26 C
Phnom Penh

TAG

អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង

ពលរដ្ឋ​ស្រុក​បុទុមសាគរ​ចោទ​មន្ត្រី​បរិស្ថាន​ថា​ដឹកនាំ​កម្លាំង​ចម្រុះ​បំផ្លាញ​ផ្ទះ​និង​ដំណាំ​ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​នាំគ្នា​ទៅ​ចាប់​រាន​ដី​ធ្វើ​ចម្ការ និង​សង់​ផ្ទះ​តូចៗ​រស់នៅ​ក្នុង​ឃុំ​ថ្មស ស្រុក​បុទុមសាគរ បាន​ចោទ​មន្ត្រី​មន្ទីរ​បរិស្ថាន និង​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ថា​បាន​ចុះ​ទៅ​រុះរើ​ផ្ទះ និង​កាប់​ដំណាំ​ហូប​ផ្លែ​របស់​ពួកគាត់​ខ្ទេចខ្ទី​គ្មាន​សល់ ដើម្បី​ប្លន់​ដី​យក​ទៅ​ប្រគល់​ជូន​ក្រុមហ៊ុន​វិនិយោគ​ទាំង​កំរោល។ ពលរដ្ឋ​ចាត់ទុក​សកម្មភាព​របស់​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ថា​ធ្វើឡើង​មាន​លក្ខណៈ​ព្រៃផ្សៃ និង​ប្រមាថ​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិនបើ​ពួកគាត់​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​រារាំង​សកម្មភាព​របស់​ពួកគេ​នោះ។ ពលរដ្ឋ​រងគ្រោះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ជាពិសេស​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌ និង​ស្នើសុំ​ចូល​ទៅ​រស់នៅ​លើ​ដី​ចម្ការ​ដាំ​ដុះ និង​សង់​ផ្ទះ​រស់នៅ​ដូច​ដើម​ឡើងវិញ ត្បិត​ពួកគាត់​មិន​មាន​ដី​សម្រាប់​ធ្វើ​របរ​កសិកម្ម...

ពលរដ្ឋ​ចោទ​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក​ថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួល​មនុស្ស​កាប់​រាន​ព្រៃលិចទឹក​របស់​រដ្ឋ

ពលរដ្ឋ​រស់នៅ​ឃុំ​អណ្ដូងទឹក ចោទ​អាជ្ញាធរ​ឃុំ​អណ្ដូងទឹក និង​អាជ្ញាធរ​ស្រុក​បុទុមសាគរ ព្រមទាំង​មន្ត្រី​បរិស្ថាន​មួយ​ចំនួន ថា​បាន​ជួល​មនុស្ស​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង និង​ព្រៃលិចទឹក​របស់​រដ្ឋ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​លក់​បន្ត​ទៅ​ឲ្យ​ឈ្មោះ យ៉ុង ទៀង ជា​ថៅកែ​រកស៊ី​រត់​ពន្ធ​ប្រេង​ដ៏​ល្បី​ប្រចាំ​ឃុំ​ថ្មស។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ នក រ៉ែម ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក មាន​មន្ត្រី​យោធា មន្ត្រី​នគរបាល និង​មន្ត្រី​បរិស្ថាន​ស្រុក​បុទុមសាគរ ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​កាប់​ព្រៃកោងកាង​រាន​យក​ដី​ជាង ១០​ហិកតារ​នៅ​ក្នុង​តំបន់​សហគមន៍​មាន​ទីតាំង​ជាប់​មាត់​ព្រែក​តាអុក ស្ថិត​ក្នុង​ភូមិ​ជីត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​អ្នកស្រី មិថុនា ភូថង...

ដើម​ស្មាច់​និង​ដើម​កោងកាង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ស្រុក​បុទុមសាគរ​កំពុង​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​កម្មសិទ្ធិ

ពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង អះអាង​ថា មាន​ក្រុម​មនុស្ស​ប្រដាប់​ដោយ​ឧបករណ៍​កាប់​ព្រៃ បាន​នាំគ្នា​ចូល​ទៅ​កាប់​ផ្តួល​រំលំ​ដើម​ស្មាច់ និង​ដើម​កោងកាង​យ៉ាង​អនាធិបតេយ្យ ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ អស់​ជាច្រើន​ហិកតារ និង​នៅ​តំបន់​ព្រែកតាព្រហ្ម ស្ថិត​ក្នុង​ភូមិ​តាអុក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ផង​ដែរ ហើយ​ករណី​នេះ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ណាមួយ​ចុះ​ធ្វើការ​ហាមឃាត់​នោះ​ឡើយ។ ប្រភព​ដដែល​បន្ត​ថា ដី​ព្រៃ​ធម្មជាតិ​របស់​រដ្ឋ​ដែល​ត្រូវ​គេ​ចូល​ទៅ​កាប់​បំផ្លាញ និង​យក​គ្រឿងចក្រ​ឈូស​កាយ​ដើម្បី​កំណត់​ព្រំ​ដី​សម្គាល់​ម្ចាស់​នីមួយៗ​រាល់​ថ្ងៃ​នេះ គឺ​អាច​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត ៦០​ហិកតារ។ សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​នេះ ក៏​មាន​មន្ត្រី​ខិលខូច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន បាន​ជួល​មនុស្ស​មកពី​តំបន់​ផ្សេងៗ​ឲ្យ​ចូល​ទៅ​កាប់​ផ្តួល​រំលំ​ដើមឈើ​ទាំងនោះ ហើយ​លួច​ដាក់​គ្រឿងចក្រ​ដើម្បី​កាយ​កំណត់​ព្រំ​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ដោយ​ខុសច្បាប់​ស្ងាត់ៗ។ មន្ត្រី​រដ្ឋបាល​ស្រុក​បុទុមសាគរ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ស្មាច់...

ពលរដ្ឋ​ស្រុក​ស្រែអំបិល​ស្នើ​ឲ្យ​អភិបាល​ខេត្ត​កោះកុង​បង្ក្រាប​បទល្មើស​ទន្ទ្រាន​កាប់​ដី​ព្រៃ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់

ពលរដ្ឋ​រស់នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អះអាង​ថា បទល្មើស​កាប់​រាន​ដី​ព្រៃ​ជា​សម្បត្តិ​របស់​រដ្ឋ​បាន​កើតមាន​ឡើង​រាល់​ថ្ងៃ​ពី​ក្រុម​អ្នក​មាន​ទ្រព្យ និង​មាន​អំណាច​មួយ​ចំនួន កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​ឃុំ​ដងពែង ស្រុក​ស្រែអំបិល ដោយ​មិន​មាន​អាជ្ញាធរ ឬ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចុះ​ពិនិត្យ ឬ​បង្ក្រាប​នោះ​ឡើយ។ ពួកគេ​អះអាង​ថា បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ​នេះ បាន​កើតមាន​ជាង ២​ខែ​កន្លងមក​ហើយ​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដងពែង នៃ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ ប្រភព​ដដែល​បន្ត​ថា យ៉ាងហោចណាស់​មាន​ដី​ព្រៃ​របស់​រដ្ឋ​ជិត ១០០​ហិកតារ​កំពុង​រង​នូវ​ការ​កាប់​ទន្ទ្រាន​ដោយ​ខុសច្បាប់​ពី​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​រស់នៅ​ស្រុក​ស្រែអំបិល និង​រស់នៅ​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បន្ត​ថា បទល្មើស​នេះ​គេ​ឃើញ​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​មធ្យោបាយ​កាប់​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ ក្រោម​រូបភាព​ជួល​មនុស្ស​ឲ្យ​ទៅ​ចូល​កាប់​ផ្តួល​រំលំ​ដើមឈើ រួច​បាន​ជួល​គ្រឿងចក្រ​ឲ្យ​ទៅ​ជីក​កាយ​កំណត់​ព្រំ​ដី​សម្រាប់​សម្គាល់​ម្ចាស់ដី​នីមួយៗ ប៉ុន្តែ​បែរជា​មិន​ឃើញ​មាន​អាជ្ញាធរ...

បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ត​កើតមាន​នៅ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ពលរដ្ឋ​រស់នៅ​ស្រុក​បុទុមសាគរ បាន​អះអាង​ថា ព្រៃស្មាច់ ឬ​ដើមស្មាច់​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ក្នុង​បរិវេណ​តំបន់​ដី​ព្រៃស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ត្រូវ​បុគ្គល​ជា​អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ពិនិត្យ ឬ​ទប់ស្កាត់​នោះ​ឡើយ។ ក្រុម​អ្នក​ភូមិ​ព្រលាន និង​ភូមិ​តាំកន់ ឃុំ​កណ្ដោល បាន​បញ្ជាក់​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​ព្រៃស្មាច់​ក្នុង​ស្រុក​បុទុមសាគរ ខាងលើ​នេះ គឺ​ភាគច្រើន​ជា​អ្នក​មាន​ទ្រព្យ​ធន និង​ជា​មន្ត្រី​មាន​អំណាច​មកពី​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បន្ត​ថា ជន​ខិលខូច​ទាំងនោះ​បាន​ជួល​មនុស្ស​ពី​ក្រៅ​តំបន់ ឬ​ខេត្ត​ផ្សេងៗ​ឲ្យ​ចូល​ទៅ​កាប់​ដើមស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក​នោះ ដើម្បី​រាន​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ ពួកគេ​បន្ត​ថា ការ​កាប់​រាន​ដី​ព្រៃស្មាច់​ខាងលើ​នេះ គឺ​ពួកគេ​ទាំងនោះ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ដែល​អាច​រំលង​ពី​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច។ អ្នក​ភូមិ​បន្ត​ទៀត​ថា...

Latest news