29 C
Phnom Penh

TAG

សុខ ឥសាន

ក្រុម​តស៊ូ​មតិ៖ ការប្រកាស​របស់​លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​កម្លាំង​នយោបាយ និង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក សម រង្ស៊ី មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដូចជា​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ប្រទេស​ភូមា នោះ​ទេ។ ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ បន្ទាប់ពី​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​បែកបាក់​ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច គឺ​ស្ថិត​លើ​មេដឹកនាំ​កំពូល​របស់​បក្ស​នេះ​ទាំងស្រុង

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​អះអាង​របស់​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ដែល​ថា​បក្ស​កាន់​អំណាច​មិន​មាន​ការ​បែកបាក់​ផ្ទៃក្នុង​នោះ​ទេ។ ក្រុម​នេះ​និយាយ​ថា ការ​បែកបាក់ ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​នេះ គឺ​មិន​ស្ថិត​លើ​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​ស្ថិត​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦...

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​លេង​ល្បែង Covid-19 រក​លេស​គេច​មុខ​ពី​ប្រទេស​លោក​សេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ជំងឺ Covid-19 ដើម្បី​គេច​មុខ​ពី​ការ​ស្ដីបន្ទោស​របស់​ប្រទេស​លោក​សេរី​លើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក ហ៊ុន សែន អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​បំប៉ោង​វិបត្តិ Covid-19 រុញ​ស្ថានការណ៍​ឲ្យ​ឃើញ​កាន់តែ​អាក្រក់​ខ្លាំង។ លោក គឹម...

Latest news