38 C
Phnom Penh

TAG

អាស៊ាន

មន្ត្រី​ការបរទេស​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​បញ្ចូល​ប្រទេស​ចំនួន​៧​ជា​សមាជិក TAC

អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន អះអាង​ថា វា​ជា​មោទកភាព និង​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន អាច​បញ្ចូល​ប្រទេស​ចំនួន ៧ បន្ថែម​ទៀត​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា TAC។ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​អ្នក​នាំពាក្យ​កិច្ចប្រជុំ​អាស៊ាន លោក គង់ ភោគ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា នេះ​គឺជា​មោទកភាព​មួយ​ដែល​កម្ពុជា​អាច​បញ្ចូល​ដៃគូ​ច្រើន​បែប​នេះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ព្រោះ​ថា​ការ​បញ្ចូល​ប្រទេស​នីមួយៗ​ចូល​ជា​សមាជិក​ក្នុង​សន្ធិសញ្ញា​នេះ គឺជា​រឿង​ដែល​មិន​ចេះ​តែ​កើតមាន​ញឹកញាប់​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​រូប​នេះ​អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក...

កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ផ្ដើម​ដោយ​គ្មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ​កម្ពុជា​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា ដោយ​មាន​វត្តមាន​មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក ប៉ុន្តែ​ពុំ​មាន​វត្តមាន​ប្រទេស​មីយ៉ាន់ម៉ា នោះ​ទេ ពីព្រោះ​ប្រទេស​នេះ​មិន​បញ្ជូន​តំណាង​មិនមែន​នយោបាយ​ចូលរួម​តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ មេដឹកនាំ​អាស៊ាន​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មាន៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​កិច្ចប្រជុំ ព្រះចៅ​ស៊ុលតង់ ហាស់សាណាល់ បុលគីយ៉ាស់ (Hassanal Bolkiah) ព្រះមហាក្សត្រ​ប្រ៊ុយណេ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) នាយករដ្ឋមន្ត្រី​ឡាវ ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ប្រធានាធិបតី​ហ្វីលីពីន...

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា

ព្រះមហាក្សត្រ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ ដោយ​រាប់​តាំង​ភាគី​កម្ពុជា​ផង​មាន​ចំនួន ៩​រូប ដែល​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា លើកលែងតែ​តំណាង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុណ្ណោះ​ដែល​អវត្តមាន។ ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​យាង និង​ចូល​គាល់​ព្រះបាទ​នរោត្តម សីហមុនី មាន​ដូចជា៖ លោក ហ្វើឌីណាន់...

អាជ្ញាធរ​បិទ​ចរាចរណ៍​ផ្លូវគោក​៥​ខ្សែ​និង​ផ្លូវទឹក​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង សម្រេច​បិទ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន ៥​ខ្សែ និង​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​តាម​ដង​ទន្លេសាប ទន្លេមេគង្គ​លើ និង​ហាមឃាត់​ការ​បង្ហោះ​ខ្លែង និង​ឧបករណ៍​ថត​ដែល​បំពាក់​លើ​យន្តហោះ​បញ្ជា ឬ​ដ្រូន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​ដែល​ចាប់​ដំណើរការ​នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ។ លោក ឃួង ស្រេង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា ដើម្បី​ឱ្យ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន...

មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ការ​ជំរុញ​ពលរដ្ឋ​ឱ្យ​តវ៉ា​អំឡុង​ពេល​ប្រជុំ​អាស៊ាន​ថា​គ្មាន​តម្លៃ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ងើប​ឡើង​តវ៉ា​នៅ​ទូទាំង​ប្រទេស​របស់​ក្រុម​វេទិកា​ពលរដ្ឋ ខណៈ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អាស៊ាន ថា​ជា​គំនិត​រវើរវាយ​ដែល​គ្មាន​តម្លៃ​ឲ្យ​មេដឹកនាំ និង​ប្រមុខ​ការទូត​អាស៊ាន​ត្រូវ​ចាប់​បង្ខំ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​នោះ​ឡើយ។ អ្នក​សារព័ត៌មាន​វីអូឌី (VOD) បាន​ដកស្រង់​សម្ដី​របស់​លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា គំនិត​របស់​ក្រុម​លោក គឹម សុខ ជា​គំនិត​រវើរវាយ​កើត​ចេញពី​បុគ្គល​ផ្ទាល់ខ្លួន។ លោក​បន្ត​ថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​រួច​អស់​ទៅ​ហើយ។ កាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា...

អ្នក​ឃ្លាំមើល​រិះគន់​ថា​កម្ពុជា​ក្នុង​ឋានៈ​ប្រធាន​អាស៊ាន​ដឹកនាំ​ការងារ​បរាជ័យ បាន​ត្រឹម​អួត​នាឡិកា​ដៃ

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ថា​ចាប់តាំងពី​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ រហូត​ដល់​ប្រគល់​ញញួរ​ឱ្យ​ទៅ​ប្រធាន​អាស៊ាន​ថ្មី បាន​ត្រឹមតែ​អួត​ពី​ការ​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជា​នាឡិកា​ដៃ​ឱ្យ​មេដឹកនាំ​អាស៊ាន​ប៉ុណ្ណោះ ខណៈ​គ្រប់​កិច្ចការ​របស់​អាស៊ាន​បាន​ទទួល​បរាជ័យ​ទៅ​ហើយ​នោះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន ប្រឹង​អួត​នាឡិកា​ដៃ​ដែល​គាត់​នឹង​ចែក​ឱ្យ​មេដឹកនាំ​អាស៊ាន ថា​ខ្មែរ​ធ្វើ​បាន ប៉ុន្តែ​នាឡិកា​នេះ​គ្រាន់តែ​យក​បំណែក​អេឡិចត្រូនិក​ពី​បរទេស​មក​ផ្គុំ​តែប៉ុណ្ណោះ...

IDEA TALK៖ ភាព​ខុស​គ្នា មុន​និង​ក្រោយ​ពេល​ដែល​កម្ពុជា​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «ភាព​ខុស​គ្នា មុន​និង​ក្រោយ​ពេល​ដែល​កម្ពុជា​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន»។

កម្ពុជា​នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ខាងមុខ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​ញញួរ​នេះ​នឹង​ធ្វើឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​ជា​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ច​សន្ទនា​អាស៊ាន​ជា​សកល​លើក​ទី​២...

IDEA TALK៖ អនាគត​អាស៊ាន និង​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «អនាគត​អាស៊ាន និង​កម្ពុជា»។

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ប្រធាន​អាស៊ាន​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ភូមា​ដែល​បង្ក​ហិង្សា​លើ​ជនស៊ីវិល

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​គួរ​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដែល​កំពុង​បង្ក​អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​វាយប្រហារ​លើ​ជនស៊ីវិល និង​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ចេតនា​របស់​អាស៊ាន​ដែល​ចង់​ឲ្យ​មាន​ការ​បញ្ចប់​វិបត្តិ​នៅ​ភូមា ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​គួរតែ​មាន​ឥរិយាបថ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដោយ​ឯករាជ្យ​ជាង​ពេល​បច្ចុប្បន្ន​នេះ។...

Latest news