27 C
Phnom Penh

TAG

ឡាញ់ ថាវរី

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ UNHCR បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ខណៈ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ថា​ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រឆាំង​បន្ត​ទៀត​ហើយ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន មិន​អាច​ការពារ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ជិតខាង​ឱ្យ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត បើ​ទោះបីជា​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ។ លោក​បន្ត​ថា ដោយសារតែ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន​រង​ការ​គំរាមកំហែង...

ក្រុម​អ្នក​តស៊ូ​មតិ៖ សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន​ដោយសារ​មន្ត្រី​បក្ស​នេះ​បោះបង់​សមរភូមិ​នយោបាយ​ចោល

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​លើកឡើង​ថា សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺ​ដោយសារតែ​មន្ត្រី​បក្ស​ប្រឆាំង​នាំគ្នា​ទុក​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ចោល ដែល​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ហ៊ាន​រំលោភ​ច្បាប់​រឹតត្បិត​សេរីភាព​នយោបាយ​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​យ៉ាង​អានាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា លោក​ធ្លាប់​បាន​ផ្តាំ​តាមរយៈ​មនុស្ស​ជំនិត​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​នៅ​ក្នុង​ពន្ធនាគារ​ថា បើ​មន្ត្រី​បក្ស​នាំគ្នា​ចាកចេញ​ពី​កម្ពុជា គឺ​ស្មើ​នឹង​ទុក​សមរភូមិ​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច​អុកឡុក​តាម​ទំនើង​ចិត្ត ជាពិសេស​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នៅ​មូលដ្ឋាន​របស់​ខ្លួន។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា...

Latest news