29 C
Phnom Penh

TAG

សៀម ភ្លុក

គណបក្ស​បេះដូង​ជាតិ​ចាត់ទុក​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

គណបក្ស​បេះដូង​ជាតិ ប្រតិកម្ម​ជា​ថ្មី​ទៀត​ដោយ​ចាត់ទុក​ការ​ទាត់​ចោល​សំណើ​សុំ​ចុះបញ្ជី​គណបក្ស​របស់​ខ្លួន ថា​ជា​រូបភាព​ថ្មី​ទៀត​នៃ​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ប្រឆាំង​អ្នក​ប្រជាធិបតេយ្យ។ នេះ​ជា​ប្រតិកម្ម​ផ្លូវការ​ជា​លើកដំបូង​របស់​ខ្លួន​ចាប់តាំង​ពី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ និង​ស្នើ​ឱ្យ​កែតម្រូវ​លក្ខន្តិកៈ​គណបក្ស​នយោបាយ​ថ្មោងថ្មី​នេះ​ជាបន្តបន្ទាប់​ក្នុង​ពេល​កន្លងទៅ។ លោក សៀម ភ្លុក បាន​ចេញ​លិខិត​ចំហ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ដោយ​ចាត់ទុក​ថា ខ្លួន​ពិតជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ មក​លើ​គណបក្ស​បេះដូង​ជាតិ។ ម្យ៉ាង​វិញ​ទៀត ការ​សំអាង​ហេតុ​ថា ស្នាម​មេដៃ​មាន​ភាព​មិន​ប្រក្រតី គឺ​គ្រាន់តែ​ជា​លេស​ក្នុង​ចេតនា​នយោបាយ​បំភិតបំភ័យ គំរាមកំហែង និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ ដែល​មាន​ទស្សនៈ​នយោបាយ​ផ្សេង​ពី​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ គណបក្ស​បេះដូង​ជាតិ ព្រមាន​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់។ ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា...

គណបក្ស​បេះដូង​ជាតិ​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ចំពោះ​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​រឿង​ចុះបញ្ជី

គណបក្ស​បេះដូង​ជាតិ កំពុង​រៀបចំ​បណ្តឹង​ដាក់​ទៅ​តុលាការ​កំពូល ប្រឆាំង​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​បញ្ជាក់​ថា ខ្លួន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កំពូល ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បដិសេធ​មិន​ទទួល​ចុះបញ្ជី​គណបក្ស​ថ្មីថ្មោង​មួយ​នេះ។ តាមរយៈ​សារ​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ លោក សៀម ភ្លុក ដែល​ជា​ប្រធាន​គណបក្ស​បេះដូង​ជាតិ បញ្ជាក់​ថា នៅ​ពេលនេះ​ខ្លួន​កំពុង​រៀបចំ​បណ្តឹង​តាម​នីតិវិធី​ច្បាប់​ដាក់​ទៅ​តុលាការ​កំពូល។ លោក​បន្ត​ថា ការ​ដាក់​បណ្តឹង​តវ៉ា​នេះ ក្រោយ​ពី​រូបលោក​ទទួល​បាន​លិខិត​ច្រានចោល​ជា​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។ ក្រសួង​មហាផ្ទៃ បាន​សម្រេច​ទាត់​ចោល​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​នៅ​ក្រសួង​មហាផ្ទៃ...

គណបក្ស​បេះដូង​ជាតិ​ប្រតិកម្ម​នឹង​ក្រសួង​មហាផ្ទៃ​ដែល​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ

គណបក្ស​បេះដូង​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​កើត​ថ្មី បាន​ហៅ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ មក​លើ​ខ្លួន​ថា ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ពិភពលោក ប្រសិនបើ​គ្រាន់តែ​មិន​គ្រប់​លក្ខខណ្ឌ​ដូច​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​បែរជា​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ទៅវិញ​នោះ។ ប្រតិកម្ម​របស់​លោក សៀម ភ្លុក ប្រធាន​គណបក្ស​បេះដូង​ជាតិ ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ គំរាម​ចាត់ការ​តាម​ផ្លូវច្បាប់​ប្រឆាំង​អ្នកគាំទ្រ និង​ស្ថាបនិក​នៃ​គណបក្ស​ថ្មោងថ្មី​នេះ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។ តាមរយៈ​សារ​ឆ្លើយឆ្លង​ជាមួយ The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ប្រធាន​គណបក្ស​បេះដូង​ជាតិ បញ្ជាក់​ថា ប្រសិនបើ​ក្រសួង​មហាផ្ទៃ ពិតជា​ចង់​តតាំង​នយោបាយ​តាម​ផ្លូវច្បាប់ និង​ហេតុផល​ដើម្បី​សង្គម​សុចរិត...

ក្រសួង​មហាផ្ទៃ​សម្រេច​បដិសេធ​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​ដោយ​ចោទ​ថា​មាន​ចេតនា​ទុច្ចរិត

ក្រសួង​មហាផ្ទៃ បាន​សម្រេច​ទាត់​ចោល​ការ​សុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ នៅ​ក្រសួង​មហាផ្ទៃ ដោយ​លើក​ហេតុផល​ថា ស្ថាបនិក​គណបក្ស​ថ្មោងថ្មី​នេះ​មាន​ចេតនា​ទុច្ចរិត និង​បន្លំ​ស្នាមមេដៃ​របស់​អ្នកគាំទ្រ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​សម្រេច​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់ «គណបក្ស​បេះដូង​ជាតិ» ចាប់ពី​ពេលនេះ​តទៅ។ ការ​សម្រេច​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ លើកឡើង​ថា «គណបក្ស​បេះដូង​ជាតិ» មាន​ចេតនា​ទុច្ចរិត​តាមរយៈ​អនុញ្ញាត​ឱ្យ​មាន​អ្នក​ផ្ដិត​ស្នាមមេដៃ​ជំនួស ការ​ក្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិតមេដៃ​ធ្វើ​ឱ្យ​ខូច​គុណភាព ដើម្បី​បង្កើន​ចំនួន​សមាជិក ជាដើម។ ជាង​នេះ​ទៅ​ទៀត ខ្លឹមសារ​នៃ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នេះ​ទៀតសោត គឺ​ផ្ទុយ​ទៅ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ផង​ដែរ។ កាលពី​ថ្ងៃ​ទី​៨...

Latest news