34 C
Phnom Penh

TAG

សៀវ វិសុទ្ធ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ជជែក​គ្នា​ដើម្បី​រួម​កម្លាំង​តែ​មួយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ ឲ្យ​ចូល​តុ​ជជែក​គ្នា​រក​ការ​រួបរួម​ជា​កម្លាំង​នយោបាយ​ដ៏​ស្មោះត្រង់​ធំ​មួយ ដើម្បី​ទៅ​យក​តួនាទី​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​គេ​រំលាយ​កាលពី​ពេល​កន្លង​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា មកដល់​ពេល​នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សាង​កម្លាំង​នយោបាយ​ដ៏​រឹងមាំ​មួយ​តាមរយៈ​នៃ​ការ​ចងក្រង​បណ្ដាញ​សកម្មជន​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ទៅ​ហើយ។ លោក​អះអាង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប៉ុណ្ណោះ ដែល​មាន​ការចូលរួម​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ខណៈ​គណបក្ស​ដែល​បាន​បង្កើត​ថ្មីៗ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​នៅ​មិនទាន់​មាន​កម្លាំង​ចូលរួម​គ្រប់គ្រាន់​នៅឡើយ។ លោក...

សម្ព័ន្ធ​សហគមន៍​កសិករ​ថា​បញ្ហា​ចម្បង​របស់​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល

ក្រុម​អ្នក​ឃ្លាំមើល​ខាង​វិស័យ​កសិកម្ម អះអាង​ថា បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​វិបត្តិ​ជំងឺ Covid-19 នេះ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល ជាពិសេស​គឺ​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​តែម្តង។ ការ​អះអាង​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ ដែល​បណ្តាល​ឲ្យ​ពួកគាត់​បាត់បង់​នូវ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ស្ទើរតែ​ទាំងស្រុង។ លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​ចំពោះ​ម្ចាស់​ឆ្នោត

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ទំនុក​ចិត្ត​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​គ្មាន​ការ​ភ័យខ្លាច ដែល​គ្មាន​ការ​គំរាមកំហែង​ណាមួយ​ពី​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។ ពួកគេ​បាន​សម្គាល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​បច្ចុប្បន្ន តែងតែ​ប្រើ​ល្បិច​កល និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ស្ទើរតែ​រាល់​អាណត្តិ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ភាព​ក្លាហាន​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ បើក​លំហ​ប្រជាធិបតេយ្យ...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ចុះចូល​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជា​គំរូ​អាក្រក់​និង​បំបាក់​ស្មារតី​អ្នក​តស៊ូ​ដើម្បី​ជាតិ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ រិះគន់​ថា ការ​តម្រង់​ជួរ​គ្នា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​គំរូ​អាក្រក់ និង​ជា​ការ​បំបាក់​ស្មារតី​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ដើម្បី​ទឹកដី និង​ប្រជាជន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​ទើប​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា អំណាច​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​រីក​ធំ​ទៅៗ និង​បន្ត​ភាព​យូរអង្វែង​ទៅមុខ​ទៀត...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ បែរជា​និយាយ​ថា​មិន​ដឹង​ពី​ដំណើរ​ការបោះឆ្នោត​នៃ​ប្រទេស​ខ្លួន​ហាក់ដូចជា​មិន​ទំនង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រិះគន់​ថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សាកល្បង មិនមែន​នឹកឃើញ​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ផែនការ និង​នីតិវិធី ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​បន្ទាន់​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ ក្រោម​ហេតុផល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០...

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លាឈប់​ពី​តួនាទី

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អនុម័ត​យល់ព្រម​តាម​សំណើ​សុំ​លាលែង​ពី​មុខតំណែង​របស់​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ហើយ​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មិថុនា។ ការ​អនុម័ត​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​លោក​តាំងពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ មក​ម្ល៉េះ។ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៤ ខែ​មិថុនា ថា គណៈកម្មាធិការ​រដ្ឋសភា​បាន​អនុម័ត​យល់ព្រម​នូវ​ពាក្យ​សុំ​លាឈប់​ពី​តួនាទី និង​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក...

Latest news