TAG
កម្ពុជា-វៀតណាម
លោក អ៊ុំ សំអាន ពន្យល់ពីមូលហេតុដែលលោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយម
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថាការដែលលោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ ឬផ្តួលរំលំរាជបល្ល័ង្គ ដោយសារតែសម្តេចព្រះនរោត្តម សីហនុ ជំទាស់មិនឱ្យមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបមួយនេះប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងកំណត់ទឹកដីខុសច្បាប់ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាម បន្តទៀត។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២០ កក្កដា...
យុវជនខ្មែរនៅកូរ៉េខាងត្បូងជំរុញឱ្យពលរដ្ឋខ្មែរចេះស្រឡាញ់ទឹកដីដូចស្រមោចស្រឡាញ់សម្បុក
សកម្មជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ព្រមានទៅកាន់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ថា ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារត្រកូលហ៊ុននោះទេ បើលោក ហ៊ុន សែន ហ៊ានកាត់ភូមិរបស់ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន ដែលជាទឹកដីខ្មែរឱ្យទៅវៀតណាម គឺជាទង្វើខុសឆ្គងចំពោះជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រទេសកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១១ កក្កដា ថា សត្វស្រមោចពិតមែនតែតូច តែពួកវាចេះស្រឡាញ់ និងការពារសម្បុករបស់វាខ្លាំងណាស់នៅពេលដែលមានអ្នកចូលទៅបំផ្លាញ ប៉ុន្តែប្លែកអីតែពលរដ្ឋខ្មែរដែលគាំទ្របក្សកាន់អំណាចដែលមានភាសា...
វៀតណាមប្ដេជ្ញាបន្តរក្សាព្រំដែនសន្តិភាពជាមួយកម្ពុជាដើម្បីឱ្យបន្ទាត់ព្រំដែនក្លាយជាព្រំដែនសន្តិភាពយូរអង្វែង
រដ្ឋាភិបាលវៀតណាម ប្ដេជ្ញាបន្តរក្សាព្រំដែនសន្តិភាពជាមួយកម្ពុជាជុំវិញការគ្រប់គ្រង និងការពារព្រំដែនឱ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតំបន់ព្រំដែនឲ្យបានល្អប្រសើរ ដើម្បីឱ្យខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែងទៅថ្ងៃអនាគត។
សារព័ត៌មានយុវជន (Tuoi Tre) នៃប្រទេសវៀតណាម បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang កាលពីដើមសប្តាហ៍នេះថា ប្រទេសវៀតណាម និងកម្ពុជាតែងតែសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានៃការគ្រប់គ្រង និងការការពារព្រំដែន សន្តិសុខសណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនតាំងពីដើមរហូតមក មិនដែលមានបញ្ហានឹងគ្នានោះទេ។
ការអះអាងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមនេះ...
លោក ហ៊ុន សែន ព្រមានរដ្ឋាភិបាលវៀតណាមនឹងមានបញ្ហាជាមួយលោក បើមិនចាប់លោក សម រង្ស៊ី ឱ្យកម្ពុជា
លោក ហ៊ុន សែន គំរាមរដ្ឋាភិបាលនៃប្រទេសជិតខាងរបស់កម្ពុជា គឺរដ្ឋាភិបាលវៀតណាម ថាប្រសិនបើខ្លួនមិនចាប់បញ្ជូនខ្លួនលោក សម រង្ស៊ី ឱ្យមកកម្ពុជា នោះវៀតណាមនឹងមានបញ្ហាការទូតជាមួយនឹងរដ្ឋាភិបាលរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានដក ឬលុបសម្ដីរបស់ខ្លួនវិញត្រឹមរយៈពេលប្រមាណ ៧ម៉ោងប៉ុណ្ណោះ។
បុរសខ្លាំងកម្ពុជាដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែករូបនេះលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោកទទួលបានព័ត៌មានច្បាស់ការណ៍ថា លោក សម រង្ស៊ី...
មន្ត្រីវៀតណាមជាប់ខេត្តស្ទឹងត្រែងស្នើសុំអភិបាលខេត្តរក្សាចំណងមិត្តភាពខេត្តទាំងពីរឱ្យកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អបអរសាទរ និងជូនពរអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែលជាខេត្តមួយស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ដូចគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះ។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ លោក ចូវ ង៉ុកទ័ន បានលើកឡើងក្នុងជំនួបជាមួយអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះថា កម្ពុជា-វៀតណាមជាមិត្តដែលមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រក្នុងការសាមគ្គីប្រយុទ្ធជាមួយសត្រូវរួមនៅក្នុងសម័យសង្គ្រាមនាពេលកន្លងមកផងដែរ។
គណៈកម្មាធិការបក្សខេត្តយ៉ាឡាយរូបនេះស្នើសុំឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង រក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ...
វៀតណាមឃ្វាលគោក្របីចូលទឹកដីខ្មែរ ប៉ុន្តែអាជ្ញាធរថាដោយសារដីវៀតណាមចង្អៀតពេក
ពលរដ្ឋខ្មែរជាច្រើនគ្រួសារដែលរស់នៅឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង អះអាងថា អាជ្ញាធរមិនអើពើនឹងការឆ្លងដែនរបស់ជនជាតិវៀតណាម ដែលយកគោក្របីរបស់ពួកគេមកឃ្វាលនៅលើទឹកដីខ្មែរនោះឡើយ ខណៈអាជ្ញាធរខ្មែរនៅទីនោះអះអាងថា ដោយសារតែដីខាងជនជាតិវៀតណាមចង្អៀតពេក។
ពលរដ្ឋខ្មែរជាច្រើនគ្រួសារដែលរស់នៅឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លើកឡើងកាលពីពេលថ្មីៗនេះថា ពលរដ្ឋវៀតណាមបាននាំគ្នាយកគោក្របីរបស់ពួកគេមកឃ្វាលនៅលើដីខ្មែររាប់សិបក្បាលជារៀងរាល់ថ្ងៃ ប៉ុន្តែពលរដ្ឋខ្មែរវិញមិនអាចលែងគោក្របីរបស់ខ្លួនឱ្យចូលទៅស៊ីស្មៅនៅក្នុងទឹកដីវៀតណាមបានឡើយ។ លើសពីនេះ មានតែខាងវៀតណាមចាប់យកគោក្របីរបស់ពួកគេទៅវិញ។
ពលរដ្ឋខ្មែរនៅទីនោះអះអាងថា ពួកគេបានរាយការណ៍ជូនអាជ្ញាធរដែរ ដូចជាខាងប៉ុស្តិ៍នគរបាលឃុំគ្រួស និងមេឃុំគ្រួសជាដើម ប៉ុន្តែពួកគេតែងឆ្លើយថាជាប់រវល់ និងគ្មានពេលមកមើលគោក្របីរបស់វៀតណាមឆ្លងចូលមកទឹកដីខ្មែរនោះទេ។
ប្រភពដដែលបញ្ជាក់ថា គោក្របីវៀតណាមដែលតែងតែត្រូវលែងឱ្យចូលមកស៊ីស្មៅក្នុងទឹកដីខ្មែរនោះ បានបំផ្លាញដំណាំរបស់ពលរដ្ឋខ្មែរមួយចំនួនថែមទៀត។ ក្រៅពីនេះ ប្រសិនបើគោ...
អ្នកឃ្លាំមើល៖ វៀតណាមនៅតែប្រកាន់ជំហររក្សាអំណាចបក្សប្រជាជនគ្រប់គ្រងទឹកដីខ្មែរបន្តទៀត
អ្នកឃ្លាំមើលនិយាយថា រដ្ឋាភិបាលវៀតណាមនៅតែប្រកាន់ជំហររក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជា ឱ្យគ្រប់គ្រងទឹកដីខ្មែរបន្តទៀត មិនមែនរក្សាអំណាចក្រុមគ្រួសារត្រកូល «ហ៊ុន» នោះទេ។
លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មករា នេះថា ដោយសារការប្រើអំណាចគាបសង្កត់ឃោរឃៅរបស់លោក ហ៊ុន សែន នៅផ្ទៃក្នុងរបស់ខ្លួនដើម្បីបន្តអំណាចទៅឱ្យកូនប្រុសកាន់កាប់ប្រទេសកម្ពុជាផ្ដាច់មុខដូចខ្លួនបន្តទៀត បានធ្វើឱ្យផ្ទៃក្នុងបក្សនេះកើតទុក្ខមិនសុខចិត្ត ហើយក៏កំពុងត្រៀមខ្លួនដើម្បីផ្តួលអំណាចត្រកូល «ហ៊ុន» ដែរ នៅពេលដែលលោក...
អ្នកឃ្លាំមើល៖ រាល់ជំនួបរវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាមនៅក្រៅប្រទេសគឺឃុបឃិតគ្នាឈ្លានពានទឹកដីខ្មែរ
ក្រុមអ្នកឃ្លាំមើលនិយាយថា គ្រប់ជំនួបទាំងអស់រវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំវៀតណាម រាល់ពេលមានកិច្ចប្រជុំនៅក្រៅប្រទេស គឺសុទ្ធសឹងតែជាផែនការឃុបឃិតគ្នាក្នុងការឈ្លានពានទឹកដីខ្មែរដែលពួកគេមានចេតនាលាក់បាំងពីពលរដ្ឋខ្មែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃអង្គារ ទី១៣ ធ្នូ ថា ជាភស្តុតាងជាក់ស្តែង រាល់ជំនួបនៅក្រៅប្រទេសជាលក្ខណៈទ្វេភាគីរវាងមេដឹកនាំវៀតណាមជាមួយលោក...
ប្រធានរដ្ឋសភាវៀតណាមស្នើកម្ពុជាជាថ្មីទៀតឱ្យជួយផ្តល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួន
ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើកម្ពុជាជាថ្មីម្តងទៀតឲ្យជួយសម្រួលផ្តល់ឯកសារស្របច្បាប់ដល់ពលរដ្ឋវៀតណាម ដែលកំពុងតាំងទីលំនៅលើទឹកដីកម្ពុជា។
ការស្នើជាថ្មីនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នេះ មុនពេលកិច្ចប្រជុំអន្តរសភាអាស៊ានដែលរៀបចំនៅរាជធានីភ្នំពេញ។
បើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnam News Agency ចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២...
កម្ពុជា-វៀតណាមប្ដេជ្ញាពន្លឿនចរាចរណ៍ទំនិញនាំចេញនាំចូលដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រទេសទាំងពីរ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម ប្ដេជ្ញាពន្លឿនចរាចរណ៍ទំនិញនាំចេញ និងនាំចូល ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញនូវការពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ ទប់ស្កាត់ទំនិញគេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម លោក Nguyen Van Can នៅថ្ងៃពុធ សប្តាហ៍នេះស្ដីពីការប្រមូលចំណូលពន្ធ និងអាករ សម្រួលពាណិជ្ជកម្ម បង្ការ និងបង្ក្រាបបទល្មើសគេចពន្ធ...