27 C
Phnom Penh

TAG

ហេង សួរ

ភាគ​៩៖ តើ​អ្វី​ទៅ​ជា​បណ្ដាញ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កូចាម៉ា (KOJAMA)?

តើ​បក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​យុវជន​បក្ស​ក្រៅ​ប្រទេស យក​ធនធាន​បាន​មកពី​អ្វី​ទៅ​ជួយ​ឧបត្ថម្ភ? ក្នុង​ភាគ​ទី​៩ លោក ហាស់ សាន សូម​ពិនិត្យ​មើល​របៀប​រៀបចំ​នៅ​អាស៊ី និង​អាស៊ី​អគ្នេយ៍ ហើយ​មនុស្ស​បែប​ណា​គ្រប់គ្រង​ត្រួតត្រា​បណ្ដាញ​ក្រៅ​ប្រទេស​ទាំងនោះ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ទៅ​ខាងក្រៅ​ប្រទេស ដោយ​ប្រើ​ធនធាន​បាន​មកពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុង​ផ្ទៃ​ប្រទេស ហើយ​បែង​ក្រឡា​ចែកចាយ​ទៅ​ឲ្យ​កូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បី​រក​ប្រយោជន៍​ចែក​គ្នា។ ក្នុង​រយៈកាល​រាប់​ទសវត្ស​កន្លងមក​នេះ បក្ស​ក្តោបក្តាប់​អំណាច​ផ្ដាច់មុខ​នេះ បាន​ជាប់​ឈ្មោះ​អាស្រូវ​ទាក់ទង​នឹង​អំពើពុករលួយ គ្រឿងញៀន​រត់​ពន្ធ​ឆ្លងកាត់​ប្រទេស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ទឹក...

ភាគ​៧៖ តើ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចេញពី​ប្រភព​ណា​មុន​គេ?

គណបក្ស​ប្រជាជន​កម្ពុជា ពង្រីក​បណ្ដាញ​អតីត​បក្ស​កុម្មុយនីស្ត​នេះ​នៅ​បរទេស​តាម​មធ្យោបាយ​ប្រើ​ឈ្មោះ​ក្រុម​យុវជន​ដែល​ផុស​ចេញពី​ក្រុម​បច្ចេកទេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់​តាម​អន្តរ​បណ្ដាញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញ​រើស​សមាជិក​ចូល​បក្ស​នៅ​បរទេស ធ្វើ​ទៅ​បាន​ដោយ​ស្ថានទូត​ខ្មែរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង។ ក្នុង​ភាគ​ទី​៧ នេះ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​មុខងារ​របស់​បេសកកម្ម​ទូត ថា​តើ​បំពាន​អ្វី​ខ្លះ? ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាច្រើន​តាម​រដ្ឋ​តាម​ក្រុង​មួយ​ចំនួន កំពុងតែ​លង់លុះ​តាម​វេទមន្ត​សណ្ដំ​ពី​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ធ្វើជា​សមាជិក​បម្រើ​គោលការណ៍​នយោបាយ​បក្ស​ជាមួយ​នឹង​ការ​សន្យា​ផ្តល់​កិត្តិយស មុខមាត់ លាភសក្ការៈ​ផ្សេងៗ ដូចជា​បុណ្យស័ក្តិ លុយកាក់​ជាដើម។ ក្រៅពី​ការ​សន្យា​ផ្តល់​លាភ និង​ការ​សង្ឃឹម​ទទួល​លាភ ខ្មែរ​សុទ្ធ ខ្មែរ​កាត់​នៅ​បរទេស​មួយ​ចំនួន​គិត​ថា...

Latest news