38 C
Phnom Penh

TAG

កឹម សុខា

ក្រុម​អ្នកវិភាគ​ថា​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ស្រុក​ខ្មែរ គឺ​ត្រូវតែ​មាន ហ៊ុន សែន សម រង្ស៊ី កឹម សុខា

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ​នេះ គឺ​ត្រូវតែ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ផ្សះផ្សា​គ្នា​ដោយ​ការ​ចូល​និវត្តន៍​ពី​នយោបាយ និង​ទុក​ការងារ​ឱ្យ​អ្នក​បន្ត​វេន ឬ​កូនៗ​របស់​ពួកគេ​បន្ត​ផែនការ​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​មុខ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ថា វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា គឺ​មាន​តែ​អ្នក​នយោបាយ​ចាស់ៗ​ផ្សះផ្សា​គ្នា​ដោយ​ការ​ចូល​និវត្តន៍​ពី​នយោបាយ...

លោក កឹម សុខា បន្ត​បដិសេធ​ថា​លោក​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​ទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​បន្ត​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» នោះ​ទេ ខណៈ​អង្គ​សវនាការ​នៅ​ថ្ងៃទី​៤ មេសា នេះ បាន​ជជែក​ដេញដោល​លើ​អង្គហេតុ​ចំនួន​៣។ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បាន​ថ្លែង​ថា នៅ​ក្នុង​សវនាការ​លើក​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ នៅ​សាលា​ឧទ្ធរណ៍...

អ្នកវិភាគ៖ ការ​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន

អ្នកវិភាគ​ព្រមាន​ថា ការ​ចោទប្រកាន់ កាត់ទោស និង​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​សម្រាប់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​មេសា ថា ការ​ចោទប្រកាន់​លោក...

IDEA TALK៖ ការ​វិវឌ្ឍ​នៃ​ដំណើរការ​ក្តី​របស់​លោក កឹម សុខា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «ការ​វិវឌ្ឍ​នៃ​ដំណើរការ​ក្តី​របស់​លោក កឹម សុខា»។

អ្នកវិភាគ​ថា​ការ​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា គឺជា​សេចក្ដី​ប្រាថ្នា​របស់​សហគមន៍​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ផ្ដល់​សេរីភាព​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​សេចក្តី​ប្រាថ្នា​នៃ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​ទទួល​បាន​ការ​សាទរ​ពី​ប្រទេស​សេរី​ប្រជាធិបតេយ្យ​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា នយោបាយ​ការបរទេស​របស់​លោក ហ៊ុន ម៉ាណែត នឹង​ទទួល​រង​នូវ​ការ​បរាជ័យ ប្រសិនបើ​គាត់​នៅតែ​បន្ត​រឹតត្បិត​លើ​សេរីភាព​របស់​លោក កឹម សុខា...

IDEA TALK៖ តើ​ការ​ស្លាប់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី លោក Alexei Navalny ជា​ឧទាហរណ៍​បែប​ណា​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​លោក កឹម សុខា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ការ​ស្លាប់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី លោក Alexei Navalny ជា​ឧទាហរណ៍​បែប​ណា​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​លោក កឹម សុខា?»។

លោក កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​សុំ​ព្យាបាល​ជំងឺ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា តំណាង​អយ្យការ​អម​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជុំវិញ​បញ្ហា​សុខភាព​លោក កឹម សុខា បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ស្នើសុំ​រក​ការ​ព្យាបាល​ជំងឺ ដោយ​គ្មាន​ការ​ឆ្លើយតប​ពី​តំណាង​អយ្យការ​អម​សាលា​ឧទ្ធរណ៍។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា លោក កឹម សុខា នៅ​ពេលនេះ​កំពុង​ត្រូវការ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​ជាបន្ទាន់ ជុំវិញ​ជំងឺ​ផ្លូវកាយ​របស់​លោក ព្រោះ​ថា​ចាប់តាំងពី​លោក កឹម សុខា ស្នើសុំ​ស្វែងរក​ការ​ព្យាបាល​តាំងពី​ថ្ងៃទី​៨ កុម្ភៈ...

សាលា​ឧទ្ធរណ៍​សម្រេច​លើក​យក​សំណុំរឿង​លោក កឹម សុខា ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ បន្ត​ទៀត

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​លើក​យក​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​បន្ត​ទៀត ខណៈ​សវនាការ​នៅ​ថ្ងៃ​អង្គារ ទី​៣០ មករា នេះ មិន​បាន​ជជែក​វែកញែក​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ក្រៅតែ​ពី​ការ​កំណត់​របៀបវារៈ​មួយ​ចំនួន​សម្រាប់​សវនាការ​លើក​ក្រោយ ដែល​តម្រូវ​ឲ្យ​បើក​សវនាការ​លើ​សំណុំរឿង​នេះ​ចំនួន ៩​ដង គឺ​ត្រូវ​ធ្វើ​ឡើង ២​ដង​ក្នុង ១​ខែ នៅ​រៀងរាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ នេះ...

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ក្បត់​ជាតិ​ពី​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​ពី​បទ «ក្បត់​ជាតិ» លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា រួម​នឹង​សកម្មជន​នយោបាយ​ផ្សេង​ទៀត​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។ ក្រុម​នេះ​អះអាង​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​មិន​បាន​គោរព​សិទ្ធិមនុស្ស និង​ដើរ​ផ្ទុយ​ពី​នីតិរដ្ឋ។ មុន​សវនាការ​របស់​លោក កឹម សុខា មួយ​ថ្ងៃ...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ច្បាប់

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) អះអាង​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ ២៧​ឆ្នាំ គឺជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ទាំងស្រុង ដែល​សាលក្រម​នេះ​ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​លោក កឹម សុខា ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ធ្វើ​ការ​វិភាគ​ទៅ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ឱ្យ​មាន​ទោស​ក្បត់​ជាតិ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ថា សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​លើ​សំណុំរឿង​របស់​លោក...

Latest news