30 C
Phnom Penh

TAG

អ៊ុងសាន ស៊ូជី

របប​សឹក​ភូមា​ដឹកនាំ​ដោយ​ពួក​យោធា ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ

ប្រទេស​ភូមា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ។ ប៉ុន្តែ​ពេល​នោះ ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។ ចាប់ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅលើ​សេរីភាព​របស់​ប្រជាជន តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។ គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ បាន​ឡើង​កាន់​អំណាច​ក្រោម​ការ​ចង្អុល​វាស់វែង​នៃ​រដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​ពួក​យោធា​ដោយ​ការ​រឹត​បន្តឹង​សេរីភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ឡើយ ក៏​ព្រោះ​តែ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​ពួក​យោធា​ហាម​ប្រធានាធិបតី​ពាក់ព័ន្ធ​ខ្សែលោហិត​ជាមួយ​ជនបរទេស។ តែ​យ៉ាងណា អ្នកស្រី​នៅតែ​យក​អំណាច​បាន គឺជា​ទីប្រឹក្សា​រដ្ឋ​ឋានៈ​ស្មើ​ប្រធានាធិបតី។...

សភា​អឺរ៉ុប​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​ភូមា​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ

សភា​អឺរ៉ុប បាន​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​ភូមា ដោយ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​តំណាង​ឱ្យ​ប្រជាជន​ភូមា។ តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ​មាន ៦៤៧​រូប​បោះឆ្នោត​គាំទ្រ និង ៣១​រូប​បោះឆ្នោត​អនុប្បវាទ និង ២​សំឡេង​ជំទាស់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Irrawaddy នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​តុលា នេះ។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​សាតាំង​នៃ​សភា​សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ទទួល​យក​តំណាង​រដ្ឋាភិបាល​ស្រមោល​នេះ​ដែល​មាន​ការិយាល័យ​នៅ​អឺរ៉ុប ដោយ​ចាត់ទុក​ថា​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រទេស​ភូមា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​សភា​របស់​សហគមន៍​អន្តរជាតិ​ដ៏​ធំ​មួយ​ទទួលស្គាល់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា ជា​ស្ថាប័ន​តំណាង​ភាព​ស្រប​ច្បាប់​ក្នុង​កម្រិត​ការទូត​ខ្ពស់​បំផុត​នៅ​អឺរ៉ុប។ ដំណោះស្រាយ​របស់​សភា​អឺរ៉ុប ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​តុលា បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​រដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ប្រទេស​ភូមា...

តុលាការ​របប​សឹក​ភូមា​បង្ខំ​អ្នកស្រី ស៊ូជី ឆ្លើយ​សារភាព​ថា​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ តែ​អ្នកស្រី​ថា​ជា​សិទ្ធិ​របស់​ពលរដ្ឋ

អ្នកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​មាន​ឋានៈ​ស្មើ​នឹង​ប្រធានាធិបតី បាន​ថ្លែង​ថា ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺជា​សិទ្ធិ និង​ឆន្ទៈ​របស់​ប្រជាជន។ បើ​តាម​មេធាវី​របស់​អ្នកស្រី គឺ​អ្នកស្រី ស៊ូជី បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​ពុករលួយ​ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា​រូប​នេះ ហើយ​ចម្លើយ​របស់​អ្នកស្រី គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​រដ្ឋអាជ្ញា​ដែល​បាន​សួរ​អ្នកស្រី​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែរ​ឬ​ទេ។ នេះ​បើ​តាម​វិទ្យុ RFA ជា​ភាសា​ភូមា ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ ទី​២១ កញ្ញា នេះ។ តាម​មេធាវី Khin Maung...

UN នឹង​សម្រេច​ថា​តើ​រដ្ឋាភិបាល អ៊ុងសាន ស៊ូជី ឬ​ក៏​ពួក​យោធា​ជា​អ្នក​កាន់កាប់​អាសនៈ​នៅ UN ឬ​ក៏​ទុក​ឱ្យ​ទំនេរ

មហាសន្និបាត​លើក​ទី​៧៥ របស់​អង្គការ​សហប្រជាជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​បុរី​ញីវយ៉ក នៅ​ថ្ងៃ​ទី​១៤ កញ្ញា។ សម្រាប់​មហាសន្និបាត​ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង ប៉ុន្តែ​ភាព​ចម្រូងចម្រាស​មួយ​បាន​ផ្ទុះឡើង គឺ​ការ​ដណ្ដើម​អាសនៈ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​រវាង​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​របប​សឹក​ភូមា។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា Irrawaddy បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សាតាំង​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នឹង​ធ្វើការ​សម្រេច​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ដើម្បី​កំណត់​ថា​តើ​អាសនៈ​នេះ​ត្រូវ​ប្រគល់​ឱ្យ​ភាគី​ខាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​ក៏​ត្រូវ​ប្រគល់​ឱ្យ​របប​សឹក​ដឹកនាំ​ដោយ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឬ​ក៏​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ។ របប​សឹក​ភូមា បាន​ដាក់​លិខិត​ស្នើសុំ​ទៅកាន់​គណៈកម្មការ​សាតាំង​នេះ​តាំងពី​ដើម​ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទុក​រហូត​មក​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បើក​មហាសន្និបាត​ចូល​មកដល់។ តែ​ជាមួយ​គ្នា​នេះ...

រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា​អំពាវនាវ​ឱ្យ​ងើប​ឡើង​ធ្វើ​សង្គ្រាម​ប្រឆាំង​របប​រដ្ឋប្រហារ​ក្រោយ​ពី​របប​នេះ​ប្ដូរ​ចិត្ត​បដិសេធ​បទ​ឈប់​បាញ់

រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ឈ្មោះ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា បាន​ប្រកាស​ធ្វើ​សង្គ្រាម​ផ្ដួល​រំលំ​របប​យោធា​ដោយ​អំពាវនាវ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ និង​ជនស៊ីវិល ដាក់​គោលដៅ​លើ​ពួក​យោធា និង​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ​ក្នុង​ការ​វាយប្រហារ។ យោង​តាម​ការផ្សាយ​របស់​កាសែត​ភូមា The Irrawaddy កាលពី​ថ្ងៃ​ទី​៧ កញ្ញា គឺ​លោក Duwa Lashi La ប្រធាន​ស្តីទី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​ចាប់ផ្តើម​នៃ​ការបះបោរ​ទូទាំង​ប្រទេស។ លោក​ព្រមាន​ប្រជាជន​ឱ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ហើយ​ត្រូវ​ស្តុក​ទុក​ស្បៀងអាហារ​ក្នុង​ផ្ទះ​ចាប់ពី​ពេលនេះ​តទៅ ព្រោះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ និង​សង្គ្រាម​វាយឆ្មក់​ចាប់ផ្ដើម​នៅ​ទូទាំង​ប្រទេស។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ កម្លាំង​មូលដ្ឋាន​របស់​ប្រជាជន​បាន​លេចឡើង​នៅ​ទូទាំង​ប្រទេស​ភូមា គឺ​ដើម្បី​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ដណ្តើម​អំណាច តាមរយៈ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ...

របប​សឹក​ភូមា​យល់ព្រម​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ខណៈ​ប្រេសិត​អាស៊ាន​ត្រៀម​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី

ប្រេសិត​ពិសេស​នៃ​សមាគម​អាស៊ាន បាន​ប្រកាស​ថា​លោក​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការបរទេស​របស់​ពួក​យោធា​ភូមា ដោយ​បាន​លើក​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​បួន​ខែ ហើយ​ពួក​យោធា​ក៏​បាន​យល់ស្រប​តាម។ ជាមួយ​គ្នា​នេះ ប្រេសិត​ពិសេស​របស់​អាស៊ាន លោក Erywan Yusof ដែល​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​ពីរ​របស់​ព្រុយណេ ក៏​បាន​ប្រាប់​មេដឹកនាំ​យោធា​ភូមា​ថា នៅ​ពេល​ដែល​លោក​ត្រូវ​ទៅកាន់​ប្រទេស​ភូមា ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​ត្រូវតែ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បី​ឱ្យ​អ្នកស្រី​អំពាវនាវ​ទៅកាន់​មន្ត្រី​ថ្នាក់​ក្រោម និង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ហើយ​ការ​បើក​ការ​ចរចា​នយោបាយ​ភ្លាមៗ​តែម្ដង។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ជប៉ុន​ក្យូដូ ប្រេសិត​ពិសេស​របស់​អាស៊ាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ប្រាប់​ទៅ​ពួក​យោធា​ភូមា​ថា...

ពួក​យោធា​ភូមា​ត្រៀម​រំលាយ​បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​រៀបចំ​យុទ្ធសាស្ត្រ​ឈ្នះ​ឆ្នោត​យក​គំរូ​តាម​កម្ពុជា

យ៉ាងហោចណាស់​មាន​ប្រទេស​ពីរ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​មើលឃើញ​ថា​ជា​មេរៀន​ឱ្យ​ពួក​យោធា​ភូមា​កំពុង​សិក្សា​យក​គំរូ​តាម ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​បន្ត​ទៀត គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ រាជាណាចក្រ​កម្ពុជា ត្បិត​រដ្ឋធម្មនុញ្ញ​ចែង​អំពី​ការ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពហុ​បក្ស​មែន តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​ប្រទេស​នេះ​ប្រើ​យុទ្ធសាស្ត្រ​ក្រោម​អំណាច​របស់​ខ្លួន វាយ​កម្ទេច​គូប្រកួត​មុន​ការបោះឆ្នោត​មក​ដល់ ក៏​ព្រោះ​តែ​ខ្លាច​ចាញ់​ក្នុង​ការ​បោះឆ្នោត។ ជាក់ស្ដែង​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​មួយ គឺ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញពី​កម្លាំង​រួបរួម​អ្នក​ជាតិ​និយម និង​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​មុន​ការ​ប្រកួត គឺ​ស្នើ​ឱ្យ​តុលាការ​រំលាយ​បក្ស​នេះ​តែម្ដង គឺ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​បក្ស​ប្រឆាំង​ធំ​នេះ​ត្រូវ​គេ​រំពឹង​ថា​ប្រាកដ​ណាស់​នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្រោម​យន្តការ​រៀបចំ​បោះឆ្នោត​មួយ​ដែល​ឯករាជ្យ​ហើយ​នោះ។ ប្រទេស​មួយ​ទៀត​ក្នុង​អាស៊ី​អាគ្នេយ៍​ដែរ​នេះ គឺ​រាជាណាចក្រ​ថៃ ក៏​ត្រូវ​បាន​ពួក​យោធា​ប្រើ​យុទ្ធសាស្ត្រ​កម្ទេច​ក្រុម​ប្រជាធិបតេយ្យ ដើម្បី​ប្លន់​អំណាច​ដែរ។ ពួក​យោធា​របស់​រាជាណាចក្រ​នេះ តែងតែ​ធ្វើ​រដ្ឋប្រហារ​ក្រោម​លេស​ដើម្បី​ស្ដារ​សណ្ដាប់ធ្នាប់​សង្គម ក៏​ប្លន់​អំណាច​ពី​បក្ស​កាន់​អំណាច។ មុន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​មកដល់ គឺ​រាជាណាចក្រ​នេះ​ក៏​ធ្លាក់​ក្នុង​ចលាចល​នយោបាយ ហើយ​ពួក​យោធា​ក្រោម​ភ្លើង​ខៀវ​របស់​រាជបល្ល័ង្ក...

មេ​រដ្ឋប្រហារ​ប្រទេស​ភូមា លើក​ខ្លួន​ឯង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី

រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា មាន​អាយុ ៦​ខែ​មក​ហើយ​នៅ​ពេលនេះ។ មេ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា នេះ គឺ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ មីន អ៊ុងឡាំង ជា​ឧត្តមសេនីយ៍​ជំនាន់​ក្រោយ​នៃ​មេ​រដ្ឋប្រហារ​ជំនាន់​មុន គឺ​ឧត្តមសេនីយ៍ ថាន់ ស្វេ។ បុរស​ម្នាក់​នេះ​មុន​ធ្វើ​រដ្ឋប្រហារ គឺ​ត្រូវ​ដាក់​ឱ្យ​ចូល​និវត្តន៍​ពី​ក្របខ័ណ្ឌ​យោធា ដែល​ការពិត​គាត់​ត្រូវ​ចូល​និវត្តន៍​នៅ​ខែ​មិថុនា ឆ្នាំ​២០២១ នេះ។ ឥឡូវ គាត់​ធ្វើ​រដ្ឋប្រហារ​បាន​សម្រេច​ដោយ​ទាញ​អំណាច​ធ្លាក់​មក​ក្នុង​ដៃ​ពួក​យោធា​វិញ និង​ក្រោម​ការ​កាន់កាប់​របស់​ខ្លួន។ បុរស​រូប​នេះ​ទោះ​ជា​ដឹង​ថា​របប​សឹក​របស់​គាត់​មាន​ភាព​អាម៉ាស់​នៅ​លើ​វេទិកា​អន្តរជាតិ​ក៏ដោយ គឺ​លោក​តែង​ព្យាយាម​ញញឹម​ដោយ​ចាត់ទុក​ថា​គ្មាន​នរណា​ក្លាហាន​ជាង​រូប​គាត់។ នេះ​បើ​និយាយ​អំពី​វត្តមាន​របស់​គាត់​នៅ​លើ​វេទិកា​ធំៗ​ចំនួន​ពីរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​នៅ​វេទិកា​មេដឹកនាំ​កំពូល​អាស៊ាន...

របប​រដ្ឋប្រហារ​ភូមា​រំលាយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០​ដែល​ជា​ជ័យជម្នះ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ

ទីបំផុត របប​រដ្ឋប្រហារ​នៅ​ភូមា សម្រេច​លុបចោល​លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ជា​បក្ស​រងគ្រោះ​ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​បោះឆ្នោត​ប្រទេស​ភូមា ដែល​ពួក​យោធា​បង្កើត​ឡើង​ក្រោយ​រដ្ឋប្រហារ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា។ ក្រុមប្រឹក្សា​នេះ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ កក្កដា បាន​ប្រកាស​លុបចោល​លទ្ធផល​បោះឆ្នោត​សភា ឆ្នាំ​២០២០ ដែល​គណបក្ស​របស់​លោកស្រី...

របប​រដ្ឋប្រហារ​ភូមា​បន្ត​ទាមទារ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ ទោះ​ជា​ដឹង​ថា​នឹង​បរាជ័យ​ម្ដង​ទៀត

របប​សឹក​នៅ​ប្រទេស​ភូមា គ្មាន​តម្លៃ​ការទូត​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។ ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​សឹក​នេះ​បាន​បណ្ដេញ​មន្ត្រី​ទូត​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី រាប់​សិប​នាក់។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ខ្លះ​ទៀត​បាន​សម្រេច​ប្រឆាំង​នឹង​របប​សឹក​នេះ ដោយ​មិន​ដើរ​ចេញ​ពី​តំណែង​នោះ​ទេ ខណៈ​ប្រទេស​ជាច្រើន​មិនព្រម​ទទួល​សារតាំង​ថ្មី​នៃ​របប​សឹក​មួយ​នេះ។ អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ គឺជា​របស់​រដ្ឋាភិបាល​ដែល​ពួក​យោធា​ប្លន់​អំណាច​តាមរយៈ​ការ​លើក​ទ័ព​ចូល​រដ្ឋធានី​យ៉ាំងហ្គន ហើយ​ផ្ដួល​រំលំ​អំណាច​របស់​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​តែម្ដង​ជាមួយ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល គឺ​អ្នកស្រី ស៊ូជី ប្រធានាធិបតី និង​គណៈរដ្ឋមន្ត្រី អ្នក​តំណាងរាស្ត្រ​រាប់​រយ​នាក់។ អ្នកស្រី ស៊ូជី និង​ប្រធានាធិបតី Win...

Latest news