TAG
អាហ្វហ្គានីស្ថាន
ប្រធានាធិបតីអាមេរិកប្ដេជ្ញាតាមប្រមាញ់អ្នកបំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលដែលផ្តាច់ជីវិតកងទ័ពអាមេរិក១៣នាក់
ក្នុងសន្ទរកថាពោរពេញទៅដោយទឹកភ្នែកដែលថ្លែងចេញពីសេតវិមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្ដេជ្ញាថានឹងតាមប្រមាញ់ក្រុមដែលស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបានផ្តាច់ជីវិតកងទ័ពអាមេរិកាំង ១៣នាក់ និង ១៨នាក់ទៀតរងរបួស។
ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍នៅថ្ងៃសុក្រ ទី២៧ ខែសីហា ថា លោក បៃដិន បានបញ្ជាក់ទៀតថា ប្រតិបត្តិការជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងនៅតែបន្ត។
តាមសេចក្ដីថ្លែងការណ៍របស់លោក បៃដិន គឺលោកបានប្រាប់ក្រុមដែលបានរៀបចំការវាយប្រហារនេះ ហើយក្រុមណាក៏ដោយដែលចង់ឲ្យអាមេរិករងគ្រោះដឹងថា អាមេរិកនឹងមិនលើកលែង និងមិនបំភ្លេចជាដាច់ខាត...
IDEA TALK៖ តើការដកទ័ពរបស់អាមេរិកពីកាប៊ុល មកពង្រឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាចនាំឱ្យមានការជឿជាក់ពីសម្ពន្ធមិត្តរបស់ខ្លួនកម្រិតណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើការដកទ័ពរបស់អាមេរិកពីកាប៊ុល មកពង្រឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាចនាំឱ្យមានការជឿជាក់ពីសម្ពន្ធមិត្តរបស់ខ្លួនកម្រិតណា?»។
តាលីបង់ព្រមានអាមេរិកថានឹងជួបផលវិបាកបើបន្តវត្តមានទ័ពនៅអាហ្វហ្គានីស្ថានហួសថ្ងៃទី៣១ សីហា
កងកម្លាំងយោធាអាមេរិក នៅថ្ងៃអង្គារ ទី២៤ សីហា កំពុងបង្កើនការខិតខំប្រឹងប្រែងជម្លៀសពលរដ្ឋចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់ ព្រមានថា អាមេរិកនិងសម្ពន្ធមិត្តបើនៅតែបន្តប្រតិបត្តិការជម្លៀសពលរដ្ឋហួសថ្ងៃទី៣១ ខែសីហា គឺនឹងជួបផលវិបាកធ្ងន់ធ្ងរ។
សារព័ត៌មានបារាំង AFP បានធ្វើសេចក្ដីរាយការណ៍ថា មកទល់ពេលនេះ ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅតែកំពុងបន្តប្រមូលផ្តុំគ្នានៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល ខណៈពួកគេភ័យខ្លាចអំពីជីវិតរស់នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ដែលធ្លាប់កាប់សម្លាប់មនុស្សយ៉ាងសាហាវ។
ក្នុងស្ថានភាពនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្ថិតក្រោមការដាក់សម្ពាធកាន់តែខ្លាំងឡើង ដើម្បីឲ្យលោកពន្យារកាលបរិច្ឆេទកំណត់នៃការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ដែលតាមផែនការគឺឲ្យអស់នៅត្រឹមថ្ងៃទី៣១...
IDEA TALK៖ តើទិដ្ឋភាពនៅភ្នំពេញ សៃហ្កន (Saigon) កាលពីឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាន (Afghanistan) ឆ្នាំ២០២១ មានភាពខុសគ្នា និងដូចគ្នាបែបណា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើទិដ្ឋភាពនៅភ្នំពេញ សៃហ្កន (Saigon) កាលពីឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាន (Afghanistan) ឆ្នាំ២០២១ មានភាពខុសគ្នា និងដូចគ្នាបែបណា?»។
វិដេអូខាងក្រោម ជាកិច្ចសម្ភាសន៍ដែលមានបកប្រែជាភាសាខ្មែរ៖
https://www.youtube.com/watch?v=dW9UWRU1uCw
អាមេរិកប្រាប់ចិនថាកុំប្រៀបធៀបតៃវ៉ាន់ទៅនឹងអាហ្វហ្គានីស្ថាន គឺចិនមើលអាមេរិកនិងតៃវ៉ាន់ខុសហើយ
ការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលនាំឱ្យប្រទេសឥស្លាមមួយនេះធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន លើកមកធ្វើការវិភាគ និងវាយបន្ថោកអាមេរិក ដោយចំអកដាក់កោះតៃវ៉ាន់ថាកុំទុកចិត្តអាមេរិកខ្លាំងពេក ប្រយ័ត្នដូចរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលចាញ់សង្គ្រាមពួកតាលីបង់។
កាសែតរបស់បក្សកុម្មុយនីស្តចិន Global Times បានចំអកតៃវ៉ាន់ថា ដល់ពេលទាល់ច្រក គឺអាមេរិករត់ចោលសម្ពន្ធមិត្ត គឺមើលអាហ្វហ្គានីស្ថានទៅ។
ក្រោយពីរដ្ឋាភិបាលក្រុងកាប៊ុល ដែលអាមេរិកគាំទ្រ ត្រូវបានកងទ័ពតាលីបង់វាយដួលរលំកាលពីថ្ងៃទី១៥ សីហា ធ្វើឱ្យសហរដ្ឋអាមេរិករងការរិះគន់ជាខ្លាំងដែលនាំឱ្យលោកប្រធានាធិបតី ចូ បៃដិន ប្រតិកម្មជាហូរហែទៅនឹងមជ្ឈដ្ឋានទាំងនោះ ដោយការបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាមេរិកជាថ្មីម្ដងទៀតចំពោះសម្ពន្ធមិត្តឯទៀត ជាពិសេសតៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងការគំរាមកាន់តែខ្លាំងពីសំណាក់ប្រទេសចិន។
ប្រធានាធិបតីអាមេរិក លោក...
IDEA TALK៖ តើប្រទេសកម្ពុជាបានរៀនសូត្រអ្វីខ្លះពីវិបត្តិនៅអាហ្វហ្គានីស្ថាន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើប្រទេសកម្ពុជាបានរៀនសូត្រអ្វីខ្លះពីវិបត្តិនៅអាហ្វហ្គានីស្ថាន?»។
សហរដ្ឋអាមេរិកដកកងទ័ពពីអាហ្វហ្គានីស្ថាន គឺសម្រេចប្ដូរយុទ្ធសាស្ត្រសន្តិសុខពិភពលោក
ភ្លាមៗក្រោយពេលចលាចលកើតមានពេញផ្ទៃប្រទេសមួយនៅអាស៊ីកណ្ដាល រដ្ឋមន្ត្រីការបរទេសអាមេរិក បានការពារសេចក្ដីសម្រេចចិត្តក្នុងការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានថា ជារឿងពីរផ្សេងគ្នាក្នុងការដកទ័ពអាមេរិកចេញពីសង្គ្រាមនៅវៀតណាមខាងត្បូងនាឆ្នាំ១៩៧៥ និងស្ទើរតែនិយាយប្រដូចន័យមួយថា អាមេរិកសម្រេចចោលសមរភូមិមួយនេះដោយហត់នឿយក្នុងរយៈពេល ២០ឆ្នាំមកហើយ ដោយហេតុថានិយាយគ្នាមិនស្ដាប់ជាមួយនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយលោក Antony Bliken និយាយថា បើទោះកងទ័ពអាមេរិកបន្តស្ថិតនៅក្នុងប្រទេសនេះទៀត ក៏រឿងនេះគង់នឹងកើតឡើងដែរ។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឯណោះវិញនិយាយថា លោកមិនចង់រំឭកអតីតកាលដ៏ឈឺចាប់ដែលលោកចាត់ទុកថាជាកំហុសមួយរួចស្រេចទៅហើយនោះទេ។
លោក បៃដិន លើកឡើងថា លោកបានដឹងអំពីការរិះគន់ទាំងអស់ តែលោកថាវាគ្មានពេលណាមួយទេដែលល្អដើម្បីដកទ័ពសហរដ្ឋអាមេរិក បើទោះបីជាធ្វើរឿងនេះកាលពី...
IDEA TALK៖ តើយុទ្ធសាស្ត្រនយោបាយថ្មីរបស់អាមេរិកដែលដកទ័ពចេញពីកាប៊ុល ទៅពង្រឹងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក នឹងជះឥទ្ធិពលបែបណាដល់ក្រុមប្រទេសដែលជាសម្ពន្ធមិត្តរបស់ចិន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើយុទ្ធសាស្ត្រនយោបាយថ្មីរបស់អាមេរិកដែលដកទ័ពចេញពីកាប៊ុល ទៅពង្រឹងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក នឹងជះឥទ្ធិពលបែបណាដល់ក្រុមប្រទេសដែលជាសម្ពន្ធមិត្តរបស់ចិន?»។
IDEA TALK៖ តើស្ថានភាពនៅអាហ្វហ្គានីស្ថាន អាចនាំឱ្យមានអំពើប្រល័យពូជសាសន៍ដែរទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើស្ថានភាពនៅអាហ្វហ្គានីស្ថាន អាចនាំឱ្យមានអំពើប្រល័យពូជសាសន៍ដែរទេ?»។
ពួកឧទ្ទាមតាលីបង់ប្រកាសបញ្ចប់សង្គ្រាមក្រោយពីផ្ដួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យគាំទ្រដោយអាមេរិក
មកដល់នាទីចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងកាប៊ុល ដែលគាំទ្រដោយលោកខាងលិច និងសហរដ្ឋអាមេរិក ត្រូវបានកងទ័ពឧទ្ទាមតាលីបង់ វាយដួលរំលំដណ្ដើមអំណាចបានហើយ។
ក្នុងស្ថានភាពដែលកងទ័ពឧទ្ទាមនេះចូលកាន់កាប់រដ្ឋធានីកាប៊ុលបានទាំងស្រុងកាលពីយប់ថ្ងៃអាទិត្យ ទី១៥ សីហា គឺកងកម្លាំងឧទ្ទាមនេះបានប្រកាសបិទបញ្ចប់សង្គ្រាមនៅទូទាំងប្រទេសដោយសន្យាថាធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានមានសន្តិភាពឡើងវិញ។
អ្នកនាំពាក្យការិយាល័យនយោបាយតាលីបង់ លោក Mohammad Naeem បានបញ្ជាក់ប្រាប់បណ្ដាញផ្សាយព័ត៌មាន Aljazeera ថា ការប្រយុទ្ធដើម្បីសេរីភាព និងទឹកដីរបស់រដ្ឋឥស្លាមបានបិទបញ្ចប់ហើយ។ តាមមន្ត្រីតាលីបង់រូបនេះ កងទ័ពតាលីបង់ប្រកាសឱ្យជនស៊ីវិល និងកងទ័ពរបស់រដ្ឋាភិបាលចាញ់សង្គ្រាម ត្រូវប្រគល់អាវុធមកឱ្យរដ្ឋាភិបាលថ្មី ដោយសន្យាថានឹងមិនធ្វើទុក្ខបុកម្នេញអ្វីឡើយ ហើយធានាថាការដឹកនាំនៃរបបតាលីបង់ថ្មីនេះនឹងមានសុវត្ថិភាព។
នៅព្រឹកថ្ងៃចន្ទ ទី១៦...