្នេះ​អ្នក​រាយការណ៍​ពិសេស...

លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ ក្រោយ​ពី​ផ្អាក​ជាង ១០​ឆ្នាំ​មក ថា​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​វិញ​បាន​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ។ ការ​ព្រួយបារម្ភ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​ឡើងវិញ​នេះ នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​ដោយសារតែ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ និង​មិនទាន់​អាច​ការពារ​ផលប្រយោជន៍​កុមារ​បាន​ល្អ​បំផុត​នោះ​ឡើយ។ ការ​ព្រួយបារម្ភ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី បាន​លើកឡើង​ថា ការ​ស្មុំ​កូន​ពី​កម្ពុជា​យ៉ាងតិច​ចំនួន ៩​នាក់​ដែល​អាច​កើតមាន​ឡើង គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី។ ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១១ កុមារ​កម្ពុជា​ចំនួន ៣៦៩៦​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​រាយការណ៍​ថា បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន។ យ៉ាងណា កម្មវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​វិញ​ក្រោយ​ពី​រក​ឃើញ​មាន​ភស្តុតាង​ថា មាន​ការ​ក្លែង​បន្លំ​ឯកសារ...

មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​បច្ចុប្បន្ន លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ​ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ថា លោក​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​នេះ​ក្នុង​អំឡុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មកដល់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ។ លោក​បន្ត​ថា មួយ​វិញ​ទៀត...

Latest news