TAG
កឹម មនោវិទ្យា
កូនស្រីលោក កឹម សុខា៖ អន្តរជាតិត្រូវដាក់សម្ពាធលោក ហ៊ុន សែន ដើម្បីរកដំណោះស្រាយ
កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅមិនទាន់បញ្ជាក់បានទេថា តើនឹងត្រូវប្តឹងឧទ្ធរណ៍លើសំណុំរឿងឪពុករបស់ខ្លួន ប៉ុន្តែកញ្ញាទាមទារឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យងាកចូលតុចរចានយោបាយក្នុងការស្វែងរកដំណោះស្រាយឲ្យឪពុករបស់ខ្លួនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ។
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ទៅទូរទស្សន៍ក្រៅស្រុកមួយថា កញ្ញាមិនផ្ដោតខ្លាំងទៅលើភាពស្របច្បាប់នោះទេ ដូចទាំងអស់គ្នាបានដឹងស្រាប់រួចមកហើយថា តុលាការគឺគ្រាន់ជាឧបករណ៍មួយដែលគ្រប់គ្រង និងប្រើដោយបក្សកាន់អំណាច ដូច្នេះចំពោះដំណោះស្រាយករណីឪពុករបស់ខ្លួន គឺត្រូវរកដំណោះស្រាយតាមរយៈដំណោះស្រាយនយោបាយ ហើយបក្សកាន់អំណាចតែងតែបង្កើតឲ្យមានដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះ។
កញ្ញាបានលើកឡើងទៀតថា កញ្ញាតែងតែផ្ដោតលើដំណោះស្រាយនយោបាយ...
កូនស្រីលោក កឹម សុខា៖ កម្ពុជាត្រូវតែបង្កើតភាពចម្រុះនៃទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ផ្សេងៗ
កូនស្រីច្បងរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា អះអាងថា កម្ពុជាត្រូវតែបង្កើតឱ្យមានភាពចម្រុះនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ផ្សេងៗ មិនគួរពឹងលើតែប្រទេសណាតែមួយនោះទេ ហើយក៏គ្មានប្រទេសណាផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជាដូចបណ្តាប្រទេសលោកខាងលិចនោះឡើយ។
កញ្ញា កឹម មនោវិទ្យា បានសរសេរលើគណនីហ្វេសប៊ុករបស់កញ្ញានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កម្ពុជាត្រូវតែបង្កើតឱ្យមានភាពចម្រុះនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ផ្សេងៗ ដែលមិនគួរពឹងតែទៅលើប្រទេសណាតែមួយនោះទេ ជាពិសេសការពិតជាក់ស្តែង គ្មានប្រទេសណាផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជាដូចបណ្តាប្រទេសលោកខាងលិចនោះឡើយ។
កញ្ញាអះអាងថា កម្ពុជាមានឱកាសកសាងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបឡើងវិញ ហើយកម្ពុជាក៏គួរតែចាប់យកឱកាសថ្មីនេះដែរ ក្នុងការពង្រឹង...
ព្រះរាជអាជ្ញាស្នើចៅក្រមចេញដីកាឃុំខ្លួនលោក កឹម សុខា ចោទបំពានបម្រាមនយោបាយ
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ ស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២៩ មិថុនា នេះ ដែលបានបំពានបម្រាមរបស់តុលាការហាមឃាត់ធ្វើនយោបាយ បន្ទាប់ពីលោកបានចុះជួបអ្នកគាំទ្ររបស់លោកកាលពីពេលកន្លងទៅ។
ការប្រកាសស្នើរបស់ព្រះរាជអាជ្ញានេះ ធ្វើឡើងក្នុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
បើយើងទៅតាមគេហទំព័រ Twitter របស់កូនស្រីច្បងរបស់មេដឹកនាំបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា បានសរសេរថា ការជូនដំណឹងជាបន្ទាន់។ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក...
កូនស្រីលោក កឹម សុខា ថាសំណួរតំណាងអយ្យការបង្កប់ចេតនាទុច្ចរិតបំភ្លៃការពិត
កូនស្រីច្បងមេដឹកនាំបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា អះអាងថា សំណួររបស់តំណាងអយ្យការក្នុងសវនាការលោក កឹម សុខា កាលពីថ្ងៃពុធ ទី១៥ មិថុនា ដែលបានសួរលោក កឹម សុខា ពីមូលហេតុនៃការរួបរួមជាមួយលោក សម រង្ស៊ី គឺជាសំណួរបង្កប់ចេតនាទុច្ចរិតក្នុងគោលបំណងបំភ្លៃការពិតនៃការរួបរួមឱ្យមានគណបក្សសង្គ្រោះជាតិ។
កូនស្រីច្បងមេដឹកនាំបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២...
កូនស្រីច្បងលោក កឹម សុខា៖ លោក សម រង្ស៊ី មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ចាត់ទុកថា សកម្មភាពរបស់អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី កន្លងមកគ្រាន់តែជាទង្វើរបស់ពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ។ បន្ថែមពីនេះ លោក សម រង្ស៊ី គ្រាន់តែធ្វើសកម្មភាពក្នុងរូបភាពនយោបាយ ដើម្បីប្រមូលស្រោមសំបុត្រពីអ្នកគាំទ្រប៉ុណ្ណោះ។
កូនស្រីច្បងប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រ Facebook...
លោក សម រង្ស៊ី ថាមានតែកាត់ទោសលោក កឹម សុខា ប៉ុណ្ណោះទើបអាចបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាបាន
អតីតមេដឹកនាំបក្សប្រឆាំង អះអាងថា ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ត្រូវតែកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យដាច់ស្រេច មិនត្រូវអូសបន្លាយពេលដូចសព្វថ្ងៃនេះទេ។
លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា ការចោទប្រកាន់របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន...
កូនស្រីច្បងលោក កឹម សុខា៖ លោក សម រង្ស៊ី មានចេតនាបំភ្លៃវីរភាពឪពុករបស់ខ្លួននិងប្រមាថសពសម្តេចក្រុមព្រះ
កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ រិះគន់ថា លោក សម រង្ស៊ី មានចេតនាបំភ្លៃវីរភាពអតីតដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា ដែលបានជាប់ពន្ធនាគារ និងត្រូវបិទសិទ្ធិសេរីភាពរហូតដល់ពេលនេះថាជាមនុស្សកំសាក។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ ធ្នូ នេះថា ប្រហែលជាលោក សម រង្ស៊ី ពិតជាមិនដឹងអ្វីទាល់តែសោះទាក់ទិននឹងការតស៊ូដើម្បីបក្សប្រឆាំង ហើយការធ្វើសកម្មភាពនយោបាយកន្លងមករបស់លោក...
ហ្វេសប៊ុករកឃើញក្រុមចោរព័ត៌មានវិទ្យាចិនប្រើប្រាស់ក្រសួងប្រៃសណីយ៍កម្ពុជាជាមូលដ្ឋានលួចទិន្នន័យក្រុមប្រឆាំងនៅកម្ពុជា
ពាក្យថា «ចោរ» ទោះជាប្រភេទណា ឬពណ៌សម្បុរអ្វីក៏វាអាក្រក់ដែរ។ ចោរប្លន់តែងតែមានភាពសាហាវឃោរឃៅ ក៏ប៉ុន្តែឈ្មោះថា ចោរលក់ជាតិ ចោរបំផ្លាញជាតិ ចោរបំបែកបំបាក់ជាតិ ចោរក្បត់ជាតិ គឺសុទ្ធតែមានឈ្មោះជាចោរប្រវត្តិសាស្ត្រ។
ចុះចំណែកចោរព័ត៌មានវិទ្យាវិញ ដែលភាសាអង់គ្លេសហៅថា Hackers ជាចោរប្រភេទណាទៅវិញ? តើនរណានៅពីក្រោយចោរប្រភេទនេះ? ប្រភេទចោរក្នុងសម័យវិទ្យាសាស្ត្រទំនើបនេះ គឺជាចោរឌីជីថល (Digital)។ ក្រុមនេះមានមុខងារ និងតួនាទីច្រើនយ៉ាង។
ក្រុមនេះអាចលួចគណនីធនាគារ គឺអាចលួចបានប្រាក់វាល់លានដុល្លារ បើម្ចាស់គណនីពុំមានការប្រុងប្រយ័ត្នឲ្យបានម៉ត់ចត់ ប៉ុន្តែក្រុមចោរនេះក៏ពាក់ព័ន្ធនឹងរឿងនយោបាយដែរ។ ក្រុមនេះអាចចូលលុកលុយគណនីហ្វេសប៊ុក...