27 C
Phnom Penh

TAG

អាមេរិក-ចិន

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។ សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS ជា​សម្ពន្ធភាព​ត្រីភាគី​ដែល​មាន​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។ សម្ពន្ធភាព​នេះ គឺ​មិន​ខុស​នឹង​សម្ពន្ធភាព​ចតុភាគី​នោះ​ទេ។ គោលដៅ​រួមគ្នា​តែ​មួយ គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​បច្ចេកទេស​យោធា និង​អន្តរាគមន៍​យោធា។ សម្ពន្ធភាព​ថ្មី​នៃ​ប្រទេស​បី​នេះ គឺ​មាន​កិច្ចសន្យា​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅដល់​ប្រទេស​អូស្ត្រាលី តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង...

ចិន​ផ្ដល់​ជំនួយ​ភ្លាមៗ​ទៅ​ឱ្យ​របប​តាលីបង់ ខណៈ​អាមេរិក​និង​សម្ពន្ធមិត្ត​មិនទាន់​ទទួលស្គាល់​របប​នេះ​នៅឡើយ

កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ពួក​តាលីបង់​ដែល​ឈ្នះ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន បាន​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ដឹកនាំ​ប្រទេស និង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​របប​របស់​ខ្លួន។ ប៉ុន្តែ​ពិភពលោក​មើល​ទៅ​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​រដ្ឋាភិបាល​ថ្មី​អាហ្វហ្គានីស្ថាន ដែល​បង្កើត​ឡើង​ដោយ​ពួក​តាលីបង់ លើកលែងតែ​ទីក្រុង​ប៉េកាំង​មួយ​ប៉ុណ្ណោះ​ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​មួយ​នេះ​ជាមួយ​នឹង​ការ​ផ្ដល់​ជំនួយ​ផ្សេងៗ​មាន​ទាំង​ស្បៀងអាហារ ថ្នាំពេទ្យ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ការ​ផ្គត់ផ្គង់​ទឹកស្អាត​សរុប​ទៅ​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី អះអាង​ថា ចិន​បាន​សម្រេច​បញ្ជូន​ជំនួយ​ជាបន្ទាន់​ទៅ​ឱ្យ​របប​រដ្ឋាភិបាល​តាលីបង់។ លោក វ៉ាង យី ប្រកាស​ថា ក្នុង​ជំនួយ​នោះ​គឺ​ចិន​បាន​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ចំនួន ៣​លាន​ដូស។...

ក្រុម​តស៊ូ​មតិ៖ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ចិន​គឺ​ដើម្បី​បង្ហាញ​ថា​ចិន​នៅ​តែ​អាច​ធ្វើ​មិត្ត​ល្អ​ជាមួយ​សម្ពន្ធមិត្ត​របស់​អាមេរិក

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន ទៅកាន់​ប្រទេស​ទាំង​៤ ក្នុង​តំបន់​អាស៊ី គឺ​ដើម្បី​បង្ហាញ​ពិភពលោក​ថា ចិន​នៅតែ​អាច​ធ្វើជា​មិត្ត​ល្អ​ទាំង​ការទូត និង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ កញ្ញា ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ចិន​នៅ​ពេលនេះ គឺ​ដើម្បី​ស្ទាបស្ទង់​ទំនោរ​ប្រទេស​ក្នុង​តំបន់​អាស៊ី ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក...

បទវិភាគ៖ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​បញ្ជូន​សារ​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​អាមេរិក​យកចិត្ត​ទុកដាក់​ខ្លាំង​បញ្ហា​អាស៊ាន

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ដែល​បាន​ជ្រើសរើស​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ាន​មក​ធ្វើ​ទស្សនកិច្ច គឺ​មើលទៅ​ជា​សម្ពន្ធមិត្ត​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស។ ប្រទេស​ពីរ​នេះ គឺ​សិង្ហបុរី និង​វៀតណាម។ ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សម្ពន្ធភាព​ស្លាប់​រស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ដែល​ខ្វះ​ពុំបាន​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ ដែល​មក​ដល់​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា។ ទស្សនកិច្ច​របស់​អ្នកស្រី Kamala Harris កំពុងតែ​សម្លឹង និង​តាមដាន​ដោយ​សមាជិក​អាស៊ាន​ទាំងអស់ ជាពិសេស​បន្ទាប់ពី​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​អាមេរិក​គាំទ្រ។ ប្រទេស​ក្នុង​សមាគម​នេះ​អាច​នឹង​ចង់​ដឹង​ថា តើ​ថ្នាក់​ដឹកនាំ​អាមេរិក​ជាន់ខ្ពស់​រូប​នេះ​មក​ជាន់​ទឹកដី​អាស៊ី អាច​ធានា និង​ប្ដេជ្ញា​អ្វី​ខ្លះ​ដល់​សហគមន៍​មួយ​នេះ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​វា​មិន​ដូច​នឹង​អាហ្វហ្គានីស្ថាន។ សិង្ហបុរី...

អាមេរិក​និង​ឥណ្ឌា​ព្រួត​គ្នា​វាយប្រហារ​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

តំណាង​បេសកកម្ម​ប្រទេស​ចិន នៅ​អង្គការ​សហប្រជាជាតិ បាន​ព្យាយាម​បកស្រាយ​រក​ត្រូវ​របស់​ខ្លួន​នៅ​ក្រោម​ការ​ព្រួត​គ្នា​វាយប្រហារ​ធ្ងន់ៗ​ពី​សំណាក់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា នូវ​អ្វី​ដែល​ចោទ​ចិន​ថា​ជា​រដ្ឋ​ដ៏​ធំ​មួយ​បង្ក​ការ​អុកឡុក​រំលោភ​ច្បាប់​សមុទ្រ​អន្តរជាតិ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៩ សីហា ហាក់​មាន​ភាព​តានតឹង​ជា​ខ្លាំង ដែល​ជា​ការវាយប្រហារ​ទៅលើ​ប្រទេស​ចិន ព្រមៗ​គ្នា​តែម្ដង​ពាក់ព័ន្ធ​នឹង​មហិច្ឆតា​របស់​ចិន​ក្នុង​ការ​វាតទី​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង ដោយ​រំលោភ​ដែនទឹក​ប្រទេស​ជិតខាង និង​បំពាន​ច្បាប់​អន្តរជាតិ​ទៀត ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ញូដែលី ចោទ​ចិន​ថា​ជា​អ្នក​ធ្វើ​ឱ្យ​ពិភពលោក​នឹង​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​ព្រមាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា ជម្លោះ​នេះ​គឺ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ជួប​ផលវិបាក ទាំង​សន្តិសុខ និង​មុខ​ជំនួញ​ពាណិជ្ជកម្ម​សមុទ្រ...

អាល្លឺម៉ង់​បញ្ចេញ​នាវា​ចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ខណៈ​នាវា​អង់គ្លេស​និង​អាមេរិក​កំពុង​រង់ចាំ

សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បាន​ចាប់ផ្ដើម​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ទី​៣ កក្កដា ខណៈ​នាវា​ចម្បាំង​របស់​អង់គ្លេស និង​អាមេរិក រង់ចាំ​នៅ​ទីនោះ​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា។ ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយ​ទៅជា​ទីលាន​កម្ដៅ​សាច់ដុំ​នៃ​កង​កម្លាំង​ទ័ព​ជើងទឹក​មហាអំណាច​ធំៗ​នៅ​លើ​ពិភពលោក។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​ជាច្រើន​គ្រឿង​ទៅកាន់​ទីនោះ គឺ​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ចិន​ដែល​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​នឹង​ការ​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​របស់​ខ្លួន​រាប់​សិប​គ្រឿង​នៅ​ទីនោះ ខណៈ​មហាអំណាច​អង់គ្លេស​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ HMS អម​ដោយ​នាវា​ពិឃាត​ចំនួន ១៨​គ្រឿង គឺ​កំពុង​ស្ថិតនៅ​ទីនោះ​ជាស្រេច​ហើយ​ដែរ ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​ក្រុម​នាវា​ទី​៧ របស់​សហរដ្ឋ​អាមេរិក។ ក្នុង​ស្ថានភាព​ដែល​កំពុង​តានតឹង​ស្រាប់​ហើយ​នេះ ស្រាប់តែ​ប្រទេស​ដែល​មាន​ថាមពល​ខ្លាំង​នៅ​អឺរ៉ុប​មួយ​ទៀត គឺ​អាល្លឺម៉ង់ បាន​បញ្ជូន​នាវា​ពិឃាត​ដ៏​ទំនើប​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​នេះ ដែល​មើល​ទៅ​គឺជា​ការរៀបចំ​កម្លាំង​សម្ពន្ធភាព​ជាមួយ​នឹង​អាមេរិក...

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក ចូ បៃដិន ក៏​បាន​ចាប់ផ្ដើម​បើកភ្នែក​សម្លឹង​មើល​អាស៊ាន​ឡើងវិញ​ក្នុង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ងាក​មក​ផ្ដោត​លើ​តំបន់​អាស៊ាន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​សម្ពន្ធភាព​រាំងខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​គេ​ហៅថា​ការ​វាតទី។ ស្រប​ពេល​នេះ រដ្ឋការ​លោក បៃដិន បាន​បញ្ជូន​មន្ត្រី​អាមេរិក​កំពូលៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដោយ​នាំ​មក​នូវ​របៀបវារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ប្រមូល​កម្លាំង​សម្ពន្ធភាព​រាំង​ខ្ទប់​ឥទ្ធិពល​ចិន ក្នុង​តំបន់។ ក្នុង​សប្ដាហ៍​នេះ...

IDEA TALK៖ គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា​ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក លោក ហ៊ុន សែន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា​ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក លោក ហ៊ុន សែន»។

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា Worldometer។ ក្នុង​ចំណោម​នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ប្រជាជន​ជាង ២៧៦​លាន​នាក់ នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំងអស់។ បន្ទាប់មក...

អង់គ្លេស​ប្រកាស​ពង្រាយ​នាវា​ចម្បាំង​ពីរ​គ្រឿង​នៅ​សមុទ្រ​អាស៊ី​ទប់ទល់​នឹង​ការ​វាតទី​របស់​ចិន

មហាអំណាច​ជើងទឹក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចក្រភព​អង់គ្លេស នៅ​ពេល​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនទឹក​អាស៊ី គឺ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​នាវា​ដឹក​យន្តហោះ HMS Queen Elisabeth នឹង​មក​ដល់​សមុទ្រ​ប្រទេស​ជប៉ុន ក្នុង​ខែ​កញ្ញា នេះ​ហើយ ក្នុង​នោះ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​របស់​ប្រទេស​មហាអំណាច​នេះ​ដែល​នឹង​ពង្រាយ​នៅ​សមុទ្រ​អាស៊ី នឹង​មក​ដល់​ទន្ទឹម​គ្នា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន ធ្លាប់​បាន​ទទូច​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឱ្យ​មាន​ការចូលរួម​ផ្នែក​យោធា​កាន់តែ​សកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺ​លោក Nobuo Kishi។ លោក​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឱ្យ​ពង្រឹង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​លោក​ថា...

Latest news