TAG
កម្ពុជា-អាមេរិក
រាជរដ្ឋាភិបាលថានឹងបន្តគាំទ្រកម្មវិធីរាវរកឆ្អឹងសពទាហានអាមេរិកាំងកាលពីសម័យសង្គ្រាម
រាជរដ្ឋាភិបាលកម្ពុជាបន្តការគាំទ្រ និងខិតខំបន្ថែមទៀតក្នុងការជួយសម្រួលលើសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកាំងបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងការស្វែងរុករកសំណល់អដ្ឋិជនជាតិអាមេរិកាំងបាត់ខ្លួន កាលពីសម័យសង្គ្រាមនៅឥណ្ឌូចិន ឱ្យបានជោគជ័យ ទោះបីជានៅតំបន់ខ្លះនៅមានលក្ខណៈស្មុគស្មាញក៏ដោយ។
បើយោងតាមខ្លឹមសារផ្សព្វផ្សាយនៅលើគណនីតេឡេក្រាមផ្លូវការលោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងាររវាងលោក និងអ្នកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកាំងបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៨ ខែមីនា នេះ លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍នាពេលកន្លងមក។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកាំងបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយរាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតក្នុងការសម្របសម្រួលលើសកម្មភាពនេះឱ្យសម្រេចបានជោគជ័យ...
សហរដ្ឋអាមេរិកព្យាយាមភ្ជាប់ទំនាក់ទំនងយោធាឡើងវិញជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា
ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងព្យាយាមបោះដៃរឹតចំណងមិត្តភាពខាងវិស័យសហប្រតិបត្តិការយោធាជាមួយកងយោធពលខេមរភូមិន្ទនៃរាជាណាចក្រកម្ពុជាឡើងវិញ ក្នុងពេលគណៈប្រតិភូសហក្រសួងកិច្ចការបរទេស និងកិច្ចការពារជាតិ បំពេញទស្សនកិច្ចប៉ុន្មានថ្ងៃមុននេះ។
ក្រៅពីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា នៅថ្ងៃទី២៦ ខែកុម្ភៈ លោក Jedidiah ឬ Jed Royal ភូឈួយជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានជួបពិភាក្សាដោយឡែកជាមួយអគ្គមេបញ្ជាការកងទ័ពជាតិ ឧត្តមសេនីយ៍ វង្ស ពិសេន ដោយបានសម្ដែងអំពីបំណងរឹតចំណងសហប្រតិបត្តិការដូចមុនឡើងវិញជាមួយប្រទេសកម្ពុជា។
ក្នុងកិច្ចពិភាក្សានោះ...
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបើកលំហសារព័ត៌មានឯករាជ្យ
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Kritenbrink និងលោក Jed Royal ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានជួបជាមួយលោក ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការធ្វើឲ្យទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក និងកម្ពុជា មានភាពស៊ីជម្រៅ និងដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងមាន ដែលរួមមាន ការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ការថ្កោលទោសការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរុស្ស៊ី កម្មវិធីជំនួយបរទេស ការរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម និងការពង្រឹងការអនុវត្តច្បាប់។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិនិត្យទៅលើវិស័យនានាសម្រាប់វឌ្ឍនភាពនាពេលខាងមុខនៅកម្ពុជាដែរ...
IDEA TALK៖ ដំណាក់កាលនៃទំនាក់ទំនងកម្ពុជា-អាមេរិក
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «ដំណាក់កាលនៃទំនាក់ទំនងកម្ពុជា-អាមេរិក»។
អាមេរិកសាទរកម្ពុជាក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ការពារបូរណភាពទឹកដីអ៊ុយក្រែននិងដំណោះស្រាយស្ដីពីវិបត្តិនៅភូមា
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបនាយករដ្ឋមន្ត្រីតពូជថ្មី លោក ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើបញ្ហាជាច្រើនដែលជាប្រយោជន៍រួម។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៧ កញ្ញា នេះថា លោក Murphy បានមើលឃើញពីជំនួបប្រកបដោយលទ្ធផលល្អរបស់លោក ហ៊ុន ម៉ាណែត ជាមួយមន្ត្រី និងក្រុមហ៊ុនអាមេរិក...
ជំនួយ១៨លានដុល្លារដែលអាមេរិកនឹងផ្តល់ឱ្យកម្ពុជាឡើងវិញគឺធ្វើឡើងតាមរយៈអង្គការសង្គមស៊ីវិល
មន្ត្រីរបស់ភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានអះអាងថា ជំនួយ ១៨លានដុល្លារដែលសហរដ្ឋអាមេរិកបានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កន្លងមក ដែលនឹងផ្តល់ឱ្យកម្ពុជាឡើងវិញនោះ គឺពុំបានផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តដោយផ្ទាល់នោះទេ។
មន្ត្រីរបស់ភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជំនួយ ១៨លានដុល្លារដែលសហរដ្ឋអាមេរិកផ្តល់ឲ្យនោះ គឺសម្រាប់អង្គការសង្គមស៊ីវិលដែលធ្វើការផ្ដោតលើបញ្ហាប្រជាធិបតេយ្យ និងកម្មវិធីសិទ្ធិមនុស្ស ហើយថវិកានេះគឺភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬ USAID ជាអ្នកចាត់ចែង។
ប្រភពដដែលបានឲ្យដឹងថា ថវិកានោះពុំបានផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋាភិបាលអាមេរិកនោះទេ...
លោក ហ៊ុន ម៉ាណែត នឹងត្រូវបំភ្លឺពីជំហររបស់ខ្លួនក្នុងកិច្ចប្រជុំទ្វេភាគីចំពោះមុខមន្ត្រីការទូតជាន់ខ្ពស់អាមេរិក
នាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត នឹងត្រូវបំភ្លឺចំពោះមុខមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងជំនួបដាច់ដោយឡែកមួយនៅពេលដែលលោកមកចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។
ជំនួបដាច់ដោយឡែកនេះ ត្រូវគេដឹងថា ភាគីសហរដ្ឋអាមេរិកអាចនឹងលើកឡើងអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងភូមិសាស្ត្រនយោបាយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៥ កញ្ញា នេះថា កិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាមួយលោក ហ៊ុន ម៉ាណែត នៅពេលនេះ គឺជាជំនួបលើកដំបូងបំផុតមួយចាប់តាំងពីលោក ហ៊ុន...
ក្រសួងការបរទេសកម្ពុជាចោទថាអាមេរិកកំពុងធ្វើឱ្យមានស្តង់ដារពីរស្ដីពីស្ថានភាពសិទ្ធិមនុស្ស
ក្រសួងការបរទេសកម្ពុជា ចោទថា សហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ កំពុងធ្វើឱ្យមានស្តង់ដារពីរជុំវិញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងដែរ ខណៈអាមេរិកខ្លួនឯងពុំបានចេញផ្សាយនូវរបាយការណ៍ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួននោះឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា អាមេរិកជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាង ២០០ឆ្នាំមកហើយ ប៉ុន្តែនៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធជារៀងរាល់ថ្ងៃ ដូចជា៖
ការរើសអើងជាតិសាសន៍
ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍
ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល
ការរំលោភបំពានក្នុងពន្ធនាគារ
អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត
ការកាត់ទោសប្រហារជីវិត
និងការរឹតត្បិតសិទ្ធិរំលូតកូន ជាដើម។
ក្រសួងការបរទេសកម្ពុជាលើកឡើងថា សហរដ្ឋអាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញនូវសកម្មភាពដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះឱ្យមានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងការអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់...
សង្គមស៊ីវិល៖ វត្តមានលោក ហ៊ុន សែន នៅទូតអាមេរិកមិនប្រាកដថាកម្ពុជា-អាមេរិកមានទំនាក់ទំនងល្អនោះទេ
សង្គមស៊ីវិលអះអាងថា បើទោះបីលោក ហ៊ុន សែន បង្ហាញវត្តមាននៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលជាវត្តមានដ៏កម្រក៏ដោយ ក៏នៅមិនទាន់អាចវាយតម្លៃបានថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានភាពល្អជាងមុននៅពេលនេះដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ ធ្នូ នេះថា ដើម្បីឱ្យគេទទួលស្គាល់ដោយពិតប្រាកដជុំវិញទំនាក់ទំនងកម្ពុជា និងអាមេរិក ថានឹងមានភាពល្អប្រសើរជាងពេលកន្លងមកនោះ លុះត្រាកម្ពុជាបង្ហាញពីការអនុវត្តរបស់ខ្លួនតាមការស្នើសុំរបស់អាមេរិក ជុំវិញការគោរពសិទ្ធិមនុស្ស...
បទវិភាគ៖ កម្ពុជា-អាមេរិក តើអាចបន្តជាដៃគូប្រយោជន៍ ឬជាដៃគូជម្លោះពិតប្រាកដ?
ក្រុមអ្នកប្រជាធិបតេយ្យចាត់ទុកវត្តមានរបស់លោក ចូ បៃដិន (Joe Biden) នៅកម្ពុជាខាងមុខនេះគួរតែលើកឡើងឲ្យដាច់ស្រេចថា កម្ពុជាដើរតាមបន្ទាត់ប្រជាធិបតេយ្យត្រឹមត្រូវ ឬមួយដើរលើប្រជាធិបតេយ្យបែបផ្ដាច់ការទៅមុខទៀត ហើយលោក បៃដិន ក៏ត្រូវកំណត់យុទ្ធសាស្ត្រចុងក្រោយរបស់ខ្លួនដែរ ថាតើអាមេរិកគួរបន្តចាត់ទុកកម្ពុជាជាដៃគូប្រយោជន៍ ឬជាដៃគូជម្លោះពិតប្រាកដ?
នៅដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញទំនាក់ទំនងកម្ពុជា និងអាមេរិក ស្ថិតលើវិថីមួយដែលពិបាកធ្វើដំណើរទៅឈោងចាប់ដៃគ្នាឲ្យជិតស្និទ្ធនោះណាស់។
ភាពរំសាយចិត្តរវាងប្រទេសទាំងពីរកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់បុរសខ្លាំងគ្មានគូប្រៀប បោសកម្ទេចក្រុមប្រឆាំង និងរំលាយបក្សប្រឆាំងធំជាងគេចោល ហើយដែលបក្សនោះដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី។
ក្នុងស្ថានភាពនេះ...