31 C
Phnom Penh

TAG

ឡៅ ម៉ុងហៃ

អ្នក​ឃ្លាំមើល​ថា​រដ្ឋសភា​ដែល​តាក់តែង​ច្បាប់​ក្លាយ​ទៅ​ជា​ស្ថាប័ន​រណប​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ស្ថាប័ន​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​តាក់តែង​ច្បាប់​បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន​រណប​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំងស្រុង ដែល​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២២ ថា នៅ​ពេល​ដែល​ស្ថាប័ន​តាក់តែង​ច្បាប់​មួយ​ធ្វើ​ខ្លួន​រណប​ជាមួយ​ស្ថាប័ន​នីតិប្រតិបត្តិ នឹង​ធ្វើ​ឲ្យ​របប​នយោបាយ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជា​មិន​ខាន ហើយ​ឃ្លាត​ឆ្ងាយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ និង​ផលប្រយោជន៍​ជាតិ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថែម​ទៀត។ លោក​បន្ត​ថា រដ្ឋសភា​ត្រូវ​នាំគ្នា​ចងក្រង​ច្បាប់​ដែល​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតប្រាកដ ហើយ​មាន​ខ្លឹមសារ​ស្រប​ទៅ​នឹង​ច្បាប់​កំពូល​របស់​ខ្លួន គឺ​រដ្ឋធម្មនុញ្ញ ដើម្បី​ដាក់​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ក្នុង​វត្ថុបំណង​ដើម្បី​ថែរក្សា និង​ប្រមូល​យក​ផលប្រយោជន៍​នានា​សម្រាប់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស...

អ្នក​ឃ្លាំមើល​ថា​ករណី​លោក កឹម សុខា គឺ​តុលាការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ក្តី

ក្រុម​អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូចជា​ករណី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មួយ​មុន​ការ​ជំនុំជម្រះ​ក្តី។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មិថុនា ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​ឱ្យ​រស់នៅ​ក្នុង​ផ្ទះ​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូច​សកម្មភាព​អាជ្ញាធរ​កម្ពុជា​ធ្វើ​លើ​លោក កឹម សុខា ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​ឱ្យ​ត្រឹមតែ​រស់នៅ​ក្នុង​ផ្ទះ​សព្វថ្ងៃ​នេះ គឺ​មិន​ខុសពី​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ដូច្នោះ​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ...

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​មាត្រា​ខ្លះ​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បាន​ចែង​អំពី​បទ ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយសារ​មាត្រា​នៃ​ច្បាប់​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទាំងស្រុង។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២១ មិថុនា នេះ​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​កំណត់​ព្រំដែន​ក្នុង​ការ​ចាត់​វិធានការ​លើ​ការ​រឹតត្បិត​សេរីភាព ការ​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​សិទ្ធិ និង​ការ​បង្ក្រាប​ដោយ​ការ​ដាក់​ទោស​ទណ្ឌ​ដែល​ប្រាសចាក​ពី​ការ​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ដទៃ​ទៀត​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យ៉ាង​ពេញ​និយម​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លើ​អ្នក​នយោបាយ​ប្រឆាំង...

អ្នក​ឃ្លាំមើល​ថា​ការ​កាត់ទោស​កញ្ញា សេង ធារី និង​សកម្មជន​ដូច​គ្នា​ការ​បង្ក្រាប​កាលពី​ឆ្នាំ​២០១៤

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ថា​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ និង​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ «ពី​បទ​ក្បត់​ជាតិ» ដូច​គ្នា​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ មិថុនា ថា ការ​កាត់ទោស​មេធាវី​អន្តរជាតិ កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ជាច្រើន​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២...

អ្នកវិភាគ៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​គឺ​មិន​មែន​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ

អ្នកវិភាគ​នយោបាយ និង​សង្គម​ព្រមាន​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់ គឺជា​កិច្ចការ​ដែល​ចាំបាច់​បំផុត​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ មិន​មែន​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឱ្យ​ខ្លួន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ឧសភា ថា ការ​បោះឆ្នោត និង​ការ​រៀបចំ​ឱ្យ​ឃុំ-សង្កាត់​មាន​អំណាច​ស្វ័យភាព​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ នោះ​ទើប​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​ចាំបាច់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន។ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ការ​ឈ្នះ​ឆ្នោត​ដែល​ទទួល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ និង​បាន​អំណាច​ពី​រដ្ឋ​យក​ទៅ​ប្រើប្រាស់ គឺ​សម្រាប់​លើក​កម្ពស់​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ឧបសគ្គ​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ...

មន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​គឺ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ចោទ​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជុំវិញ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ ដើម្បី​រុញ​ឱ្យ​រដ្ឋ​បរទេស​ចូល​ក្នុង​សំណុំរឿង​របស់​ខ្លួន ក្នុង​ចេតនា​ប្រើប្រាស់​ឥទ្ធិពល​នៃ​រដ្ឋ​បរទេស​នោះ​ដើម្បី​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​បំណង​ជួយ​ដក​ខ្លួន​ចេញពី​សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ថា យោង​តាម​ទិដ្ឋភាព​ច្បាប់ និង​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្ដីពី​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ និង​រដ្ឋ មន្ត្រី​ទូត​បរទេស​តែង​មាន​អភ័យ​ឯកសិទ្ធិ​ជានិច្ច មិន​ចំណុះ​ទៅ​នឹង​អំណាច​តុលាការ​នៃ​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ឡើយ។ លោក ជិន...

លោក កឹម សុខា៖ បារាំង​និង​សហភាព​អឺរ៉ុប​បញ្ជូន​អ្នក​ការទូត​មក​តាមដាន​សវនាការ​របស់​លោក

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា រដ្ឋាភិបាល​បារាំង និង​សហភាព​អឺរ៉ុប បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តាម​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​នោះ​ក៏​បាន​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ឲ្យ​មក​តាមដាន​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​ដែល​កំពុង​រង​ការ​រឹតត្បិត​សព្វថ្ងៃ​នេះ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង លោក Jacques PELLET ដោយ​ពិភាក្សា​លើ​បញ្ហា​នីតិរដ្ឋ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ...

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជា កំពុង​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ទៅលើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មេសា ថា សម្បត្តិ​ជាតិ​កម្ពុជា​ដែល​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​លើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​ប្រទេស​ក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​សម្រាប់​ដឹកនាំ​ប្រទេស​ទាំងមូល និង​អភិវឌ្ឍ​លើ​វិស័យ​មួយៗ...

អ្នកវិភាគ៖ លោក កឹម សុខា អាច​ប្តឹង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជំរុញ​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទោស ថា​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ លោក កឹម សុខា អាច​ប្តឹង​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ថា ការ​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​បកស្រាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន...

អ្នកវិភាគ៖ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដូចគ្នា​នឹង​សង្គ្រាម​វៀតណាម​ឈ្លានពាន​កម្ពុជា

អ្នកវិភាគ​នយោបាយ និង​សង្គម ចាត់ទុក​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ថា​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​វៀតណាម លើ​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មីនា នេះ​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​សង្គ្រាម​វៀតណាម-កម្ពុជា មិន​ខុសគ្នា​ប៉ុន្មាន​ទេ ខុស​តែ​មិន​មាន​ខ្មែរក្រហម និង​មិន​មាន​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ទ័ព​រុស្ស៊ី​បង្កើត។ លោក​បាន​សរសេរ​ទៀត​ថា ដំណោះស្រាយ​ក៏​អាច​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ អាច​ជា​គំរូ​មួយ។ ដំណោះស្រាយ​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​រុស្ស៊ី...

Latest news