30 C
Phnom Penh

TAG

ឱ វណ្ណឌីន

មន្ត្រី​និង​បុគ្គលិក​សុខាភិបាល​ខេត្ត​ក្រចេះ​ចោទ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​រាជការ​ជា​អ្នក​ដឹកនាំ និង​បុគ្គលិក​ធ្វើការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​មណ្ឌល​សុខភាព​ខេត្ត​ក្រចេះ បាន​ចោទប្រកាន់​ប្រធាន​ការិយាល័យ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅ​ពេទ្យ ទូច) ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ឥរិយាបថ​មិន​សមរម្យ​ដល់​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​តែងតែ​សម្លុត​គំរាមកំហែង រំលោភបំពាន​ការងារ​របស់​ខ្លួន។ លិខិត​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សុខាភិបាល ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អភិបាល​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ...

មន្ត្រី​សុខាភិបាល​កម្ពុជា​ថា​ប្រទេស​ផលិត​វ៉ាក់សាំង​ដែល​មិនព្រម​បញ្ចេញ​ជួយ​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា រិះគន់​ថា ប្រទេស​មួយ​ចំនួន​ដែល​មាន​វ៉ាក់សាំង ហើយ​មិនព្រម​បញ្ចេញ​ជួយ​ដល់​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម បើ​ទោះបីជា​កម្ពុជា​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​ក៏ដោយ ក៏​នៅតែ​មិន​អាច​ទិញ​បាន​ដែរ។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា មិនមែន​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ​ក្រៅពី​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កម្ពុជា​រក​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​មិន​បាន ខណៈ​ប្រទេស​ខ្លះ​បាន​ផលិត​វ៉ាក់សាំង​ទុក​ចាក់​ឲ្យ​តែ​ពលរដ្ឋ​ពួកគេ​ប៉ុណ្ណោះ មិន​បញ្ចេញ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​នោះ​ទេ ដែល​នេះ​គឺជា​ភាព​អាត្មានិយម​សុទ្ធសាធ។ អ្នកស្រី​អះអាង​ថា ទោះ​គ្មាន​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងៗ​ក៏ដោយ ក៏​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ គឺ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​មាន​ប្រសិទ្ធភាព​ដូច​វ៉ាក់សាំង​ប្រទេស​ដទៃ​ទៀត​ដែរ...

ក្រសួង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ នឹង​បន្ត​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ផ្សេង​ទៀត។ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ ១​លាន ៧​សែន​នាក់​បាន​ទទួល​វ៉ាក់សាំង ហើយ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់ ឬ​ប៉ះពាល់​អាយុជីវិត​ដោយសារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នោះ​ឡើយ។ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល...

មនុស្ស​ជាង​៨០​នាក់​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ក្នុង​រយៈពេល​៣​ថ្ងៃ ខណៈ​អ្នក​ឆ្លង​ក៏​មិន​ថយ​ចុះ

យ៉ាងហោចណាស់​មាន​អ្នក​ជំងឺ​ចំនួន​ជាង ៨០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ដែល​ចំនួន​នេះ​ខ្ពស់​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​ក៏​មិន​មាន​ការ​ថយ​ចុះ​ដែរ។ របាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ជាបន្តបន្ទាប់ ពោល​គឺ​ចាប់​ពី ២០​នាក់​រហូត​ដល់​ជាង ៣០​នាក់។ ជាក់ស្ដែង សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន...

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​ពី​ការ​ឆ្លង​វីរុស Covid-19 បន្ថែម​ទៀត

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក អំពាវនាវ​ឲ្យ​ពលរដ្ឋ​យកចិត្ត​ទុកដាក់​ការពារ​ពី​ការ​ឆ្លង​វីរុស Covid-19 ឲ្យ​កាន់តែ​ហ្មត់ចត់​ថែមទៀត ព្រោះ​វីរុស​នេះ​ជា​ប្រភេទ​ជំងឺ​ឆ្លង​ដែល​ចេះ​បំប្លែង​ខ្លួន និង​មាន​លក្ខណៈ​កាច​សាហាវ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហាក់​មាន​ការ​ធ្វេសប្រហែស និង​កំពុង​មើលស្រាល​អំពី​ការ​ឆ្លង​នៃ​វីរុស Covid-19 នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក​បាន​សង្កេត​ឃើញ​ថា​ពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន​មិនសូវ​បាន​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​វីរុស...

ក្រសួង​សុខាភិបាល៖ អ្នក​ស្លាប់​ដោយសារ Covid-19 ចំនួន ១៨​នាក់ និង​ឆ្លង​ថ្មី​ចំនួន​៦៥៥​នាក់

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ថា​នៅ​ថ្ងៃ​ទី​២៤ មិថុនា មាន​ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ចំនួន ១៨​នាក់ និង​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៦៥៥​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ៧២​នាក់ ចំណែក​ឯ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៦៩៦​នាក់។ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ទៀត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​នាក់...

ក្រសួង​សុខាភិបាល​ជំរុញ​ឲ្យ​មន្ទីរ​សុខាភិបាល​តាម​ខេត្ត​ត្រៀម​ខ្លួន​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល រំឭក​ឲ្យ​មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួច​សម្រេច ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តាម​គោលដៅ​សំខាន់ៗ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ សុំ​ឲ្យ​មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​សុខាភិបាល​តាម​ខេត្ត​ទាំងអស់​ត្រៀម​លក្ខណៈ​ឲ្យ​បាន​រួចរាល់​ជាស្រេច ដើម្បី​ពន្លឿន​នៃ​ការ​ចាក់​វ៉ាក់សាំង។ អ្នកស្រី​បាន​ថ្លែង​ទៀត​ថា តាម​ខេត្ត​នីមួយៗ​ប្រសិនបើ​ខ្វះខាត​កម្លាំង​គ្រូពេទ្យ​ដើម្បី​បំពេញ​ការងារ​នេះ គឺ​សុំ​ឲ្យ​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ធ្វើ​សំណើ​មក​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​សម្រួល​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​តាម​គោលដៅ​នីមួយៗ​តាម​បណ្ដា​ខេត្ត​នីមួយៗ​ឲ្យ​បាន​ស្រួល មិន​មាន​ការ​រាំងស្ទះ។ ទាក់ទង​នឹង​បញ្ហា Covid-19 ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា...

ពលរដ្ឋ​រិះគន់​ឥរិយាបថ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង Covid-19 នៅ​សាលា​បឋម​សិក្សា​គោកកញ្ជាន់

ពលរដ្ឋ និង​កម្មករ​កម្មការិនី​ដែល​ទៅ​ទទួល​សេវា​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ក្នុង​សង្កាត់​ចោមចៅទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​រិះគន់​មន្ត្រី​មួយ​ចំនួន​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​លើ​ការងារ​ចាក់​វ៉ាក់សាំង ថា​បាន​ប្រើប្រាស់​នូវ​ឥរិយាបថ​មិន​សមរម្យ និង​ប្រើ​ពាក្យ​សម្ដី​គ្មាន​សុជីវធម៌​ជាដើម​មក​លើ​ពលរដ្ឋ ជាពិសេស​ស្ត្រី​វ័យក្មេង​ដែល​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ។ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ណែនាំ​ដល់​ក្រុម​ការងារ​រៀបចំ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្ដី និង​ឥរិយាបថ​មិន​សមរម្យ​លើ​ពលរដ្ឋ...

Latest news