26 C
Phnom Penh

TAG

អំពើពុករលួយ

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​របស់​ខ្លួន​សម្រាប់​ចាប់​មន្ត្រី​ពុករលួយ មន្ត្រី​រំលោភ​អំណាច មន្ត្រី​បំពាន​សិទ្ធិមនុស្ស មិន​បម្រើ​រាស្ត្រ...

ដើមឈើ​ធំៗ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដែល​ទាក់ទាញ​ទេសចរ ប្រឈម​ងាប់ និង​បាត់បង់​ជា​បណ្តើរៗ

ដើមឈើ​ទាល​ធំៗ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ កំពុង​ប្រឈម​ងាប់​ជា​បណ្តើរៗ និង​មាន​ដើមឈើ​ខ្លះ​ទៀត​ត្រូវ​គេ​កាប់​ដោយ​ស្រប​ច្បាប់។ ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​ភ្ញៀវ​ទេសចរ ចាត់ទុក​ថា​ករណី​នោះ​គឺជា​ចេតនា​របស់​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​សម្លាប់​ដើមឈើ​ទាល​ធំៗ​ឱ្យ​អស់​ពី​បរិវេណ​មុខ​អង្គរវត្ត​ទៅវិញ។ ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន បាន​ប្រទះ​ឃើញ​ដើមឈើ​ទាល ២​ដើម​ងាប់ និង​ដើមឈើ​ទាល​ខ្លះ​ទៀត​ដែល​មុខកាត់​ជាង ១​ម៉ែត្រ ប្រវែង​ជិត ២០​ម៉ែត្រ ត្រូវ​គេ​កាប់​រួចរាល់​អស់​ខ្លះ​ទៅ​ហើយ។ ពលរដ្ឋ​បាន​លើកឡើង​ថា អាជ្ញាធរ​បាន​ជីក​រណ្តៅ​ព័ទ្ធ​ជុំវិញ​គល់ឈើ​ទាល ដើម្បី​ឱ្យ​ទឹក​ជ្រាប​ចូល​ក្នុង​រណ្តៅ រួច​យក​ស្មៅ​កប់​ជុំវិញ​គល់ ក្នុង​បំណង​សម្លាប់​ដើមឈើ​ទាល​នេះ​ទំនង​ជា​យក​ឈើ​លក់​ធ្វើ​អាជីវកម្ម។ ពលរដ្ឋ​បាន​ចោទ​ថា ការ​សម្លាប់​ដើមឈើ​ធំៗ​នោះ គឺជា​ចេតនា ឬ​ជា​ល្បិច​ដើម្បី​បាន​កាប់​ដើមឈើ​ស្រប​ច្បាប់​របស់​អាជ្ញាធរ...

ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ រង​ការ​ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

បុគ្គលិក​ទូរទស្សន៍ ហង្ស​មាស និង​ទូរទស្សន៍ NICE TV ប្រចាំ​ខេត្ត​ព្រះវិហារ សម្រេច​ប្តឹង​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ចំនួន ២​រូប គឺ​ព្រះរាជអាជ្ញា ទី សុវិនថាល់ និង​ព្រះរាជអាជ្ញារង វុធ សាវី ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ចោទប្រកាន់​ថា អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល...

មន្ត្រី​និង​ពលរដ្ឋ​ស្នើ ACU ស៊ើប​អង្កេត​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​ភ្នំដិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

មន្ត្រី​រាជការ និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បើក​ការ​ស៊ើបអង្កេត​ចំពោះ​សកម្មភាព​ការងារ​របស់​លោក កែវ ផាន ប្រធាន​គយ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ ទាក់ទិន​នឹង​បទល្មើស​នាំចូល​សារធាតុ​មេតាណុល ឬ​អាល់កុល​ក្លែងក្លាយ​ចំនួន ២១​តោន ដែល​អាជ្ញាធរ​ជំនាញ​ចាប់​បាន​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា ក.ប.ប. សាខា​ខេត្ត​តាកែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា កន្លងមក​នេះ បាន​ចុះ​ស្ទាក់​ចាប់​សារធាតុ​មេតាណុល...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​អគ្គនាយក​កាំកុងត្រូល​ថា​កិបកេង​លុយ​ជាតិ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក

មន្ត្រី​រាជការ​ជាច្រើន​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​ហៅ​កាត់​ថា ក.ប.ប. លោក ផាន អូន បាន​កិបកេង​លុយ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី ចំនួន​ជាង ៧​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​បាន​បន្ត​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ផាន អូន ដែល​បាន​កិបកេង​ថវិកា​ជាតិ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​នៃ​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី...

ACU ចាប់​ខ្លួន​ប្រធាន​និង​អនុប្រធាន​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ក្រចេះ​បន្ទាប់ពី​សង​លុយ​ពុករលួយ​ទៅ​ម្ចាស់​ដើម​វិញ

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចាប់​ខ្លួន​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ជាមួយ​អនុប្រធាន​ម្នាក់​ទៀត​អស់​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ខេត្ត​នៅឡើយ។ ប្រភព​ពី​មន្ត្រី​សុខាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ កំពុង​ទទឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ចំណាត់ការ​របស់ ACU បញ្ជូន​ជន​ពុករលួយ​ទាំងនោះ​ឡើង​តុលាការ ដោយ​មិន​មាន​ការ​យោគយល់ ដើម្បី​ជា​គំរូ​ល្អ​ដល់​អ្នក​ឯ​ទៀត​កុំ​ឱ្យ​ធ្វើ​តម្រាប់​តាម។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់ គឺ​មាន​រយៈពេល​យូរ​ថ្ងៃ​មក​ហើយ នៅ​មិន​ឃើញ​បញ្ជូន​ជន​សង្ស័យ​ឡើង​តុលាការ​ទៀត។ ករណី​នេះ អាច​ទំនង​ជា​ខ្លាច​បែកការ​រាលដាល​ដឹង​ដល់​ខេត្ត​ផ្សេងៗ​ទៀត ដែល​មាន​លក្ខណៈ​ពុករលួយ​របៀប​ដូចៗ​គ្នា។ លោក ទឺ ប៊ុនឡេង ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ និង​លោក ជាង សុខអេង...

មន្ត្រី​សុខាភិបាល​ទូទាំង​ខេត្ត​ក្រចេះ​ស្វាគមន៍ ACU ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ប្រធាន​ការិយាល័យ​រដ្ឋបាល

ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ផ្នែក​សុខាភិបាល​ទូទាំង​ខេត្ត​ក្រចេះ សាទរ​ចំពោះ​ក្រសួង​សុខាភិបាល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ដែល​បាន​ចាត់​វិធានការ​លើ​រឿង​ពុករលួយ​របស់​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ លោក ទឺ ប៊ុនឡេង ចាត់ការ​តាម​ច្បាប់​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ជាប់​កិច្ចសន្យា។ វិធានការ​ច្បាប់​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​ឈ្មោះ ទឺ ប៊ុនឡេង គឺ​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ប្ដឹង​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក​អភិបាល​ខេត្ត​ក្រចេះ ជាពិសេស​បាន​ផ្ញើ​សំណូមពរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​បើ​ការ​ស៊ើបអង្កេត​ពី​ការប្រព្រឹត្ត​ជន​ពុករលួយ​រូប​នេះ។ ប្រភព​ពី​មន្ត្រី​សុខាភិបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា...

ពលរដ្ឋ​ចោទ​ស្នងការ​នគរបាល​ខេត្ត​កំពត​ថា​ទំនង​ជា​អាច​ពាក់ព័ន្ធ​សង្វៀន​ជល់មាន់​នៅ​ស្រុក​ទឹកឈូ ទើប​មិន​បង្ក្រាប

ពលរដ្ឋ​រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត អះអាង​ថា សង្វៀន​ភ្នាល់​ជល់មាន់​មួយ​កន្លែង​មាន​ទីតាំង​នៅ​ភូមិ​ព្រៃឃ្មុំ ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ ដែល​មាន​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ​ពី​សាលាឃុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃឃ្មុំ បាន​បើក​ដំណើរការ​ល្បែង​ភ្នាល់​បញ្ជល់​មាន់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​បង្ក្រាប។ ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ពិនិត្យ​លើ​ប្រសិទ្ធភាព​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ការ​ហាមឃាត់​ប្រមូល​ផ្តុំ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ Covid-19 នៅ​ក្នុង​សហគមន៍ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ តើ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាងណា? ពលរដ្ឋ​បញ្ជាក់​ថា សង្វៀន​ល្បែង​ភ្នាល់​ជល់មាន់​ខាងលើ​នេះ គឺ​បាន​បើក​ភ្នាល់​ជា​រៀងរាល់​ចុង​សប្តាហ៍ ហើយ​ក៏​ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ផង ទើប​គ្មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប...

ក្រុម​អ្នក​តស៊ូ​មតិ៖ ការ​បកស្រាយ​មិន​ច្បាស់​ពី​តម្លៃ​តេស្ដ​កូវីដ-១៩ នាំ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ

ក្រុម​អ្នក​សង្កេតការណ៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់​រឿង​តម្លៃ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 នៅ​មន្ទីរពេទ្យ​ឯកជន​ឲ្យ​បាន​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ នឹង​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា គ្រួសារ​ត្រកូល ហ៊ុន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​លើ​ខ្នង​រាស្រ្ត​ខ្មែរ​ក្រីក្រ​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​គ្រោះអាសន្ន។ អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ថា ការ​បំភ្លឺ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជាច្រើន​អំពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទាក់ទង​ទៅ​នឹង​ការ​ចោទ​សួរ​របស់​ពលរដ្ឋ អំពី​ការ​ធ្វើ​តេស្ដ​រក​វីរុស...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​លោក ផាន អូន នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល​ទោះបីជា​ក្រសួង​ធ្លាប់​ហាមឃាត់​ក៏ដោយ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​បាន​នាំគ្នា​ចោទ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ថា​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដដែល បើ​ទោះបីជា​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​ធ្វើ​កំណែ​ទម្រង់​បញ្ឈប់​អំពើពុករលួយ​របស់​លោក​នៅ​ក្នុង​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ពេល​កន្លងទៅ​ក៏ដោយ។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ជាច្រើន​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ថា បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម បាន​ហាមឃាត់​សកម្មភាព​អំពើពុករលួយ​លែង​ឲ្យ​មាន​ការ​កាត់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​មន្ត្រី ក.ប.ប ប្រចាំ​ខែ​រួចមក លោក...

Latest news