38 C
Phnom Penh

TAG

ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​ថ្មី​លោក ហ៊ុន សែន តែងតាំង​ទីប្រឹក្សា​ច្រើន​មិន​ខុស​ពី​កូន​ជា​នាយករដ្ឋមន្ត្រី​ថ្មី

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្រេច​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​សម្រាប់​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ចំនួន ៧៣​នាក់ តាម​សំណើ​ទូល​ថ្វាយ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​អ្នក​ខ្លះ​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ដែល​មាន​ចំនួន​លើស​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ទ្វេដង។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ក្រៅពី​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​ចំនួន ៧៣​នាក់ ព្រះអង្គ​តែងតាំង​នាយក និង​នាយករង​ខុទ្ទកាល័យ​ចំនួន ៦​នាក់...

លោក ហ៊ុន សែន ដែល​ទើប​តែ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ពីរ​ថ្ងៃ​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​តែ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ទើប​តែ​បាន​ពីរ​ថ្ងៃ​ដែល​ស្ទើរតែ​រៀប​ឫក​មិន​ទាន់​ផង​នោះ បាន​ទទួល​ភារៈ​បំពេញ​មុខនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី បន្ទាប់ពី​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ស្តេច​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេច​មាន​ព្រះរាជ​ចំណារ​អំពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​៥ ខែ​មេសា។ នៅ​ក្នុង​ព្រះរាជ​ចំណារ​នោះ ព្រះអង្គ​ពុំ​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ការ​យាង​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ពេលណា​នោះ​ឡើយ។ ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ជប៉ុន នេះ...

លោក កឹម សុខា បន្ត​បដិសេធ​ថា​លោក​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​ទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​បន្ត​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» នោះ​ទេ ខណៈ​អង្គ​សវនាការ​នៅ​ថ្ងៃទី​៤ មេសា នេះ បាន​ជជែក​ដេញដោល​លើ​អង្គហេតុ​ចំនួន​៣។ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បាន​ថ្លែង​ថា នៅ​ក្នុង​សវនាការ​លើក​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ នៅ​សាលា​ឧទ្ធរណ៍...

ក្រុម​អ្នកវិភាគ​ថា​ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប​គឺ​ដើម្បី​គំរាម​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា

អ្នកវិភាគ​លើកឡើង​ថា ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប កាលពី​ជាង ២០​ឆ្នាំ​មុន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​ភូត​កុហក និង​ដើម្បី​គំរាម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ដែល​មិន​ពេញចិត្ត​នឹង​ការ​រៀបចំ​អំណាច​គ្រួសារ​របស់​គាត់​នៅ​ពេលនេះ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប គឺ​ដើម្បី​គំរាម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត...

អ្នក​ឃ្លាំមើល៖ ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​រឹង​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឡើង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​នៅ​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រោះ​លោក ហ៊ុន សែន បារម្ភ​អំពី​សុខភាព​របស់​គាត់។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ មេសា នេះ​ថា តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក...

HRW៖ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​បាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ របស់​កម្ពុជា ដែល​បាន​សម្រេច​ជ្រើស​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា ពីព្រោះ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អង្គការ​នេះ​អំពាវនាវ​ឲ្យ​បណ្តា​ម្ចាស់​ជំនួយ​កម្ពុជា​ទាំងអស់ រួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គំរាមកំហែង និង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ត​ទៅ​ទៀត។ កាលពី​ថ្ងៃ​ពុធ ទី​៣ មេសា Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាង​ថា អំពើពុករលួយ​ស៊ីសំណូក​សូកប៉ាន់ និង​ប្រព័ន្ធ​ច្បាប់​ដ៏​លម្អៀង​របស់​កម្ពុជា បាន​រារាំង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​គាំទ្រ​តំណាង​បេក្ខជន​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥...

អ្នកវិភាគ៖ ការ​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន

អ្នកវិភាគ​ព្រមាន​ថា ការ​ចោទប្រកាន់ កាត់ទោស និង​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​សម្រាប់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​មេសា ថា ការ​ចោទប្រកាន់​លោក...

IDEA TALK៖ តើ​ស្ថានការណ៍​នយោបាយ​នឹង​ប្រែប្រួល​បែប​ណា ក្រោយ​ពេល​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​ព្រឹទ្ធសភា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ស្ថានការណ៍​នយោបាយ​នឹង​ប្រែប្រួល​បែប​ណា ក្រោយ​ពេល​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​ព្រឹទ្ធសភា?»។

លោក សម រង្ស៊ី៖ ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ​ទេ

លោក សម រង្ស៊ី៖ ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ​ទេ

អ្នកវិភាគ៖ លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ប្រៀប​ដូចជា​ស្ដេច​កន​ឡើង​ជ្រែក​រាជ្យ

មេដឹកនាំ​ក្រាញ​អំណាច​បន្ត​ពូជ​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឡើង​កាន់​ត​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារ នេះ។ ឪពុក​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​២ នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ចាប់ពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ តទៅ លោក​នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ ម្តង បន្ទាប់ពី​លោក​បាន​ប្រើ​ជីវិត​ជា​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នោះ។ លោក ហ៊ុន...

Latest news