35 C
Phnom Penh

TAG

កម្ពុជា-ចិន

ចិន​បន្ត​បញ្ជាក់​ពី​ការ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ក្រោយពី​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​៣​ខែ

ចិន បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច និង​នាំ​មក​នូវ​ផ្លែផ្កា​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា។ ថ្លែង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកស្រី ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច ក្រុង​ភ្នំពេញ ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា សម្ដែង​នូវ​ការ​គាំទ្រ​ដល់​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត...

អនាគត​រាជាណាចក្រ​កម្ពុជា​ក្នុង​មិត្តភាព/សម្ពន្ធភាព​ជាមួយ​ចិន​កុម្មុយនីស្ត

អត្ថបទ៖ លោក ហាស់ សាន ប្រវត្តិវិទូ​ឧស្សាហ៍​រំឭក​អ្នក​សិក្សា​ស្រាវជ្រាវ​ថា ប្រវត្តិសាស្ត្រ​អាច​នឹង​ត្រឡប់​មក​ដដែល​វិញ ហើយ​ថា​បើ​មិន​ប្រយ័ត្ន​ទេ អ្នក​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដោយ​មិន​ដឹង​ខ្លួន។ ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន មិន​មែន​ទើប​តែ​កើត​មាន​នា​ពេល​ថ្មីៗ​នេះ​ទេ គឺ​មាន​រាប់​ទសវត្ស​មក​ហើយ ប៉ុន្តែ​ចិន​គេ​គិត​ប្រយោជន៍​ជាតិ​របស់​គេ​ជាង​ប្រយោជន៍​ខ្មែរ ដូច្នេះ​ខ្មែរ​បាន​ត្រឹមតែ​រស់​ផ្ញើ​វាសនា ផ្ញើ​ជីវិត ពឹង​លើ​ចិន​តែប៉ុណ្ណោះ។ តើ​អនាគត​ស្រុក​ខ្មែរ​អាច​នឹង​ជួប​ផលវិបាក​អាក្រក់​ដូចម្តេច​ខ្លះ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​វិភាគ ថា​តើ​ចិន​អាច​ការពារ​ខ្មែរ ឬ​មិន​អាច? ទំនាក់ទំនង​ចំណង​មេត្រី​មិត្តភាព​ខ្មែរ−ចិន​ដ៏​កាន់តែ​រឹងមាំ ដែល​គេ​នាំគ្នា​ប្រសិទ្ធី​ពាក្យ​ថា “មិត្ត​ដែកថែប” ឬ “មិត្ត​ស្រោប​ដែក”...

លោក ហ៊ុន ម៉ាណែត ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​ប្រទេស​ចិន

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្រាញ​អំណាច​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៤ កញ្ញា នេះ បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន​ដែល​មាន​អាយុ​ទើប​តែ​បាន ២៣​ថ្ងៃ ធ្វើ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​ប្រទេស​មហាអំណាច​កុម្មុយនីស្ត​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កន្លងមក។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថា​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​កញ្ញា...

អតីត​អ្នកទោស​នយោបាយ៖ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្ន​នយោបាយ​ការទូត​ជាមួយ​ចិន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្នប្រយែង​នយោបាយ​ការទូត​ជាមួយ​បរទេស​ជិតខាង ជាពិសេស​គឺ​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ចិន ជុំវិញ​អធិបតេយ្យ​ជាតិ និង​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា អ្នក​បន្ត​វេន​បក្ស​កាន់​អំណាច​ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ ត្រូវ​ប្រកាន់​នយោបាយ​ការទូត​ដែល​អព្យាក្រឹត ដោយ​មិន​លម្អៀង​ទៅ​លើ​មហាអំណាច​ណា​មួយ​នោះ​ឡើយ ជាពិសេស​មហាអំណាច​ចិន​ដែល​កំពុង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​បក្ស​ខ្លួន​រហូត​មក​នោះ។ លោក មាជ...

កម្ពុជា​ទំនង​ស្ថាបនា​រួច​ហើយ​ប៉ម​ទឹក​ជ្រៅ​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម

សារព័ត៌មាន​របស់​ជប៉ុន Asia Times បាន​ចុះផ្សាយ​នូវ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​សមុទ្រ​រាម​កម្ពុជា ដែល​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន ដែល​ថា​ការ​ស្ថាបនា​ប៉ម​ទឹក​ជ្រៅ​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចិន សង្ស័យ​ថា​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ហើយ។ បើ​ដូច​ដូច្នេះ​មែន កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ទី​ពីរ​ដែល​មាន​មូលដ្ឋាន​ទ័ព​ចិន បន្ទាប់ពី​ប្រទេស Djibouti នៅ​ទ្វីប​អាហ្វ្រិក។ កាលពី​ពេល​ថ្មីៗ​នេះ កាសែត​ជប៉ុន Nikkei Review បាន​ឱ្យ​ដឹង​ថា មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា​ដែល​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​សង្ស័យ​ថា​ស្ថាបនា​ដើម្បី​កងទ័ព​ចិន នៅ​ពេលនេះ​ជិត​រួចរាល់​ហើយ។ យោង​តាម​ការ​បញ្ចេញ​រូបភាព​ដោយ​ផ្កាយរណប ហើយ​ចាប់​បាន​ដោយ​ក្រុមហ៊ុន​ផ្កាយរណប​អាមេរិក BlackSky បាន​បង្ហាញ​ពី​រូបភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា និង​ប៉ម​របស់​វា​ក៏​ស្ថាបនា​ជិត​រួចរាល់​ហើយ​ដែរ។...

លោក ហ៊ុន សែន ថា​គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​មិត្តភាព​ដែកថែប​កម្ពុជា-ចិន​បាន​ទេ

មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ឧសភា នេះ បាន​និយាយ​បែប​បញ្ឆិត​បញ្ឆៀង​បែប​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ហើយ​បាន​អួត​ពី​ទំនាក់ទំនង​កម្ពុជា និង​ចិន ថា​គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​បំបាក់​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន​បាន​ទេ បន្ទាប់ពី​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចង​មិត្តភាព​ជាមួយ​ចិន កន្លងមក។ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​តាម​របៀប​របប​កុម្មុយនីស្ត លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​សម្បក​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ចិន​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​ទាំង​ផ្លូវ...

លោក ទៀ បាញ់៖ សមយុទ្ធ​ជាមួយ​ចិន​គឺ​បង្ហាញ​ពិភពលោក​ពី​មិត្ត​ដែកថែប​មិន​អាច​បំបែក​បាន

អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន​នៅ​ពេលនេះ គឺជា​សញ្ញា​មួយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​កាន់តែ​ច្បាស់​ថា មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន មិន​អាច​បរទេស​ណា​បំបែក​បាន​ឡើយ ក្នុង​នោះ​លោក ទៀ បាញ់ ព្រមាន​ថា កម្ពុជា​នឹង​បដិសេធ​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​នានា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ លើកឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បង្ហាញ​ដល់​ពិភពលោក​កាន់តែ​ច្បាស់​ថា...

លោក ហ៊ុន ម៉ាណែត៖ សមយុទ្ធ​នាគ​មាស​ជា​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​ឱ្យ​កាន់តែ​រឹងមាំ

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​ដែល​ត្រៀម​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាង​ថា សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន ឆ្នាំ​២០២៣ នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ឱ្យ​កាន់តែ​រឹងមាំ។ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា-ចិន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​ភ្នំ​ជុំសែនរីករាយ ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ផ្តើម​ចេញពី​ទំនាក់ទំនង​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំ និង​ការ​បង្កើត​ចំណង​ការទូត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា-ចិន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​បរទេស​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា​រឿង​កំពង់ផែ​រាម

លោក ហ៊ុន សែន អំពាវនាវ​ទៅ​បរទេស និង​អ្នក​នយោបាយ​មួយ​ចំនួន​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា ថា​កម្ពុជា​ផ្ដល់​កំពង់ផែ​រាម​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ចិន​ទៀត ដោយសារ​រឿង​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បង្ហាញ​រួច​អស់​ហើយ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ (BBU) នា​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បញ្ជាក់​រួច​ហើយ​ថា មិន​មាន​ការ​ផ្ដល់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ...

លោក ហ៊ុន សែន អះអាង​ថា​ក្រុមហ៊ុន​ធំៗ​ចិន​គ្រោង​បន្ត​ការ​វិនិយោគ​គម្រោង​ធំៗ​នៅ​កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្រុមហ៊ុន​ធំៗ​ប្រចាំ​ប្រទេស​ចិន បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​វិនិយោគ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា។ មេដឹកនាំ​ខ្មែរ​ដែល​ជា​មិត្ត​ដែកថែប​របស់​ចិន លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃទី​៩ កុម្ភៈ ថា បន្ទាប់ពី​ជួប​ជាមួយ​ក្រុម​វិនិយោគ​ប្រចាំ​ប្រទេស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ពេលនេះ ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន ៣ របស់​ប្រទេស​ចិន រួម​មាន​ក្រុមហ៊ុន​សាងសង់​គមនាគមន៍​ចិន ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន និង​ក្រុមហ៊ុន China Metro...

Latest news