30 C
Phnom Penh

TAG

សេចក្ដី​រាយការណ៍​ពិសេស

ក្រុម​រិះគន់៖ បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី នោះ​នឹង​ជួយ​ឱ្យ​វៀតណាម​រស់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា

ខណៈ​លោក ហ៊ុន សែន ប្រកាស​តែងតាំង​កូនប្រុស​ច្បង​របស់​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ មេដឹកនាំ​ថ្មី​របស់​វៀតណាម បាន​នាំគ្នា​មក​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ មេដឹកនាំ​វៀតណាម បាន​ទៅ​ជួប​ជាមួយ​កូនៗ​របស់​លោក ហ៊ុន សែន ដល់​ភូមិគ្រឹះ​តែម្ដង។ ការ​ប្រកាស​តែងតាំង​កូនប្រុស​ច្បង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី នោះ​លោក​នឹង​បន្ត​បេសកកម្ម​ធំ​ពី​ឪពុក ដោយ​ជួយ​ឱ្យ​វៀតណាម​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​ទៅ​ជា​ស្រប​ច្បាប់។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ពិត​មែន នោះ​លោក​នឹង​បន្ត​បេសកកម្ម​ធំ​ពី​ឪពុក​ដោយ​ជួយ​សម្រួល​ឱ្យ​ជនជាតិ​វៀតណាម...

ភាគ​១៤៖ បក្ស​ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​បង្កើន​សមត្ថភាព​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ

គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រៀបចំ​អង្គការ​ចាត់តាំង​ក្រុម​ការងារ​យុវជន​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍​ទេ​ចាប់ពី​ឆ្នាំ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម​ភារកិច្ច​ពង្រឹង​បក្ស​ឯ​បរទេស​លើ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជា​សមាជិក​អាស៊ាន។ ក្នុង​ភាគ​ទី​១៤ លោក ហាស់ សាន ពិនិត្យ​មើល​កិច្ច​ចាប់ផ្តើម​រៀប​រចនាសម្ព័ន្ធ​ចាត់តាំង​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​គេ​ថា​ដើម្បី​កសាង និង​ពង្រឹង​បក្ស។ រយៈពេល​ប្រមាណ ១៦​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា ជា​អតីត​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បែក​ឫស​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដឹកនាំ​ដោយ​បក្ស​ពលករ​យៀកណាម បាន​រៀបចំ​បណ្ដាញ​ចាត់តាំង​សាខា​បក្ស​តាម​សហគមន៍​ខ្មែរ​ឯ​បរទេស​ពី​អាស៊ី ដល់​អឺរ៉ុប ដល់​អាមេរិក​ខាងជើង ប្រកប​ដោយ​ជោគជ័យ​ក្នុង​កម្រិត​មួយ។ តាមរយៈ​ស្ថានទូត​នៃ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយៗ មាន​ឯកអគ្គរាជទូត​តំណាង​ឲ្យ​បក្ស គេ​យក​មុខងារ មុខតំណែង​នេះ ដែល​មាន​អភ័យ​ឯកសិទ្ធិ​ការទូត...

ហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន?

បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន​ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន គឺ​លោក ម៉ៅ ធនិន។ មូលហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ និង​មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន? តើ​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ? លោក ម៉ៅ ធនិន បច្ចុប្បន្ន​នេះ​ជា​អភិបាល​ខេត្ត​កំពត ទើប​បាន​តែងតាំង​ថ្មី​ជំនួស​លោក ជាវ តាយ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ខេត្ត​ពោធិ៍សាត់ វិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក...

ភាគ​១៣៖ គណបក្ស​ប្រជាជន​កម្ពុជា​ស្វែងរក​សាមគ្គីភាព​ខ្មែរ​នៅ​បរទេស​ឲ្យ​ទៅ​គាំទ្រ​បក្ស​នេះ​ប៉ុណ្ណោះ

ខ្មែរ​ភាគច្រើន​លើសលប់​និយាយ​ស្ទើរ​គ្រប់ៗ​គ្នា​ថា ចង់​បាន ត្រូវ​ស្វែងរក ឬ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ។ ប៉ុន្តែ​គេ​ពុំ​មាន​ចិត្ត​បរិសុទ្ធ​ប្រតិបត្តិ​តាម​អត្ថន័យ​នៃ​ពាក្យ​សាមគ្គី ដែល​មាន​ខ្លឹមសារ​ថា ស្មោះត្រង់​ទៅវិញ​ទៅមក បម្រើ​ប្រយោជន៍​រួម​នោះ​ទេ គឺ​ឲ្យ​ស្មោះស្ម័គ្រ​ទៅកាន់​បក្ស​គេ​តែ​មួយ​ផ្លូវ​គត់។ មិន​ត្រឹម​តែប៉ុណ្ណោះ អ្នក​ដឹកនាំ​បក្ស​ក្តាប់​អំណាច ថែមទាំង​ហ៊ាន​ប្រើ​ភាសា​គំរាម​ខ្មែរ​នៅ​បរទេស​ទៀត​ផង។ ក្រោយ​ពី​លោក ជុំ ប៊ុនរ៉ុង ទទួល​ការ​តែងតាំង​ជា​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ ហើយ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ខែ​សីហា ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា...

ភាគ​១២៖ ប្រតិកម្ម​របស់​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​នឹង​ការ​អំពាវនាវ​ពី​ក្រុម​ប្រឆាំង ឲ្យ​ដក​សញ្ជាតិ ព្រោះ​តែ​គាំទ្រ​រដ្ឋាភិបាល និង​បក្ស​ផ្ដាច់ការ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គេ​នាំគ្នា​ប្រឆាំង​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​ពី​លោក ហ៊ុន សែន ឲ្យ​សភា​អាមេរិកាំង​ដក​សញ្ជាតិ។ តើ​អ្នក​ចូល​សញ្ជាតិ​ចាំ​ពាក្យពេចន៍​ក្នុង​សម្បថ​ដូចម្តេច​ខ្លះ? សហរដ្ឋ​អាមេរិក​ដែល​ផ្តើម​ពី​រដ្ឋ​អាណានិគម​ចំនួន​១៣ (13 colonies) រហូត​ផ្តុំ​បង្កើត​បាន​រដ្ឋ​ចំនួន​៥០ គឺ​ផុស​ចេញពី​ស្មារតី​រើបម្រះ​រំដោះ​ខ្លួន​ចេញ​ឲ្យ​រួច​ផុត​ពី​នឹម​អាណានិគម​គាប​ត្បៀត​ពី​សំណាក់​ព្រះរាជា​ផ្ដាច់ការ ស្វែងរក​សិទ្ធិ​សេរីភាព​រស់នៅ​ជា​ពលរដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ​១៧៨៣។ អ្នក​ស្នេហា​ជាតិ​អាមេរិកាំង​ធ្វើ​បដិវត្តន៍​ក្នុង​ឆ្នាំ​១៧៧៥ ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៧៧៦ ហើយ​ច្បាំង​នឹង​អង់គ្លេស​រយៈពេល...

ភាគ​១១៖ រចនាសម្ព័ន្ធ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ជ្រៀតជ្រែក​ខ្លាំង​នៅ​អូស្ត្រាលី

យើង​បាន​ផ្សាយ​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​អូស្ត្រាលី ជា​ប្រទេស​ដែល​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​មាន​សកម្មភាព​គគ្រឹកគគ្រេង​ជាង​ប្រទេស​នៅ​ទ្វីប​ដទៃ ដូចជា​ទ្វីប​អឺរ៉ុប អាមេរិក​ខាងជើង និង​អាស៊ី។ យើង​បាន​លាតត្រដាង​ឈ្មោះ​មនុស្ស​ជាច្រើន មាន​ចាស់ មាន​ក្មេង​ដែល​ចូល​ជា​សមាជិក​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស (CPP Overseas Youth Working Groups) ហើយ​នៅ​មាន​ឈ្មោះ​ជាច្រើន​ទៀត យើង​ទើប​នឹង​ទទួល ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្រុម​ការងារ​យុវជន​បក្ស​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ប្រភព​ឲ្យ​ដឹង​ថា ដារ៉ាវី វ៉ាញ ជា​មនុស្ស​សំខាន់​នៅ​ប្រទេស​បារាំង ដែល​ស្វែងរក​ជំនួយ​ពី​សហភាព​អឺរ៉ុប ជួយ​ដល់​ប្រទេស​កម្ពុជា។ នៅ​ប្រទេស​អូស្ត្រាលី...

ភាគ​១០៖ បណ្ដាញ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​អូស្ត្រាលី និង​នូវែលហ្សេឡង់

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ក្រោម​មគ្គុទ្ទេសក៍​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មាន​បណ្ដាញ​នៅ​ក្នុង​ប្រទេស​ជាច្រើន ប៉ុន្តែ​សកម្មភាព​លេចធ្លោ​ជាងគេ គឺ​នៅ​ប្រទេស​អូស្ត្រាលី។ បញ្ហា​នេះ អាច​កើតមាន​ទៅ​បាន​ដោយសារ​មេដឹកនាំ​សាខា​មួយ​ចំនួន​ធំ​ជា​នាយ​ទាហាន និង​នាយ​ប៉ូលិស​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​ក្នុង​ក្រសួង។ អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បង្កើន​សកម្មភាព យុទ្ធនាការ​ច្រើន​ទិស ឬ​មុខព្រួញ​ទាំង​ក្នុង ទាំង​ក្រៅ​ស្រុក មាន​ចាប់ពី​ការ​ចាត់តាំង​ក្រុម​យុវជន​ឲ្យ​ដើរ​វាស់​ដី​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​អត់​ដី បង្កើន​សមាជិក​សមាសភាព​ក្នុង​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស ជួល​ក្រុម​ជំនាញ​អាមេរិកាំង​ខាង​ផ្តល់​ឱវាទ (lobbying firms) ពង្រីក បំបែក​បណ្ដាញ សាខា​ក្រុម​យុវជន​គាំទ្រ​បក្ស​ក្រៅ​ប្រទេស​ជាដើម។ នេះ​ទំនង​ជា​អាច​មក​ពី​គេ​ដឹង​ខ្លួន​ថា គេ​ទទួល​រង​ការ​រិះគន់​របៀប​របប​គ្រប់គ្រង​ប្រទេស​ដោយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា មិនមែន​មាន​តែ​រឿង​អំពើពុករលួយ...

ភាគ​៨៖ តើ​នៅ​អឺរ៉ុប បក្ស​ប្រជាជន​កម្ពុជា​ពង្រីក​បណ្ដាញ​យុវជន​នៅ​ប្រទេស​សំខាន់ៗ​ណា​ខ្លះ ហើយ​អ្នក​ណា​ខ្លះ​ចូលរួម?

ក្រៅពី​ការ​បង្កើត​បណ្ដាញ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​ខាងជើង គណៈកម្មាធិការ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប។ អ្នក​ចូលរួម​មិនមែន​មាន​តែ​ក្រុម​យុវជន​នោះ​ទេ មាន​ទាំង​មនុស្ស​ចំណាស់ៗ និង​ពាណិជ្ជករ​ចិន​ថែម​ទៀត​ផង។ ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស បែក​មែក​សាខា​ចេញពី​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បែក​មែកធាង​នៅ​តាម​ប្រទេស​សេរី​ប្រជាធិបតេយ្យ​នៃ​សហភាព​អឺរ៉ុប មាន​រយៈពេល​យ៉ាង​តិច ៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥ មក។ មុន​ឆ្នាំ​២០១៥ សកម្មភាព​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​សូវ​ស្តែង​ចេញ​ជា​រូបភាព​ព្រោងព្រាត​នោះ​ទេ ទាំង​នៅ​សហរដ្ឋ​អាមេរិក...

ភាគ​៧៖ តើ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចេញពី​ប្រភព​ណា​មុន​គេ?

គណបក្ស​ប្រជាជន​កម្ពុជា ពង្រីក​បណ្ដាញ​អតីត​បក្ស​កុម្មុយនីស្ត​នេះ​នៅ​បរទេស​តាម​មធ្យោបាយ​ប្រើ​ឈ្មោះ​ក្រុម​យុវជន​ដែល​ផុស​ចេញពី​ក្រុម​បច្ចេកទេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់​តាម​អន្តរ​បណ្ដាញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញ​រើស​សមាជិក​ចូល​បក្ស​នៅ​បរទេស ធ្វើ​ទៅ​បាន​ដោយ​ស្ថានទូត​ខ្មែរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង។ ក្នុង​ភាគ​ទី​៧ នេះ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​មុខងារ​របស់​បេសកកម្ម​ទូត ថា​តើ​បំពាន​អ្វី​ខ្លះ? ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាច្រើន​តាម​រដ្ឋ​តាម​ក្រុង​មួយ​ចំនួន កំពុងតែ​លង់លុះ​តាម​វេទមន្ត​សណ្ដំ​ពី​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ធ្វើជា​សមាជិក​បម្រើ​គោលការណ៍​នយោបាយ​បក្ស​ជាមួយ​នឹង​ការ​សន្យា​ផ្តល់​កិត្តិយស មុខមាត់ លាភសក្ការៈ​ផ្សេងៗ ដូចជា​បុណ្យស័ក្តិ លុយកាក់​ជាដើម។ ក្រៅពី​ការ​សន្យា​ផ្តល់​លាភ និង​ការ​សង្ឃឹម​ទទួល​លាភ ខ្មែរ​សុទ្ធ ខ្មែរ​កាត់​នៅ​បរទេស​មួយ​ចំនួន​គិត​ថា...

ភាគ​៦៖ លោក ហ៊ុន ម៉ាណែត កំពុង​នាំគ្នា​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដោយ​យក​គំរូ​តាម​បក្ស​ប្រឆាំង

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មាន​រចនាសម្ព័ន្ធ​រៀបចំ​ចាត់តាំង​មិន​ត្រឹមតែ​យុវជន​ខ្មែរ-អាមេរិកាំង​ប៉ុណ្ណោះ​ទេ។ មនុស្ស​ចំណាស់ៗ​ហួស​ពី​វ័យ​យុវជន ក៏​ត្រូវ​បាន​គេ​ចាត់តាំង​ដែរ។ ក្នុង​ភាគ​ទី​៦ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​ចែង​អំពី​ពលរដ្ឋ​អាមេរិកាំង និង​សមាជិកភាព​ក្នុង​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ក្តាប់​អំណាច​ផ្ដាច់ការ​ផ្តាច់​មុខ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​មន្ត្រី​ការទូត​ក្រោម​បញ្ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ដើរ​ជួប​សហគមន៍​ខ្មែរ-អាមេរិកាំង រួច​គិត​ថា​បើ​ក្រុម​បក្ស​ប្រឆាំង​អាច​ដើរ​រើស​សមាជិក​រៃអង្គាស​លុយ​តាម​សហគមន៍​ខ្មែរ​បាន ហេតុ​អ្វី​គេ​ធ្វើ​ដូច​គ្នា​ដែរ​មិន​បាន? អ្នក​ទាំងនោះ​គិត​ថា នៅ​ស្រុក​សេរី ប្រជាធិបតេយ្យ គេ​អាច​ធ្វើ​បាន​ដូច​គេ​ដូច​ឯង​ដោយ​សេរី​មិន​បាច់​ខ្វល់ខ្វាយ​អំពី​ផលវិបាក​អ្វី​មួយ​ឡើយ។ ការ​យល់ដឹង​បែប​នេះ​ត្រូវ​ម្យ៉ាង...

Latest news