41.3 C
Phnom Penh

TAG

កូដកម្ម

ប្រធាន​សហជីព​សេរី​កម្មករ​ក្រុមហ៊ុន សេង បូ ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ខ្លួន​ធ្វើ​ការងារ​វិញ

ប្រធាន​សហជីព​សេរី​កម្មករ​ដែល​ទើប​ជាប់​ឆ្នោត​របស់​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់ សេង បូ ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ខ្លួន​ធ្វើ​ការងារ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​បញ្ឈប់​ខ្លួន និង​អ្នក​ពាក់ព័ន្ធ​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ៥​ខែ​មក​ហើយ។ ប្រធាន​សហជីព​សេរី​កម្មករ​របស់​ក្រុមហ៊ុន សេង បូ អ្នកស្រី រឿន កុលាប ចេញ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ...

តុលាការ​កំពូល​មិន​អនុញ្ញាត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុង​ពន្ធនាគារ​ដូច​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ដដែល​ថា​ជា​រឿង​ត្រឹមត្រូវ។ ការ​ប្រកាស​សាលដីកា​នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​មីនា នេះ បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក គង់ ស្រ៊ីម បាន​បើក​សវនាការ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​លើ​បណ្ដឹង​សារទុក្ខ​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បន្ត​ឃុំ​ខ្លួន​កញ្ញា​នៅ​ពន្ធនាគារ​ដដែល។ តែ​យ៉ាងណា នៅ​ថ្ងៃ​សុក្រ​នេះ ប្រធាន​ក្រុមប្រឹក្សា​តុលាការ​កំពូល លោក គង់ ស្រ៊ីម...

លោក ហ៊ុន សែន ចោទ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ថា​មាន​ប្រភព​លុយ​ជួយ​ឱ្យ​ធ្វើ​បាតុកម្ម

បុរស​ខ្លាំង លោក ហ៊ុន សែន ចោទ​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ថា​ពួកគេ​មាន​ប្រភព​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុកម្ម ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​អាច​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ទាំង​ដែល​ការងារ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ដែរ​នោះ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​លោក​ទៅ​ចាប់​ប្រភព​ផ្គត់ផ្គង់​លុយ​របស់​ពួកគេ លោក​ក៏​អាច​ចាប់​បាន​ដែរ សូម​កុំ​គិត​ស្មាន​ថា​លោក​មិន​ដឹង​រឿង​នេះ​ឱ្យ​សោះ។ លោក ហ៊ុន សែន បន្ថែម​ថា ជា​រឿង​ដែល​មិន​សម​ហេតុផល​ទាល់តែសោះ​នៅ​ពេល​ដែល​គ្មាន​ការងារ​ធ្វើ​ហើយ បែរ​ជា​ក្រុម​កូដករ​ទាំងនោះ​អាច​មាន​អាហារ​ហូបចុក​បរិបូរណ៍​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ទៅវិញ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ចេតនា​ចោទប្រកាន់​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍...

អ្នក​ឃ្លាំមើល​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​បុគ្គលិក​ណាហ្គា​វើលដ៍

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​លើ​វិវាទ​ការងារ​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​បាន​ចប់​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​កិត្តិយស​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច។ លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ដើម្បី​បញ្ចប់​រឿង​នេះ​ដោយ​យុត្តិធម៌ តុលាការ​ត្រូវតែ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ប្រធាន​សហជីព និង​តំណាង​សហជីព​ដែល​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​កន្លងមក ដើម្បី​ឱ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ...

កូដករ​ណាហ្គា​បន្ត​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជិត ១០០​នាក់ ធ្វើ​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ ដោយ​បង្ហោះ​ប៉េងប៉ោង​ដែល​ភ្ជាប់​ជាមួយ​នឹង​បដា ដោយ​សរសេរ​ថា «ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ក្នុង​នោះ​ក្រុម​កូដករ​ក៏​បាន​ចង​ក្រណាត់​ពណ៌​ទឹកក្រូច​លើ​ក្បាល​ដោយ​សរសេរ​ថា «វិវាទ​ការងារ សូម​កុំ​លាប​ពណ៌​ទៅ​ជា​រឿង​ផ្សេង» ផង​ដែរ។ តំណាង​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា...

អង្គការ​សង្គម​ស៊ីវិល​ថា​តុលាការ​មាន​កំហុស បើ​កញ្ញា ឈឹម ស៊ីថរ ជាប់​បម្រាម​ដូច​ការ​ចោទប្រកាន់

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ស្ថាប័ន បដិសេធ​ថា ប្រសិនបើ​តំណាង​សហជីព​កញ្ញា ឈឹម ស៊ីថរ មាន​ជាប់​បម្រាម​របស់​តុលាការ​ដូច​ការ​ចោទប្រកាន់ នោះ​គឺជា​កំហុស​របស់​តុលាការ​ទាំងស្រុង។ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​នានា ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំឡុង​ពេល​ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៥​សប្តាហ៍ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហជីព​រូប​នេះ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​សមាគម​ខាងលើ​អះអាង​ថា...

សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ក្នុង​យុទ្ធនាការ​សប្តាហ៍​ទី​៤ នេះ ក្រោយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​តំណាង​កម្មករ​រូប​នេះ​ទាំង​អយុត្តិធម៌។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ...

ក្រុម​អ្នក​ការពារ​សិទ្ធិ​ថា​ការ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​ពី​ក្រសួង​ការងារ​ជា​ការ​សម្ដែង

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ចាត់ទុក​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​របស់​ក្រសួង​ការងារ គឺជា​ការ​សម្ដែង​ឱ្យ​តែ​ល្អ​មើល ព្រោះ​កម្មករ​នៅតែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា បើ​ក្រសួង​ការងារ នៅតែ​បន្ត​ដឹកនាំ​ដោះស្រាយ​វិវាទ​នេះ​ដូច​ពេល​កន្លងមក ដំណោះស្រាយ​នៅតែ​អាច​កើត​មាន​ដដែល ស្រប​ពេល​ដែល​ខាង​ក្រុមហ៊ុន និង​ខាង​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់។ លោក មឿន តុលា...

សមាជិក​សភា​អូស្ត្រាលី​ថា​រដ្ឋាភិបាល​ក្រោម​អំណាច​លោក ហ៊ុន សែន ជា​របប​ក្មេង​ទំនើង

សមាជិក​សភា​អូស្ត្រាលី ចាត់ទុក​រដ្ឋាភិបាល​ក្រោម​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​របប​ក្មេង​ទំនើង បន្ទាប់ពី​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ត្រឡប់​មកពី​មហាសន្និបាត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ សមាជិក​សភា​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​តស៊ូ​របស់​កញ្ញា...

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី​ទាមទារ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Council of Trade Unions=ACTU) ថ្កោលទោស​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់ ព្រោះ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី ACTU កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។ ប្រភព​ដដែល​លើកឡើង​ថា ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា...

Latest news