34 C
Phnom Penh

TAG

កន សាវាង្ស

បក្ស​កាន់​អំណាច​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​និង​ចែក​ថវិកា​ដល់​ពលរដ្ឋ​ដើម្បី​បោះឆ្នោត​ឱ្យ​បក្ស​ខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​គូស​សន្លឹកឆ្នោត ឬ​បោះឆ្នោត ព្រមទាំង​ចែក​ថវិកា​ដើម្បី​ឱ្យ​បោះឆ្នោត​ដល់​គណបក្ស​របស់​ខ្លួន​យ៉ាង​សកម្ម ស្រប​ពេល​នឹង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២។ កូនៗ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គ្រាក់ៗ​បាន​នាំគ្នា​ចុះ​ជួប និង​លើក​ដៃ​សំពះ​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ រួម​ទាំង​តាម​ផ្លូវ​សាធារណៈ ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​នីមួយៗ។ ក្រៅពី​លើក​ដៃ​សំពះ និង​ចុះ​ជួប​ហើយ ពួកគេ​ក៏​បាន​នាំគ្នា​យក​អំណោយ​ដោយ​មាន​សារ៉ុង ប៊ីចេង និង​ថវិកា​ចន្លោះ​ពី ១​ម៉ឺន​រៀល​ទៅ ២​ម៉ឺន​រៀល​ឱ្យ​ពលរដ្ឋ​ផង​ដែរ។ ការ​ផ្ដល់​ជា​អំណោយ​នោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

លោក ហ៊ុន ម៉ានី ណែនាំ​សមាជិក​បក្ស​ប្រជាជន​ខំ​ធ្វើការ​ទើប​ឪពុក​លោក​អាច​ដឹកនាំ​បន្ត​ទៀត

កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ទៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឪពុក​របស់​លោក​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ​ថា ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ឱ្យ​ស្រុះដៃ ហត់​នឿយ​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ស្របពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ជិត​មក​ដល់។ ការ​អះអាង​របស់​លោក ហ៊ុន ម៉ានី ធ្វើឡើង​នៅ​ពេល​សំណេះសំណាល​ជាមួយ​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។ យ៉ាងណា ការ​ចុះ​ជួប​ពលរដ្ឋ​មិនមែន​មាន​តែ​កូនប្រុស​លោក...

អ្នកវិភាគ៖ លោក ហ៊ុន សែន កំពុង​បញ្ចុះបញ្ចូល​មនុស្ស​សំខាន់ៗ​ក្រោយ​ស្ទង់​ដឹង​អ្នក​គាំទ្រ​កូន​មិន​មាន​ច្រើន

អ្នក​សង្កេតការណ៍​ជាច្រើន​លើកឡើង​ថា ទោះបី​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចេញពី​បក្ស​ក៏ដោយ ប៉ុន្តែ​ការ​សម្រេច​នេះ​ត្រូវតែ​ធ្វើ​ឡើង​តាម​សំឡេង​ភាគច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ លិខិត​របស់​លោក ស ខេង សរសេរ​ថា រូបលោក​គោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន ហើយ​ការ​ជ្រើសរើស​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត គឺ​លោក​គោរព និង​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​មហាសន្និបាត...

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ជម្លោះ​ដីធ្លី​នឹង​ប៉ះពាល់​សន្លឹកឆ្នោត បើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​នោះ។ លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល...

Latest news