27 C
Phnom Penh

TAG

អាស៊ាន-ចិន

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។ សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ បាន​ញាំញី​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងហោចណាស់​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​នេះ លើកលែងតែ​ប្រទេស​វៀតណាម និង​ឡាវ​ដែល​ប្រកាន់​របប​សង្គមនិយម​ទៅ​ហើយ។ ប្រទេស​ពីរ​នេះ​មាន​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​សភានិយម​មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​វាយកម្ទេច​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច។ សភា​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ដែរ...

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។ កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ សហរដ្ឋ​អាមេរិក​ក៏​ពុំ​ទាន់​ចាត់ទុក​ចិន​ថា​ជា​គូប្រជែង​ខ្លាំងក្លា​ដែរ។ ចំណែក​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ ក៏​សហរដ្ឋ​អាមេរិក​ពុំសូវ​បញ្ជូន​នាវា​ចម្បាំង​ទៅកាន់​ទីនោះ​ដូច​ពេលនេះ​ដែរ។ ក្នុង​កាលៈទេសៈ​នេះ​ហើយ ទំនង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈមមុខ​នឹង​ផលវិបាក​ថែមទៀត​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​ឆ្នាំ​ក្រោយ​នេះ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​បារម្ភ​ថា អាច​បណ្តាល​ឱ្យ​មាន​ការ​បែកបាក់​រវាង​សមាជិក​អាស៊ាន ហើយ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​តំបន់​មួយ​នេះ។ បើ​ទោះបីជា​កម្ពុជា​បាន​អះអាង​អំពី​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​ជា​ប្រទេស​ដែល​មិន​ទាមទារ និង​បាន​លើក​ទឹកចិត្ត​ដល់​វិធីសាស្ត្រ​នៃ​ការចរចា​ទ្វេភាគី ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ចង់​បាន​របស់​ភាគី​ចិន...

Latest news