30 C
Phnom Penh

TAG

អ៊ុយក្រែន

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា...

វិបត្តិ​រុស្ស៊ី-អ៊ុយក្រែន​ធ្លាក់​ចូល​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រេច​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​ចន្ទ ទី​៣១ មករា នេះ ដែល​ជា​លើកដំបូង​ចាប់តាំង​ពី​ផ្ទុះ​ភាព​តានតឹង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ឡើង​កម្តៅ​ខ្លាំង​ដោយសារតែ​មហាអំណាច​នៅ​អឺរ៉ុប​មួយ​នេះ​គូស​ផែនទី​ប៉ុនប៉ង​វាយ​លុកលុយ​អ៊ុយក្រែន នៅ​ក្រោម​ក្រសែភ្នែក​របស់​យោធា​ណាតូ (NATO) ដែល​ព្រមាន​ប្រឆាំង​យ៉ាង​ខ្លាំង​លើ​ទង្វើ​របស់​ក្រុង​មូស្គូ។ ខណៈ​នេះ ទាំង​ទ័ព​មហាអំណាច​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈមមុខ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ។ តាម​ដំណឹង​មក​ថា ប្រទេស​រុស្ស៊ី បាន​បញ្ជូន​ពេទ្យ​យោធា​រាប់​ម៉ឺន​នាក់​ទៅ​ដាក់​ពង្រាយ​រួចរាល់​អស់​ហើយ​នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សង្គ្រាម​ផ្ទុះឡើង។ ការ​គំរាម​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន ដែល​កាន់តែ​ខ្លាំង​ឡើងៗ បាន​រុញ​ឱ្យ​មាន​ប្រតិកម្ម និង​ការ​ព្រមាន​ធ្ងន់ៗ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ដោយ​ចោទ​ទីក្រុង​មូស្គូ ថា​មាន​បំណង​ចូល​ឈ្លានពាន​អ៊ុយក្រែន​យ៉ាង​ពិតប្រាកដ។ ចំណែក​ខាង​រុស្ស៊ី វិញ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ខណៈ​មហាអំណាច​មួយ​នេះ​បាន​ទាមទារ​ឱ្យ​អង្គការ​យោធា...

អាមេរិក​បន្ថែម​ការ​គាំទ្រ​អ៊ុយក្រែន ខណៈ​ការ​ព្រមាន​មួយ​ថា​រុស្ស៊ី​អាច​នឹង​វាយ​អ៊ុយក្រែន​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ស្ដីពី​ស្ថានការណ៍​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​នេះ លោក បៃដិន នៅតែ​បង្ហាញ​ការ​សន្យា​របស់​លោក​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន បាន​ឲ្យ​ដឹង​ថា លោក ចូ បៃដិន បាន​អះអាង​ឡើងវិញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បង្ហាញ​ជំហរ​ថា​នៅតែ​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយក្រែន តាម​កិច្ចចរចា​ថ្នាក់​ការទូត​ហៅថា Normandy ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤...

រុស្ស៊ី​មិន​ពិបាក​ទេ​ក្នុង​ការ​លុកលុយ​អ៊ុយក្រែន ចុះ​ហេតុ​អ្វី​បាន​ជា​រុស្ស៊ី​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត?

ប្រទេស​អ៊ុយក្រែន នៅ​ពេលនេះ​កំពុង​ធ្លាក់​ចូល​ក្នុង​ស្រមោល​នៃ​សង្គ្រាម​ឈ្លានពាន​យ៉ាង​ពិតប្រាកដ​ពី​សំណាក់​ប្រទេស​មហាអំណាច​ជាប់​របង​ផ្ទះ គឺ​ប្រទេស​រុស្ស៊ី។ អ៊ុយក្រែន ដែល​ជា​ធ្លាប់​ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាព​សូវៀត កំពុង​ដង្ហោយ​ហៅ​ឱ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​យោធា​ណាតូ (NATO) ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។ អ៊ុយក្រែន ពុំ​ទាន់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​នេះ​ទេ ប៉ុន្តែ​ចាប់តាំង​ពី​រុស្ស៊ី​ដណ្ដើម​យក​គ្រីមៀរ បាន​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន ស្វះស្វែង​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ។ ដោយ​មើល​ឃើញ​ថា​អ៊ុយក្រែន​ចង់​ក្លាយ​ជា​សមាជិក​របស់​ខ្លួន ក្រុម​យោធា​ណាតូ ក៏​ចង់​ទាញ​អ៊ុយក្រែន​មក​នៅ​នឹង​ខ្លួន​ដែរ។ រយៈពេល​ចុងក្រោយ​នេះ នៅ​ពេល​មហាអំណាច​រុស្ស៊ី ដំឡើង​សព្វាវុធ និង​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន រត់​ទៅ​ពឹង​មហាអំណាច​អាមេរិក​ដែល​ជា​សមាជិក​មួយ​នៃ​អង្គការ​យោធា​ណាតូ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ឲ្យ​ជួយ​ការពារ​អ៊ុយក្រែន។ ដោយ​មើល​ឃើញ​សភាពការណ៍​យោធា​កាន់តែ​ធ្ងន់ធ្ងរ សហរដ្ឋ​អាមេរិក...

សហរដ្ឋ​អាមេរិក​បង្គាប់​ឱ្យ​គ្រួសារ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន

សហរដ្ឋ​អាមេរិក​បង្គាប់​ឲ្យ​មន្ត្រី​ទូត និង​ក្រុម​គ្រួសារ​នៃ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​រក​មធ្យោបាយ​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន ដោយ​បារម្ភ​អំពី​ការ​បើក​ទ្វារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ដែល​បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស។ បទបញ្ជា​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​អនុញ្ញាត​ផង​ដែរ​ឱ្យ​បុគ្គលិក​ស្ថានទូត​អាមេរិក​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន ដោយ​ស្ម័គ្រចិត្ត តែ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​អាមេរិក​ដែល​មិន​មាន​គ្រួសារ​ក្នុង​ស្ថានទូត គួរ​ពិចារណា​ចាកចេញ​ជាបន្ទាន់។ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​កៀវ នៃ​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​ថា ស្ថានទូត​បាន​ប្រឹក្សា​យោបល់​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន អំពី​វិធានការ​នេះ ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​នៃ​ប្រទេស​ជា​សម្ពន្ធមិត្ត និង​ដៃគូ​ប្រចាំ​ទីក្រុង​កៀវ អំពី​ស្ថានការណ៍​នេះ។ បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​អាច​នឹង​ធ្វើ​សកម្មភាព​យោធា​គ្រប់​ពេលវេលា ដែល​ពលរដ្ឋ​អាមេរិក​គួរតែ​មាន​ផែនការ និង​ត្រៀម​លក្ខណៈ​ជម្លៀស​ខ្លួន​ឱ្យ​បាន​សមស្រប។ ស្ថានទូត​អាមេរិក...

ប្រទេស​ទួរគី​អញ្ជើញ​មេដឹកនាំ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​អង់ការ៉ា

ប្រធានាធិបតី​ប្រទេស​ទួរគី Recep Tayyip Erdogan ស្នើសុំ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​របស់​លោក ដើម្បី​ជជែក​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​យោធា​ដែល​កាន់តែ​តានតឹង​នៅ​តាម​ព្រំដែន​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​លោក Ibrahim Kalin អ្នក​នាំពាក្យ​ប្រធានាធិបតី​ទួរគី ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Tass បាន​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៩ មករា នេះ។ តាម​អ្នក​នាំពាក្យ​រូប​នេះ ប្រទេស​ទួរគី...

ចក្រភព​អង់គ្លេស​បញ្ជូន​សព្វាវុធ​និង​កងទ័ព​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន

ការ​ចរចា​រវាង​រុស្ស៊ី និង​អង្គការ​សម្ពន្ធភាព​យោធា​ណាតូ (NATO) មិន​អាច​បំបែក​ភាព​ទាល់ច្រក​អំពី​ស្ថានការណ៍​យោធា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ប្រទេស​អង់គ្លេស​ដែល​ជា​សមាជិក​មួយ​ដ៏​មាន​ឥទ្ធិពល​នៃ​អង្គការ​យោធា​ណាតូ បាន​សម្រេច​បញ្ជូន​សព្វាវុធ និង​កងទ័ព​មួយ​ក្រុម​តូច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​អង្គារ ទី​១៨ មករា នេះ។ តាម​សេចក្ដី​រាយការណ៍​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC សព្វាវុធ​ប្រទេស​អង់គ្លេស នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​១៨ មករា នេះ។ លោក Ben Wallace រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​ប្រាប់ BBC...

ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បាន​លទ្ធផល​តិចតួច​បំផុត​អំពី​អនាគត​អ៊ុយក្រែន

ជំនួប​កំពូល​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពីរ បាន​បិទ​បញ្ចប់​ដោយ​មាន​លទ្ធផល​តិចតួច​បំផុត នាំ​ឲ្យ​អនាគត​អ៊ុយក្រែន​មិន​ច្បាស់លាស់ ថា​តើ​អាច​គេច​ផុត​ឬ​ទេ​ពី​ការ​លើក​ទ័ព​ចូល​លុកលុយ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។ សារព័ត៌មាន​អង់គ្លេស Independent បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​នេះ​ម្នាក់​នៅ​ក្រុង​វ៉ាស៊ីនតោន ម្នាក់​ទៀត​នៅ​ក្រុង​មូស្គូ។ ទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​សម​ភាគី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​សន្ទនា​គ្នា​តាម​វីដេអូ Online។ ប្រធានបទ​ដែល​នាំ​ឱ្យ​ក្ដៅ​គគុក​មាន​តែ​មួយ​គត់ គឺ​អំពី​ស្ថានការណ៍​នៅ​តាម​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈម​មុខ​ដាក់​គ្នា។ បើ​តាម​សេចក្ដី​រាយការណ៍...

ស្ថានការណ៍​យោធា​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន​កាន់តែ​ផុយ​ស្រួច​ស្រប​ពេល​កងទ័ព​ណាតូ​ទៅ​ដល់​អ៊ុយក្រែន

ស្ថានការណ៍​យោធា​ចុងក្រោយ​នេះ​នៅ​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន កាន់តែ​ធ្លាក់​ចូល​ក្នុង​ភាព​ផុយ​ស្រួច​ហើយ។ កងទ័ព​រុស្ស៊ី កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ចូល​ដល់​ជិត ១០​ម៉ឺន​នាក់ ដោយ​មាន​អាវុធ​គ្រប់​ប្រភេទ រាប់​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើងធំ បាន​ដាក់​ពង្រាយ​រួច​ហើយ។ តែ​សម្រាប់​អ៊ុយក្រែន​វិញ ក៏​បាន​ដាក់​ពង្រាយ​កងទ័ព និង​សព្វាវុធ​មាន​ចំនួន​មិន​តិច​ជាង​រុស្ស៊ី​នោះ​ដែរ។ បន្ថែម​ពី​នេះ​ទៅ​ទៀត ប្រទេស​មួយ​ចំនួន​នៃ​សមាជិក​កងទ័ព​ណាតូ បាន​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ក្នុង​ក្របខ័ណ្ឌ​ជា​ទ័ព​ជំនួយ​របស់​អ៊ុយក្រែន។ តាម​សារព័ត៌មាន Ukraine International ប្រទេស​លោក​ខាងលិច ឬ​សមាជិក​អង្គការ​ណាតូ មាន​ដូចជា​អាមេរិក អង់គ្លេស កាណាដា ប៉ូឡូញ...

អាមេរិក​និង​អ៊ុយក្រែន រួម​នឹង​ណាតូ ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​សមុទ្រ​ខ្មៅ ខណៈ​រុស្ស៊ី​បាញ់​កាំជ្រួច​ព្រមាន​នៅ​តំបន់​ដែនទឹក​គ្រីមមៀ

នៅ​ទីបំផុត សហរដ្ឋ​អាមេរិក​សម្រេច​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​បាញ់​ព្រមាន​នៃ​កង​កាំជ្រួច​របស់​រុស្ស៊ី ដោយ​ក្រុង​វ៉ាស៊ីនតោន ជ្រើសរើស​ការ​ធ្វើ​សមយុទ្ធ​នាវា​ចម្បាំង​ជាមួយ​កង​នាវា​ចម្បាំង​របស់​ប្រទេស​អ៊ុយក្រែន និង​កង​នាវា​នៃ​ប្រទេស​សមាជិក​ណាតូ នៅ​ដែនសមុទ្រ​ខ្មៅ ជា​ទី​ដែល​ក្រុង​ម៉ូស្គូ អះអាង​ដោយ​ឯកតោភាគី​ថា​ជា​ដែនទឹក​របស់​ខ្លួន ហើយ​ព្រមាន​បាញ់​កាំជ្រួច​ដាក់​នាវា​ណា​ដែល​ហ៊ាន​ចូល​តំបន់​នោះ។ សហរដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​ណាតូ បាន​បញ្ចេញ​ឥរិយាបថ​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ប៉ុនប៉ង​កាន់កាប់​ដែនទឹក​របស់​ប្រទេស​អ៊ុយក្រែន ជា​អតីត​ធ្លាប់​ជ្រក​ក្រោម​ដំបូល​របស់​សហភាព​សូវៀត។ ក្នុង​ស្ថានភាព​តានតឹង​នេះ រុស្ស៊ី ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បាញ់​កាំជ្រួច​ដែល​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​រុស្ស៊ី ឱ្យ​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ ខណៈ​នាវា​ចម្បាំង​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​កងនាវា​យោធា​ណាតូ កំពុង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នោះ។ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឱ្យ​ដឹង​ថា...

Latest news